COVID-19
អន្តរជាតិ
ឥណ្ឌូណេស៊ី មានករណី​ស្លាប់ប្រចាំថ្ងៃ​ច្រើន​បំផុត ចាប់តាំងពី​ផ្ទុះ​COVID-19 ក្នុងប្រទេស​
27, Mar 2020 , 9:53 am        
រូបភាព
អ្នកនាំពាក្យរដ្ឋាភិបាលឥណ្ឌូណេស៊ីទទួលបន្ទុក COVID-19 លោក Achmad Yurianto។ រូបភាព៖ Antara
អ្នកនាំពាក្យរដ្ឋាភិបាលឥណ្ឌូណេស៊ីទទួលបន្ទុក COVID-19 លោក Achmad Yurianto។ រូបភាព៖ Antara
​ឥណ្ឌូណេស៊ី នា​ថ្ងៃទី​២៦ ខែមីនា នៅតែ​បន្ត​មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ខណៈ​អ្នក​ឆ្លង​ថ្មី​មាន​ចំនួន​រហូតដល់​ជាង ១០០​ករណី​។ ករណី​ស្លាប់​នេះ គឹជា​តួលេខ​ដ៏​ខ្ពស់បំផុត​ចាប់ពី​រកឃើញ COVID-19 នៅក្នុង​ប្រទេស​។


 
​នា​សន្និសីទកាសែត​ស្តីពី​COVID-19 ក្នុង​ទីក្រុង​ហ្សា​ការ​តា លោក​Achmad Yurianto អ្នកនាំពាក្យ​រដ្ឋាភិបាល​ទទួលបន្ទុក​COVID-19 បាន​បញ្ជាក់ថា ឥណ្ឌូណេស៊ី មាន​ករណី​ស្លាប់ ២០​ករណី​បន្ថែមទៀត នា​ថ្ងៃទី​២៦ ខែមីនា​។ ការណ៍​នេះ បានធ្វើ​ឲ្យ​អ្នកស្លាប់​សរុប​ដោយសារ​COVID-19 កើន​ដល់ ៧៨​ករណី​។ 
 
​ចំណែក​អ្នក​ឆ្លង​វិញ ឥណ្ឌូណេស៊ី ក៏បាន​រកឃើញ​ច្រើន​ដែរ ក្នុង​ថ្ងៃ​ដដែល​នេះ ពោលគឺ​រហូតដល់​ទៅ ១០៣​ករណី​។ ឥណ្ឌូណេស៊ី បាន​រកឃើញ​COVID-19​សរុប ៨៩៣​ករណី​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន CNN Indonesia​។ 
 
​គិត​មក​ត្រឹម​ថ្ងៃនេះ ឥណ្ឌូណេស៊ី បាន​ព្យាបាល​អ្នកជំងឺ​ឲ្យ​ជាសះស្បើយ​បាន​ចំនួន ៣៥​ករណី​៕ 

Tag:
 ​ឥណ្ឌូណេស៊ី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com