កីឡាជាតិ
ជាតិ
លោក អ៊ុំ យូរ៉ាន់ អតីត​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ទទួលមរណភាព​ក្នុង​វ័យ​៧២​ឆ្នាំ​
27, Mar 2020 , 11:05 am        
រូបភាព
ដោយ:
​លោ​ច អ៊ុំ យូរ៉ាន់ អតីត​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​បានទទួល​មរណភាព​ក្នុង​វ័យ​៧២​ឆ្នាំ​ដោយ​រោគាពាធ​នៅ​ម៉ោង​៧:៣០​នាទី​យប់​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០​។ សព​អតីត​អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​រូបនេះ​កំពុង​តម្កល់​ធ្វើបុណ្យ​នៅ​ភូមិ​អូ​ដឹ​ម សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

 
​លោក អ៊ុំ យូរ៉ាន់ ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ក្នុងអំឡុង​ឆ្នាំ​១៩៩៩​។ លោក​បាត់បង់​តំណែង​ជា​ប្រធាន​សហព័ន្ធ​ក្នុងអំឡុង​ឆ្នាំ​២០០៩ ក្រោយ​ដឹកនាំ​សហព័ន្ធ​នេះ បាន​ពីរ​អាណត្តិ​។ លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បច្ចុប្បន្ន ជា​អ្នក​ជំនួស​តំណែង​ពី​លោក អ៊ុំ យូរ៉ាន់​។ 
 
​បើតាម​សាច់ញាតិ​របស់គាត់ សព អតីត​សមាជិក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រូបនេះ នឹង​បូជា​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែមីនា ឆ្នាំ​២០២០៕ 
 

Tag:
 ​ប្រដាល់​គុន​ខ្មែរ​
  អ៊ុំ យូរ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com