អត្ថបទពាណិជ្ជកម្ម
ប្រញាប់​ឡើង S1Pro សល់​តែ ៤ ថ្ងៃ​ទៀត​ទេ ផុត​ប្រូ​ម៉ូ​សិន​ហើយ​!
27, Mar 2020 , 3:06 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រូ​ម៉ូ​សិន vivo’s Day ដែល​បានចាប់ផ្ដើម​នៅ​ថ្ងៃទី ២២ ខែមីនា ឆ្នាំ​២០២០ បាន​កន្លងផុតទៅ​រយៈ​ពេល ៥ ថ្ងៃ​មកហើយ ។ កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ ត្រូវបាន​ក្រុមហ៊ុន​ផ្តួចផ្តើមឡើង ដើម្បី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន ដែល​បានជ្រើសរើស​យក S1Pro ដែលជា​ទូរស័ព្ទ​មានតម្លៃ​សមរម្យ និង​មាន​បច្ចេកវិទ្យា​ចុងក្រោយ និង​ឈានមុខ​គេ យកទៅ​ប្រើ​ប្រាប់​។ អ្វីដែល​ពិសេស ក្រុមហ៊ុន​នឹង​ផ្ដល់ជូន​ភ្លាមៗ​នូវ Power Bank ទំហំ 5000 mAh ដល់​អតិថិជន​ដែល​ជាវ​យក S1Pro ។​
 
​ក្រុមហ៊ុន​បានធ្វើ​ប្រូ​ម៉ូ​សិន​នេះ ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​ផ្លូវដង្ហើម​ថ្មី ដែលមាន​ឈ្មោះថា​កូ​វិដ​-19 ។ ដោយសារ​មាន​ការរីក​រាលដាល​នៃ​ជំងឺ Covid-19​ថ្មី អ្នកធ្វើការ​មួយចំនួនធំ​រួម​អ្នករកស៊ី​ដែរ បានធ្វើ​ការងារ​របស់​ខ្លួន​នៅផ្ទះ ជាជាង​ធ្វើដំណើរ​ចេញទៅ​ក្រៅ ដែល​អាច​ប្រឈម​នឹង​ការឆ្លង​ជំងឺ​ថ្មី​នេះ​។ 
 
​ក្រុមហ៊ុន vivo បាន​បញ្ជាក់ថា ទំនាក់ទំនង Online តាមរយៈ S1Pro នឹងមាន​ភាពងាយស្រួល​ណាស់ មិន​ថា​លោកអ្នក​ប្រើប្រាស់ Wi-Fi នៅផ្ទះ ឫ​បើក 4G នោះទេ  ព្រោះ S1Pro  មាន​ថ្ម​ធំ កាន់​បាន​ច្រើន​ថ្ងៃ ចៀសវាង​វិបត្តិ​ពេល​ពុំមាន​ភ្លើង​ប្រើប្រាស់​គ្រប់គ្រាន់​នៅផ្ទះ ពិសេស​អ្នក​នៅ​តំបន់​ដាច់ស្រយាល ឬ​ជាយក្រុង​។ មិនតែប៉ុណ្ណោះ S1Pro សាក​ថ្ម​បាន​លឿន​បំផុត និង​មាន​ល្បឿន Internet លឿន​មិនគួរ​ឲ្យ​ជឿ បើ​ប្រៀប​នឹង​ផលិតផល​ទូរស័ព្ទ​ដទៃ ដែលមាន​តម្លៃ​ប្រហាក់ប្រហែល លើ​ទីផ្សារ​កម្ពុជា​បច្ចុប្បន្ន​។ 
 
​ប្រូ​ម៉ូ​សិន​ថ្មី​នេះ នឹង​បញ្ចប់​នៅ​ថ្ងៃទី ៣១ ខែមីនា ខាងមុខនេះ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com