ក្រុមហ៊ុន​សែ​ល​កាត​ប្រកាស​ដាក់​ប្រើប្រាស់​បច្ចេកវិទ្យា​5G ​លើកដំបូង​នៅ​​កម្ពុជា​ក្នុងអំឡុងពេលរាតត្បាត Covid-19
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​សែ​ល​កាត​ប្រកាស​ដាក់​ប្រើប្រាស់​បច្ចេកវិទ្យា​5G ​លើកដំបូង​នៅ​​កម្ពុជា​ក្នុងអំឡុងពេលរាតត្បាត Covid-19
27, Mar 2020 , 6:37 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ២៧ មីនា ២០២០ថ្ងៃនេះ​ក្រុមហ៊ុន​សែ​ល​កាត បានប្រកាស​ដាក់​អោយប្រើ​ប្រាស់​បច្ចេកវិទ្យា 5G ជា​លើកដំបូង​នៅ​កម្ពុជា លើ​សេវាកម្ម​ឱសថ​សាស្ត្រ​តាម​បច្ចេកវិទ្យា​ឌីជីថល (Telemedicine) តាម​ទីតាំង​ចំនួន​បួន​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​ប្រជាជន​កម្ពុជា​ទាំងមូល ដែល​រង​ប៉ះពាល់​ធ្ងន់ធ្ងរ​ក្នុងអំឡុងពេល​មាន​ដែលមាន​វិបត្តិ Covid-19​ នេះ ។​
 
​ក្រុមហ៊ុន​សែ​ល​កាត គឺជា​ក្រុមហ៊ុន​បណ្តាញទូរស័ព្ទ​ចល័ត​តែមួយគត់ ដែល​គ្រប់គ្រង​ដោយ​ជនជាតិខ្មែរ ហើយ​ដែល​បាន​បំរើប្រជាជន​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ១៩៩៧​មក​ម្លេ​៉ះ ។​
 
​សេវាកម្ម​នេះ​នឹង​ជួយ​ដល់​ក្រុម​វេជ្ជបណ្ឌិត​ជួរមុខ​នៅ​ទីក្រុង​ភ្នំពេញ ក្នុងការ​ពិនិត្យ និង​វាយតម្លៃ​អ្នក​ជំងឺ​ទូទាំងប្រទេស​តាមរយៈ​តំណ​ភ្ជាប់ (Video conference link)​ការ​ខ​ល​វីដេអូ​ជា​ក្រុម ទៅកាន់​ទូរស័ព្ទ​ចល័ត និង​ឧបករណ៍​នានា​នៅ​គ្រប់​ទីកន្លែង​ក្នុងប្រទេស​កម្ពុជា​។​


 
​សេវា​កម្មនេះ អាច​ត្រូវបាន​ប្រើ​ដើម្បី​ភ្ជាប់​ទៅតាម​ផ្ទះ​អ្នកជំងឺ នៅតាម​គ្លីនិក ឬ​មន្ទីរពេទ្យ​ផ្សេងៗ​ទៀត​។​
 
​ហើយ​វេជ្ជបណ្ឌិត​គ្រប់រូប នឹង​អាច​ផ្តល់នូវ​ការព្យាបាល​តាមបែប​វេជ្ជសាស្ត្រ ការប្រឹក្សា​យោបល់ និង​ការព្យាបាល​តាម​លក្ខណៈ​ស្តង់ដារ តាម​ពេលវេលា​ជាក់ស្តែង ក៏ដូចជា​ការអប់រំ​សម្រាប់​អ្នកជំងឺ និង​ការពិគ្រោះ​យោបល់ និង​ការត្រួតពិនិត្យ​សម្រាប់​ក្រុម​វេជ្ជសាស្ត្រ​នៅនឹងកន្លែង​។​
 
​ថ្មីៗ​នេះ ក្រុមហ៊ុន​សែ​ល​កាត ដែល​បានបង្ហាញ​ពី​ល្បឿន​បច្ចេកវិទ្យា 5G របស់ខ្លួន ដែលមាន​ល្បឿន​រហូតដល់ 1.6 ជី​ហ្គា​បៃ​ក្នុង​មួយ​វិនាទី នឹងមាន​ការតំឡើង​សេវាកម្ម​នេះ​នៅតាម​បណ្តា​ទីតាំង​មួយចំនួន​ដូចជា​៖
-​ ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​
-​ ​មណ្ឌល​សុខភាព​ចាក់អង្រែ​
-​ ​ក្រសួងសុខាភិបាល​
-​ ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​
 
​គំនិត​ផ្តួចផ្តើម​នេះ កំពុង​ត្រូវបាន​ដឹកនាំ​ផ្ទាល់​ដោយ អ្នកឧកញ៉ា គិត ម៉េង ដែល​សហការ​យ៉ាង​ពេញលេញ​ជាមួយ​ក្រសួង​ទាំងពីរ​។​
​ក្រុមការងារ​សែ​ល​កាត គឺ​កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​រៀបចំ​ផែនការ​ចុងក្រោយ​របស់ខ្លួន សម្រាប់​ដំណោះស្រាយ​ដែល​នឹងត្រូវ​ដាក់អោយ​ដំណើរការ​នៅ​ថ្ងៃទី ៣០ ខែមីនា​ឆ្នាំ ២០២០ ខាងមុខនេះ​។​
​លោក អៀន វ៉ា​ត់​សុន​( Ian Watson) ដែលជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បាន​មានប្រសាសន៍ថា សេវាកម្ម​ឱសថ​សាស្ត្រ​តាម​បច្ចេកវិទ្យា​ឌីជីថល (Telemedicine) នេះ​នឹង​ក្លាយជា​ជំហាន​ដំបូង​ដ៏​សំខាន់ ដែលជា​ការផ្តល់​នូ​វច​ក្ខុ​វិស័យ​របស់លោក​អគ្គ​នាយក សម្រាប់​ប្រទេស​កម្ពុជា ដែលមាន​លក្ខណៈ​ឌីជីថល​ពេញលេញ​។​



​លោក Watson ក៏បាន​មានប្រសាសន៍​បន្តទៀតថា​“ យើង​តែងតែ​អះអាងថា ក្រុមហ៊ុន​សែ​ល​កាត​នឹង​ឈានមុខ​គេ​ក្នុងការ​ចាប់ផ្តើម​បច្ចេកវិទ្យា 5G ដំបូង​គេ​បំផុត​នៅ​កម្ពុជា ហើយ​យើង​នឹង​ធានាថា​បច្ចេកវិទ្យា​នេះ​ពិតជា​ធ្វើឱ្យ​ជីវិត​រស់នៅ​កាន់តែ​ប្រសើរឡើង​” ។​
 
“ ជាមួយនឹង​ស្ថានភាព Covid-19 យើង​ឃើញថា​នេះ​គឺជា​ការស្នើសុំ និង​បន្ទាន់​បំផុត​ដើម្បី​គាំទ្រ​សហគមន៍​វេជ្ជសាស្ត្រ នៅពេលដែល​ពួកគាត់​ធ្វើ​ការងារ​ដើម្បី​ការពារ​ជីវិត​មនុស្ស នៅ​គ្រប់​ទីកន្លែង​ដែល​អ្នកជំងឺ​នៅតាម​បណ្តា​ព្រះរាជាណាចក្រ​កម្ពុជា​។​


 
​នេះ​គឺជា​ការឆ្លើយតប​រួមគ្នា​ដ៏​ធំ​មួយ​របស់​ក្រុមហ៊ុន​បុត្រ​សម្ព​ន្ធ័ រ៉ូយ៉ាល់​គ្រុប ពង្រឹង​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុង​ការធ្វើ​អ្វី​គ្រប់យ៉ាង​តាម​ដែល​យើង​អាច​ធ្វើបាន​ដើម្បី​គាំទ្រ និង​យកចិត្តទុកដាក់​ដល់​ប្រជាជន​កម្ពុជា​ក្នុង​គ្រា​លំបាក​នេះ​។​
 
​ដំណោះស្រាយ​បច្ចេកទេស​សម្រាប់​សេវាកម្ម​នេះ​នឹង​ឃើញ​សែ​ល​កាត 5G  ភ្ជាប់​ជាមួយ​បណ្តាញ​ខ្សែរ​កាប​អុ​ប​ទិ​ករ​បស់​អ៊ី​ហ្ស៊ី​ខម​។​
​រាល់​វេជ្ជបណ្ឌិត​ទាំងអស់ នឹង​អាច​ផ្តល់​ការពិគ្រោះ​យោបល់​លើ​ល្បឿន​លឿន​បំផុត​របស់​បច្ចេកវិទ្យា 5G (5G Ultra-High Speed) ជាមួយនឹង​វីដេអូ​កម្រិត​ខ្ពស់​ដែល​មើលឃើញ​ច្បាស់ (High Definition video) នៅ​ទូទាំងប្រទេស​។​


 
(​អត្ថបទ​ពាណិជ្ជកម្ម​)​

© រក្សាសិទ្ធិដោយ thmeythmey.com