COVID-19
អន្តរជាតិ
COVID-19៖ ព្រុយ​ណេ មាន​ករណី​ស្លាប់​ដំបូង​ដែល​ធ្លាប់មាន​ប្រវត្តិ​ទៅ​ម៉ាឡេស៊ី និង​កម្ពុជា​
28, Mar 2020 , 10:23 am        
រូបភាព
ដោយ:
​ប្រទេស ព្រុយ​ណេ បាន​រាយការណ៍​ពី​ករណី​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវដង្ហើម COVID-19 ដំបូង​របស់ខ្លួន នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ២៨ ខែមីនា​។ ជនរងគ្រោះ​រូបនេះ ជា​បុរស​អាយុ ៦៤​ឆ្នាំ​។ 

​បុរស​ព្រុយ​ណេ​ដែល​ទទួលមរណភាព​រូ​ប​នេះ ពុំ​ធ្លាប់​ចូលរួម​ពិធី​សាសនា​ឥស្លាម​នៅ​ទីក្រុង គូ​ឡា​ឡាំ​ពួ ឡើយ ក៏ប៉ុន្តែ​មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី និង​កម្ពុជា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​គិត​មក​ត្រឹម​ថ្ងៃ​សៅរ៍​នេះ ព្រុយ​ណេ បាន​រកឃើញ​ករណី​ឆ្លង COVID-19 ចំនួន ១១៥​ករណី​ហើយ ហើយ​មួយចំនួន​នៃ​អ្នកជំងឺ គឺពាក់ព័ន្ធ​នឹង​ពិធី​សាសនា​ឥស្លាម​នៅ​ម៉ាឡេស៊ី ។ អាជ្ញាធរ​អះអាងថា មាន​មនុស្ស​១៦០០០​នាក់​ចូលរួម​។ 
 
​រដ្ឋាភិបាល​ព្រុយ​ណេ កាលពី​ថ្ងៃ​១៥ ខែមីនា បានប្រកាសថា ប្រជាជន​ខ្លួន និង​ជនបរទេស​ដែលមាន​លិខិត​ស្នាក់នៅ​ក្នុងប្រទេស ត្រូវបាន​ហាមឃាត់​ពី​ការចាកចេញ​ពី​ប្រទេស ដោយសារ​ជំងឺ​រាតត្បាត​សាកល COVID-19៕
 

© រក្សាសិទ្ធិដោយ thmeythmey.com