COVID-19
អន្តរជាតិ
ថៃ រកឃើញ COVID-19 ជាង​១០០​ករណី​បន្ថែម និង​ស្លាប់​ម្នាក់ទៀត​
28, Mar 2020 , 2:43 pm        
រូបភាព
ដោយ:
 ប្រទេស ថៃ បាន​រាយការណ៍​ករណី​ឆ្លង​ជំងឺ​ផ្លូវដង្ហើម COVID-19 ថ្មី ចំនួន ១០៩​នាក់ និង​អ្នកស្លាប់​ម្នាក់ទៀត​។ បូក​តួលេខ​ថ្មី​នេះ ករណី​ឆ្លង​ក្នុងប្រទេស​ថៃ​សរុប​ឡើងដល់ ១២៤៥​ករណី​ហើយ ក្នុងនោះ អ្នកជា​សះស្បើយ​មាន​៩៧​នាក់ ។ នេះ​បើតាម​អាជ្ញាធរ​សុខាភិបាល​ថៃ បញ្ជាក់​នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​២៨ ខែមីនា ដោយ​ដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​

 
​បើតាម​ប្រភពព័ត៌មាន​ដដែល អ្នកស្លាប់​ជនជាតិ​ថៃ​ថ្មី​នេះ គឺជា​អ្នកជំងឺ​ដែលមាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ ដែល​ធ្វើ​ឲ្យ​តួលេខ​អ្នកស្លាប់​សរុប​ក្នុងប្រទេស​នេះ ឡើងដល់​៦​នាក់​ហើយ​។ យ៉ាងណាមិញ អាជ្ញាធរ​ពុំបាន​បញ្ជាក់​ពី​អាយុ ភេទ ឬ​អត្តសញ្ញាណ​ច្បាស់លាស់​របស់​ជនរងគ្រោះ​នេះឡើយ​។ 
 
​រដ្ឋាភិបាល​ថៃ កាលពី​ថ្ងៃ​សុក្រ ២៧ ខែមីនា បាន​ដាក់ចេញ​បទបញ្ជា​បិទ​ទីតាំង​សាធារណៈ​បន្ថែម និង​ទីតាំង​អាជីវកម្ម​មិនចាំបាច់​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ COVID-19 ។ ទន្ទឹមនេះ រដ្ឋាភិបាល​ថៃ ក៏បាន​លើក​ពេល​បើក​ដំណើរ​ឡើងវិញ​រហូតដល់​ចុងខែ​មេសា​ផងដែរ​៕ 

Tag:
 ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com