អត្ថបទពាណិជ្ជកម្ម
ផាកកាហ្វេ ជូនអាហារ ១០០០ឈុត ដល់ក្រុមគ្រូពេទ្យ ដែលកំពុងប្រយុទ្ធនឹងជំងឺកូវីដ១៩នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
× ដើម្បីលើកជាការចូលរួមនិងលើកទឹកចិត្តក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្រុមហ៊ុន ផាកកាហ្វេ ហ្វ៊ូដ អេន បេវើរីច បានផ្តល់ជូនអាហារ ១០០០ ឈុត ដែលស្មើនឹងទឹកប្រាក់ ៤០០០ ដុល្លារដល់លោកគ្រូ-អ្នកគ្រូពេទ្យដែលកំពុងប្រយុទ្ធនឹងជម្ងឺកូវីដ១៩នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ ។
អ្នកនាង គង់ បុផ្ផា នាយកផ្នែនធនធានមនុស្សនៃក្រុមហ៊ុន ផាកកាហ្វេ ហ្វ៊ូដ អេន បេវើរីច បានមានប្រសាសន៍ថា សកម្មភាពថ្ងៃនេះគឺជាអ្វីដែលផាកកាហ្វេតែងតែធ្វើ ដើម្បីជាការចូលរួមកិច្ចការសង្គម។ «ពួកយើងសប្បាយចិត្តនិងសង្ឃឹមថា ពួកយើងនឹងអាចយកឈ្នះជំងឺកូវីដ១៩នេះឲ្យបានឆាប់ៗ។ ពួកយើងពិតជាសូមអរគុណនិងដឹងគុណយ៉ាងខ្លាំងដល់លោកគ្រូអ្នកគ្រូពេទ្យ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩នេះ និងសូមជូនពរពួកគាត់អោយបានជោគជ័យ»។ នេះជាការលើកឡើងរបស់អ្នកនាង គង់ បុផ្ផា។
លោកស្រីក៏បានបន្តទៀតថា ក្រៅតែអំពីសកម្មភាពចូលរួមសង្គមនេះ ក្រុមហ៊ុនក៏បានចែកទឹកសម្លាប់មេរោគជូនដល់បុគ្គលិកទាំងអស់របស់ខ្លួនផងដែរ ដើម្បីយកទៅប្រើប្រាស់ផ្ទាល់ខ្លួននិងនាំយកទៅប្រើប្រាស់នៅផ្ទះរបស់ពួកគាត់ផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com