COVID-19
ជាតិ
សង្គមជាតិ
យុទ្ធនាការ​ផ្សព្វផ្សាយ​ពី វិធី​ការពារ​ជំងឺ​កូ​វីដ​-១៩​នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ​
28, Mar 2020 , 4:30 pm        
រូបភាព
ដោយ:
​អាជ្ញាធរ​មូលដ្ឋាន បានធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី វិធី​ការពារ​ជំងឺ​កូ​វីដ​-១៩ ជា​បន្តបន្ទាប់ ចាប់តាំងពី​រសៀល​ថ្ងៃទី​២៤ ខែមីនា​មក​។ ចំណែក ក្រុម​រដ្ឋបាល​សង្កាត់​ផ្សារ​ដើមថ្កូវ បានចាប់ផ្តើម​យុទ្ធនាការ​នេះដែរ ដោយ​ចាប់ផ្តើម​ពី​ផ្លូវ​៥០៨ រហូតដល់​ផ្លូវ​២៧១ ស្ថិតនៅ​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​


​សូម​អញ្ជើញ​ទស្សនា​វីដេអូ​៖
​ក្រុមមន្ត្រី​ដែលមាន​គ្នា​៦​នាក់ បានធ្វើ​ដំណើរ​តាម​រថយន្ត​១​គ្រឿង អមដោយ​ការ​បំពង​សំឡេង​តាម​មេក្រូ និង​ធុងបាស់ បាន​ផ្សព្វផ្សាយ​ពី​របៀប​បង្ការ​ជំងឺ​កូ​វីដ​-១៩ ក្នុងនោះ​រួមមាន​៖ លាងដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក​អាល់កុល​, បរិភោគ​អាហារ​ដែល​ចម្អិន​បាន​ឆ្អិន​ល្អ​, ស្វាគមន៍​ដោយ​សំពះ​ជំនួស​ការ​ចាប់ដៃ ,​អ្នក​ដែលមាន​ជំងឺ​គ្រុនក្តៅ ផ្តាសាយ ជៀសវាង​ប៉ះពាល់​ច្រមុះ ឬ​មាត់ ប្រសិនបើ​បងប្អូន​មាន​ចំណុច​សង្ស័យ​ខុសពី​ធម្មតា​សូម​ទូរ​សព្ទ​ទៅ​លេខ​១១៥​។ យុទ្ធនាការ​ធ្វើឡើង​បន្ទាប់ពី​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានប្រកាស​ឲ្យ​អាជ្ញាធរ​ចូលរួម​ផ្សព្វផ្សាយ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​នេះ​៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com