COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
COVID-19៖ កូរ៉េខាងត្បូង​ដាក់​អាមេរិក និង​ប្រទេស​២​ទៀត​ជា​ប្រទេស​អាទិភាព​ទទួល​បរិក្ខា​រ​ពេទ្យ​
28, Mar 2020 , 7:39 pm        
រូបភាព
ដោយ:
​កូរ៉េខាងត្បូង សម្រេច​ដាក់​សហរដ្ឋអាមេរិក អេ​មី​រ៉ា​អារ៉ាប់​រួម​ត និង​ឥណ្ឌូណេស៊ី ជា​ប្រទេស​អាទិភាព​ដែល​ទទួល​សម្ភារ​វេជ្ជសាស្ត្រ​ដែល​ក្នុងនោះ​រួមមាន​ឧបករណ៍​ធ្វើតេស្ត​ជំងឺ COVID-19 ផងដែរ​។

​នៅ​ថ្ងៃ​សុក្រ ទី ២៧ មីនា ទីភ្នាក់ងារ​ព័​ត៍​មាន​កូរ៉េ Yonhap ដោយ​ដកស្រង់​សម្តី​មន្ត្រី​ក្រសួងការបរទេស​កូរ៉េខាងត្បូង បាន​ឲ្យ​ដឹងថា​មាន​ប្រទេស​ចំនួន​១២០​ហើយ បាន​ព្យាយាម​ចង់បាន​សម្ភារ​វេជ្ជសាស្ត្រ​ដែល​ផលិត​នៅ​ប្រទេស​កូរ៉េខាងត្បូង​។ យ៉ាងណាមិញ មន្ត្រី មន្ត្រី​រូបនេះ សង្កត់ធ្ងន់​ដូច្នេះ​ថា​៖««​សហរដ្ឋអាមេរិក​ជា​ប្រទេស​ដែល​យើង​ផ្តល់​អាទិភាព​ខ្ពស់​ជាងគេ ដោយហេតុថា​មានការ​ឆ្លង​នៅ​ទីនោះ បន្ថែម​ពីនេះ​លោក​ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ បាន​ស្នើសុំ​ពួកយើង​ដោយផ្ទាល់​។ សហរដ្ឋអាមេរិក​មិនបាន​ហាម​មិន​ឲ្យ​ពលរដ្ឋ​កូរ៉េ​ចូល​ទឹកដី​របស់ខ្លួន មិនតែប៉ុណ្ណោះ​យើង​បា​នស​ម្រ​ច​កិច្ចព្រមព្រៀង​ដោះដូរ​រូបិយប័ណ្ណ​គ្នា​ទៅវិញ​មក​»​។​
 
​ការប្រកាស​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួងការបរទេស​កូរ៉េខាងត្បូង​បាន​ជួបប្រជុំ​ជាមួយ ក្រុមការងារ​អន្តរ​ភ្នាក់ងារ ដើម្បី​ស្វែងរក​លំនឹង​រវាង​ការប្រើប្រាស់​ក្នុងស្រុក និង​ការនាំចេញ​ឧបករណ៍​វេជ្ជសាស្ត្រ​ក្នុង​ក្របខណ្ឌ​មនុស្ស​ធ​ម៍​។ គិត​មកដល់ពេលនេះ មាន​ប្រទេស​ចំនួន​១១៧​ហើយ​ដែល​ព្យាយាម នាំចូល​ឧបករណ៍​ធ្វើតេស្ត​COVID-19 ឫ​សម្ភារៈ​ដទៃទៀត​ក្នុង​ក្របខណ្ឌ​មនុ​ស្សធ​ម៍ តាម​រដ្ឋាភិបាល ឫ​វិស័យ​ឯង​ជន​។ 
 
​ចំពោះ​អេ​មី​រ៉ា​អារ៉ាប់​រួម​វិញ ក៏​ស្ថិតនៅក្នុង​បញ្ជី​អាទិភាព​ដែរ ដោយសារ​ប្រទេស​ទាំងពី​មាន​កិច្ចសហប្រតិបត្តិការ​នឹង​គ្នា​លើ​វិស័យ​ជាច្រើន ខណៈ​ឥណ្ឌូណេស៊ី​វិញ ក៏​សម្រេច​ដាក់​ក្នុង​បញ្ជី​អាទិភាព​ផងដែរ ដោយហេតុថា​ប្រទេស​នេះ​ជា​ដៃគូ​ក្នុង​គោលនយោបាយ​ទិស​ខាងត្បូង​របស់​ទីក្រុង​សេ​អ៊ូ​ល និង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាស៊ាន​។​
 
​បើតាម Yonhap មន្ត្រី​កូរ៉េខាងត្បូង​ដដែល បាន​ឲ្យ​ដឹង​ទៀតថា ការសម្រេចចិត្ត​នាំចេញ​បរិក្ខារ​វេជ្ជសាស្ត្រ​ទាំងអស់នោះ​ក្រោយពី​មានការ​ធានាថា​នឹង​គ្មាន​កង្វះខាត​ក្នុងស្រុក​ឡើយ​។ ក្រុមការងារ​អន្តរ​ភ្នាក់ងារ​នេះ ធ្វើ​សេចក្តី​ស​ម្រ​ច​ចិត្ត​ផ្អែកលើ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ដែល​នេះ​មានបំណង​ផលិត​ឧបករណ៍​វេជ្ជសាស្ត្រ​COVID-19 ក្នុងស្រុក​ក៏ដូចជា​ពង្រឹង​ផលប្រយោជន៍​សេដ្ឋកិច្ច និង​ការទូត​របស់ខ្លួន​ផងដែរ​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា ក្នុងចំណោម​ប្រទេស​១១៧​ដែល​ចង់​នាំចូល​ឧបករណ៍​វេជ្ជសាស្ត្រ COVID-19 មាន​៣១ ប្រទេស​ដែល​ទាក់ទង​ដោយផ្ទាល់​ទៅ​រដ្ឋាភិបាល​កូរ៉េខាងត្បូង និង​៣០​ប្រទេស​ទៀត​ស្នើសុំ​ក្រោម​ក្របខណ្ឌ​មនុ​ស្សធ​ម៍​។ បន្ថែម​ពីនេះ​មាន ប្រទេស​ចំនួន​២០​ទៀត ដែល​សង្ឃឹម​នាំចូល​ឧបករណ៍​ទាំងនោះ និង​ទទួល​ជា​ជំនួយ​មនុ​ស្សធ​ម៍ ខណៈ​៣៦​ប្រទេស​ទៀត​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ស៊ីវិល​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com