COVID-19
ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ ជើង​ខ្លាំង​លំដាប់​ពិភពលោក​ប្រតិកម្ម​ចំពោះ​ការប្រកួត​បិទទ្វារ​នៅ​សង្វៀន ONE
28, Mar 2020 , 10:30 pm        
រូបភាព
ដោយ: ថ្មីៗ
​អត្ថបទ​៖ ស៊ី​ធី​
COVID-19 បានធ្វើ​ឲ្យ​ព្រឹត្តិការណ៍​សំខាន់ៗ​របស់​ពិភពលោក​ត្រូវ​ផ្អាក និង​ប៉ះពាល់​ដល់​ការប្រកួត​របស់ ONE Championship ឆ្នាំ ២០២០ នេះ​ផងដែរ​។ ស្ថាប័ន​រៀបចំ​ព្រឹត្តិការណ៍​កីឡា​លំដាប់​ពិភពលោក​មួយ​នេះ​កំពុង​ស្វែងរក​វិធី​ដើម្បី​ដំណើរការ​សង្វៀន​របស់​ខ្លួន​ឡើងវិញ​។ កាល​ថ្ងៃទី ១៣ ខែមីនា ប្រធាន និង​ជានា​យក​ប្រតិបត្តិ ONE Championship លោក Chatri Sityodtong បានប្រកាស​អំពី​ការចាប់ផ្ដើម​ការប្រកួត​បិទទ្វារ​ចំនួន ៤ សប្ដាហ៍​តទៅ​នៅ​សិង្ហ​បុរី នា​ពាក់កណ្ដាល​ខែមេសា ខាងមុខ​។ សេចក្ដីប្រកាស​របស់ Sityodtong ទទួលបាន​ការគាំទ្រ​ជាច្រើន​ពី​សំណាក់​កីឡាករ​កីឡាការិនី​ល្បីៗ​លំដាប់​ពិភពលោក​។


Aung La N Sang
«​ខ្ញុំ​សូម​អរគុណ​ដល់​អ្នកគាំទ្ររ​បស់ ONE  ដែល​តែងតែ​តាមដាន​រហូតមក​។ យើង​សន្យាថា​នឹង​ផ្ដល់​កម្មវិធី​ដ៏​អស្ចារ្យ ទោះបីជា​ការប្រកួត​បិទ​ទ្វារ​ក៏ដោយ​។ ប៉ុន្តែ​បុគ្គលិក​ក៏​ដូច​កីឡាករ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​។ ខ្ញុំ​សូម​អរគុណ​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​។ សម្រាប់​ខ្ញុំ វា​មិនជា​បញ្ហា​នោះទេ​ទោះជា​ការប្រកួត​បិទទ្វារ​, នៅលើ​សង្វៀន ឬ នៅ​កន្លែង​ណាក៏ដោយ ខ្ញុំ​នៅតែ​តាំងចិត្ត​ដើម្បី​ធ្វើ​ឲ្យ​ការប្រកួត​អស្ចារ្យ​»​។ 
 
Eduard Folayang
«​យើង​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ឆ្លង​នាពេលនេះ ដូច្នេះ​យើង​ត្រូវការពារ​សុវត្ថិភាព​សម្រាប់​អត្ត​ព​លិ​ក បុគ្គលិក និង អ្នកគាំទ្រ​។  វា​ពិតជា​ល្អ​ណាស់​សម្រាប់​ការប្រកួត​បិទទ្វារ​ពោល​ប្រសើរ​ជាង​លុបចោល​ការប្រកួត​។ វា​ល្អ​សម្រាប់​អ្នកគាំទ្រ​មើល​តាម​ទូរទស្សន៍ និង អន​ឡាញ​។ ព្រឹត្តិការណ៍​កីឡា​ផ្សេងទៀត​ដូចជា NBA ជាដើម​ក៏​លុបចោល​ការប្រកួត​ដែរ​។ នេះ​ជា​រឿង​មួយ​មាន​ផលចំណេញ​សម្រាប់​ស្ថាប័ន ONE​។ ខ្ញុំ​ដឹងថា​មាន​មនុស្ស​ជាច្រើន​ចង់​តាមដាន​ការផ្សាយ​បន្ត​ផ្ទាល់ ប៉ុន្តែ​យើង​មិនអាច​ធ្វើបាន​ភ្លាមៗ​ទេ​ដោយសារតែ​បញ្ហា​សុខភាព​»​។ 
 
Martin Nguyen
«​ពេលនេះ​មេរោគ​កំពុង​រាតត្បាត ហើយ​សង្ឃឹមថានឹង​ផុតរលត់​ឆាប់ៗ​។ យើង​ត្រូវតែ​វៃឆ្លាត​សម្រាប់​ស្ថានភាព​នេះ និង​ត្រូវ​ថែ​សុខភាព រួមទាំង​ថែទាំ​អ្នក​នៅ​ជុំវិញខ្លួន​របស់​យើង​ផង​»​។​
  
 
Geje Eustaquio
«​វា​ជាការ​រៀបចំ​ដ៏​វៃឆ្លាត​។ វា​ជាការ​សម្រេចចិត្ត​គួរ​ឲ្យ​ពេញចិត្ត​ក្នុង​កាលៈទេសៈ​នេះ​។ នេះ​ជា​ក្ដី​សុបិន​ដើម្បី​ប្រកួត​។ ដូច្នេះ​វា​ជា​រឿង​ល្អ​ជាង​ការ​លុប​ការប្រកួត​តែម្ដង​។ រឿង​ល្អ​បំផុត​នោះ​គឺ ONE Championship យល់​អំពី​បញ្ហា​។ នេះ​ជាហេតុ​ដែល​ខ្ញុំ​គាំទ្រ​គំនិត​នេះហើយ​ប្រកួត​បិទទ្វារ​។ វា​ជា​រឿង​ឈឺចាប់​បន្តិច​សម្រាប់​ក្រុមហ៊ុន​ដែល​បាត់បង់​ចំណូល ប៉ុន្តែ​ពេលខ្លះ​យើង​ត្រូវ​លះបង់​»​។ 
 
Danny Kingad
“​ខ្ញុំ​គិតថា​លោក Chatri សម្រេចចិត្ត​បានល្អ​បំផុត​និង​ល្អ​សម្រាប់​ពួកយើង​។ ប៉ុន្តែ​ក្រៅពីនោះ​យើង​មិនអាច​ឲ្យ​មនុស្ស​ចូលរួម​បានទេ​នាពេលនេះ​។ ព្រោះ​បើ​មាន​អ្នក​ឆ្លង​ម្នាក់​នោះ​ច្បាស់​ជា​ផ្ទុះឡើង​មិន​ខាន​។ សម្រាប់​ខ្ញុំ នោះ​គឺជា​ការគិត​ល្អ​ហើយ​។ យើង​នឹងធ្វើ​ឲ្យ​ព្រឹត្តិការណ៍​ប្រកួត​នេះ​អស្ចារ្យ​»​។ 
 
Jihin Radzuan
«ONE Championship ជា​ស្ថាប័ន​ធំ​បំផុត​មួយ ហើយ​អ្វីដែល​ពួកគេ​ធ្វើ គឺ​មិន​លម្អៀង​សម្រាប់​អ្នកពាក់ព័ន្ធ​។ ប៉ុន្តែ​ពួកគេ​ត្រូវធ្វើ​ឲ្យ​ល្អ​បំផុត កុំ​ឲ្យ​ឆ្លង​មេរោគ Covid-19 នៅពេលនេះ​។ ពួកគេ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មាន​សុវត្ថិភាព អត្ត​ព​លិ​កមាន​សុខភាព​ល្អ និង បុគ្គលិក​ផង​ជា​អាទិភាព​»​។ 
  
 
Rene Catalan
«​សម្រាប់​ខ្ញុំ ការសម្រេច​របស់ Chatri ដើម្បី​បន្ត​ការប្រកួត​បិទទ្វារ គឺ​ការត្រឹមត្រូវ​។  បើសិនជា​រៀបចំ​បើក​ឲ្យ​មនុស្ស​ទស្សនា នោះ​វា​ច្បាស់​ជា​អាច​ឆ្លង​ពី​មនុស្ស​ទៅ​ម្នាក់​មិន​ខាន​។ វា​ជា​រឿង​ត្រឹមត្រូវ និង​ល្អ​បំផុត​សម្រាប់​ការប្រកួត​បិទទ្វារ ក៏ដូចជា​ដាក់​គោលដៅ​បន្ត​ការប្រកួត​ឡើងវិញ​»៕
 

 

 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com