ជាតិ
សង្គមជាតិ
ម​ន្រី្ត​ឧ​ទ្យា​នុ​រក្ស បង្ក្រាប​ករណី​លួច​កូន​សត្វ​ននាល​ពណ៌​ជាង​១២០​ក្បាល​នៅ​ព្រែក​ទាល់
29, Mar 2020 , 2:59 pm        
រូបភាព
រូបពីក្រសួងបរិស្ថាន
រូបពីក្រសួងបរិស្ថាន
 
​ភ្នំពេញ​៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស  បាន​បង្ក្រាប​បទល្មើស​លួច​កូន​សត្វ​ននាល​ពណ៌​ជាង​១២០​ក្បាល នៅ​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ នេះ​បើតាម​ការចេញ​ផ្សារ​របស់​ក្រសួងបរិស្ថាន​។

​មន្ត្រី​ស្ម័គ្រចិត្ត​សហគមន៍​ជាង​១០​នាក់ នៅ​ពាក់កណ្ដាល​អា​ធ្រា​ត​ម៉ោង​២ ឈានចូល​ថ្ងៃទី​២៦ មីនា ឆ្នាំ​២០២០ បាន​ចុះ​ល្បាត​និង​ស្ទាក់ចាប់​បទល្មើស​លួច​កូន​សត្វ​នាល​ពណ៌​ជាង​១២០​ក្បាល នៅ​ចំណុច​ខ្នង​ព្រែក​មូស តំបន់​ព្រែក​ទាល់​។ កូន​សត្វ​នាល​ពណ៌​ទាំងនោះ ត្រូវបាន​ជនសង្ស័យ ទម្លាក់​ទុកចោល​រួច​រត់​គេចខ្លួនបាត់ ខណៈពេល​ម​ន្រី្ត​ឧ​ទ្យា​និ​រក្ស​ប្រទេះ​ឃើញ​អំឡុងពេល​ចុះ​ល្បាត​។ 
 
​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​នេះ តាំងពីដើម​មក ពុំ​ធ្លាប់មាន​បទល្មើស​លួច​ចូលចាប់​សត្វ​ទ្រង់ទ្រាយ​ធំ​បែបនេះ​ទេ ហើយ​សមត្ថកិច្ច​កំពុង​តាមដាន​រឿង​បទល្មើស​ចាប់​កូន​ននាល​ពណ៌​នេះ​បន្ថែមទៀត​។ ចំណែក​កូន​សត្វ​ជាង​១២០​ក្បាល​នេះ ត្រូវ​សមត្ថកិច្ច​យកទៅ​ដុត​កម្ទេចចោល​នៅ​ទីស្នាក់ការ​ក្នុង​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ​៕ 

Tag:
 បទល្មើស​សត្វព្រៃ​
  ព្រែក​ទាល់​
  បាត់ដំបង​
© រក្សាសិទ្ធិដោយ thmeythmey.com