អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ចូលរួម​គាំទ្រ​ដល់​សហគមន៍​វេជ្ជសាស្ត្រ​ក្នុង​ក្រុងព្រះសីហនុ​ជាមួយនឹង​ការចែកជូន​ស៊ីម​ដោយ​ឥតគិតថ្លៃ​
29, Mar 2020 , 3:32 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ៖​ថ្ងៃទី ២៩ មីនា ២០២០​នេះ ក្រុមហ៊ុន​សែ​ល​កាត ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប បាន​ចែក​ស៊ីម​ដោយ​ឥតគិតថ្លៃ ជូន​ដល់​គ្រូពេទ្យ​និង​បុគ្គលិក​ពេទ្យ​នៅក្នុង​ក្រុងព្រះសីហនុ​ចំនួន ៨០ នាក់ ដោយ​អនុញ្ញាតឱ្យ​ពួកគាត់​អាច​ហៅ​ទូរស័ព្ទ​ចេញ និង​ផ្ញើ​សារ​ដោយ​ឥតគិតថ្លៃ រហូតដល់​ស្ថានភាព​នៃ​ជំងឺ Covid-19 ត្រូវបាន​បញ្ចប់​ទៅវិញ​។​
​ការផ្តល់ជូន​នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​ក្រុមហ៊ុន​សែ​ល​កាត​បានប្រកាស​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​ថា ខ្លួន​នឹង​សហការ​ជាមួយ​ក្រសួងសុខាភិបាល ដើម្បី​ធានា​ឱ្យបាន​ថា​រាល់​វេជ្ជបណ្ឌិត និង​បុគ្គលិក​ពេទ្យ​នៅ​ទូទាំងប្រទេស​កម្ពុជា ត្រូវបាន​ផ្តល់ជូន​នូវ​ការហៅ​ទូរស័ព្ទ​ចេញ និង​ផ្ញើ​សារ​ដោយ​ឥតគិតថ្លៃ ទៅតាម​តម្រូវការ​ប្រើប្រាស់​របស់​ពួកគាត់​។​
 
​វេជ្ជបណ្ឌិត និង​បុគ្គលិក​ពេទ្យ​ជាង ១២០០ នាក់ ដែល​កំពុង​ប្រើប្រាស់​បណ្តាញទូរស័ព្ទ​ចល័ត​សែ​ល​កាត​ត្រូវបាន​ផ្តល់ជូន​ដោយ​មិន​គិតថ្លៃ​លើ​ការហៅ​ទូរស័ព្ទ​ចេញ​ក្នុង​ប្រព័ន្ធ និង​ផ្ញើ​សារ ដោយ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​សុក្រ​នេះ​។​
 
​រាល់​វេជ្ជបណ្ឌិត​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងសុខាភិបាល​ទាំងអស់ នឹងមាន​សិទ្ធិ​ទទួលបាន​ការផ្តល់ជូន​នេះ ហើយ​ក្នុងករណី​មិនទាន់មាន​ស៊ីម​សែ​ល​កាត​សម្រាប់​ប្រើប្រាស់ ក្រុមហ៊ុន​នឹង​រៀបចំ​យកទៅ​ជូន​ពួកគាត់​ដោយ​ឥតគិតថ្លៃ​។​
 
​គំនិត​ផ្តួចផ្តើម​នេះ គឺជា​ផ្នែក​មួយ​នៃ​ការឆ្លើយតប​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ចំពោះ​មេរោគ Covid-19 ក្រោម​ការដឹកនាំ​ផ្ទាល់​ដោយ​លោក​អគ្គនាយក អ្នកឧកញ៉ា គិត​ម៉េង ដែល​គាត់​កំពុងតែ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួងសុខាភិបាល​និង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​។​
 
​ផ្នែក ICT ទាំងមូល​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប រួមមាន​ក្រុមហ៊ុន​សែ​ល​កាត អ៊ី​ហ្សី​ខម វី​ង ក្រុមហ៊ុន CBS និង Digital Sky បានចាប់ផ្តើម​នូវ​ការឆ្លើយតប​ទូទាំងប្រទេស នៃ​គម្រោង​គាំទ្រ ការបញ្ចុះ​តម្លៃ និង​សេវាកម្ម​ថ្មីៗ​ដើម្បី​បម្រើ​ដល់​អតិថិជន​។​
 
​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត លោក Ian Watson មានប្រសាសន៍ថា​៖ «​ការឆ្លើយតប​នេះ ត្រូវតែ​រួមបញ្ចូល​ទាំង​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាយិកា​នៅ​ជួរមុខ​ទាំងអស់ ព្រោះ​ពួកគេ​កំពុងធ្វើការ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ Covid-19 និង​ព្យាបាល​អ្នក​ជម្ងឺ​ដែល​កំពុងមាន​បញ្ហា​ស្រាប់​»​។​
 
​លោក Watson បាន​មានប្រសាសន៍​ទៀតថា​៖ «​ក្រោម​ការណែនាំ​របស់លោក​អគ្គនាយក យើង​បានចាប់ផ្តើម​គំនិត​ផ្តួចផ្តើម​នៃ​ការបង្កើត​សហគមន៍​វេជ្ជសាស្ត្រ ជាមួយនឹង​ក្រសួងសុខាភិបាល កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ ហើយ​យើង​ក៏បាន​ឃើញ​នូវ​តម្រូវការ​បន្ទាន់​នៅក្នុង​ក្រុងព្រះសីហនុ​»​។​
 
«​នេះ​គឺជា​វិធី​របស់​យើង​ក្នុងការ​ថ្លែងអំណរគុណ​ចំពោះ​គ្រូពេទ្យ និង​បុគ្គលិក​ពេទ្យ​ដែល​កំពុងធ្វើការ ហើយ​មិនតែប៉ុណ្ណោះ​គម្រោង​នេះ​ក៏​នឹង​ជួយ​ឱ្យ​បងប្អូន​ពលរដ្ឋ​ខ្មែរ​អាច​រក្សា​ទំនាក់ទំនង​គ្នា​បានល្អ និង​សហគមន៍​វេជ្ជសាស្ត្រ​ក៏​អាច​ទំនាក់ទំនង​បាន ២៤/៧ ផងដែរ​» ។​
 
​លោក Watson បាន​មានប្រសាសន៍ថា​គំនិត​ផ្តួចផ្តើម​នេះ គឺជា​ការបន្ថែម​លើ​សេវាកម្ម​ទូរ​វេជ្ជសាស្ត្រ​តាម​បច្ចេកវិទ្យា 5G (Telemedicince) ដែល​នឹង​ចាប់ផ្តើម​ដំណើរការ​នា​ថ្ងៃស្អែក​នេះ នៅ​ទីតាំង​ចំនួន​បួន​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​។​
 
​សេវា​នេះ គឺជា​ករណី​ប្រើប្រាស់ 5G ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​វា​នឹង​អនុញ្ញាតឱ្យ​វេជ្ជបណ្ឌិត​ឈានមុខ​គេ​ទូទាំងប្រទេស​កម្ពុជា អាចធ្វើ​ការវាយតម្លៃ និង​ពិគ្រោះ​ជាមួយ​អ្នកជំងឺ​នៅ​គ្រប់​ទីកន្លែង​បាន​ភ្លាមៗ តាមរយៈ​ទូរស័ព្ទដៃ​និង​ឧបករណ៍​ផ្សេងៗ និង​ជួយ​សម្របសម្រួល​ដល់​ក្រុមគ្រូពេទ្យ​ដែល​កំពុងធ្វើការ​នៅនឹងកន្លែង​ផ្ទាល់​។​
 
​លោក Watson បាន​មានប្រសាសន៍​បន្ថែមថា​៖ «​សែ​ល​កាត នឹង​ចាំ​ផ្តល់​ការគាំទ្រ​ដល់​សហគមន៍​វេជ្ជសាស្ត្រ និង​អតិថិជន​ទាំងអស់​របស់​យើង ក្នុងកំឡុងពេល​ដ៏​ពិបាក​នេះ ហើយ​យើង​នឹង​បន្ត​ការសម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួងសុខាភិបាល​ដើម្បី​ជួយ​ពួកគេ​ក្នុងការ​គ្រប់គ្រង​វិបត្តិ​នេះ​» ៕

 

© រក្សាសិទ្ធិដោយ thmeythmey.com