COVID-19
ជាតិ
សង្គមជាតិ
ជនបរទេស​ដែល​ផ្តិត​ទឹកមាត់​លើ​លុយ ដាក់​លើ​ទូ​ATM មិនមាន​កូ​វីដ​-១៩​ឡើយ​
29, Mar 2020 , 5:59 pm        
រូបភាព
រូបភាពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
រូបភាពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ដោយ:
​ភ្នំពេញ​៖ ជនបរទេស​ម្នាក់​ដែល​បាន​ផ្តិត​ទឹកមាត់​លើ​លុយ​ក្លែងក្លាយ ហើយ​ដាក់​លើ​ទូ ATM នៅ​ជិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ កាលពី​ថ្ងៃទី​២៤ ខែមីនា ហើយ​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៧ ខែមីនា ដើម្បី​យក​សំណាក​ទៅធ្វើ​តេស្តរ​កកូ​វីដ​-១៩​។ ក្រោយ​ធ្វើតេស្ត​រួចរាល់​ហើយ លទ្ធផល​បង្ហាញថា​បុរស​នោះ​មិនមាន​កូ​វីដ​-១៩​ទេ​។​

​ក្រោយ​ដឹងថា​ជនបរទេស​នោះ​មិនមាន​កូ​វីដ​-១៩ អាជ្ញាធរ​ក៏បាន​នាំ​ជនបរទេស​ទៅ​បន្ត​ពិនិត្យមើល​សារធាតុ​ញៀន និង​បន្ត​ចាត់​វិធាន​តាម​និ​តី​វិធី​ច្បាប់​។ នេះ​បើតាម​ការបញ្ជាក់​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ 
 
​សារព័ត៌មាន​ថ្មីៗ​មិនទាន់​អាច​សុំ​ការបកស្រាយ​បន្ថែម​ពី​លោក ស ថេត ស្នងការ​រាជធានី​ភ្នំពេញ ទាក់ទង​នឹង​ជនបរទេស​នោះ ដោយសារតែ​លោក​មិន​លើក​ទូរ​សព្ទ​។​
 
​សរុបមក​ដល់ពេលនេះ កម្ពុជា មាន​អ្នកជា​សះស្បើយ​២១​នាក់​ហើយ ខណៈ​អ្នកជំងឺ​COVID-19 មាន​ចំនួន​១០៣​នាក់​។ បច្ចុប្បន្ន មាន​អ្នកជំងឺ​COVID-19 កំពុង​សម្រាល​ព្យាបាល​៨២​នាក់​៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com