ជាតិ
សង្គមជាតិ
ក្រសួងទេសចរណ៍​៖ ការគ្រប់គ្រង​បញ្ជី​ស្នាក់នៅ​ផ្នែក​ទេសចរណ៍ ត្រូវ​ប្រើ​ប្រព័ន្ធ​អន​ឡាញ​
29, Mar 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បានសម្រេច​ឲ្យ​ម្ចាស់​អាជីវកម្ម​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ ត្រូវ​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ សម្រាប់​ចុះបញ្ជី​ស្នាក់នៅ​ទេសចរណ៍ ដើម្បី​ជាការ​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ (COVID-19) នាពេល​បច្ចុប្បន្ន​។


​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹងថា ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ម្ចាស់​អាជីវកម្ម​ដែល​បម្រើ​សេវាកម្ម​ទេសច​រណ៍ ត្រូវ​ប្រើប្រាស់​ប្រព័ន្ធ​ចុះបញ្ជី​ស្នាក់នៅ​ទេសចរណ៍ តាម​ប្រព័ន្ធ​អន​ឡាញ​ដែលមាន​គេហទំព័រ​ផ្លូវការ www.accommodationregistar.net​។ 
 
​វិធានការ​នេះ គឺ​ដើម្បី​គ្រប់គ្រង​លំហូរ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មក​ទស្សនា​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា ហើយក៏​ជាការ​ឆ្លើយតប​ទៅនឹង​សភាពការណ៍​ក្នុងពេល​បច្ចុប្បន្ន​នៃ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ពី​មជ្ឈដ្ឋាន​ខាងក្រៅ​មក​ក្នុងប្រទេស​កម្ពុជា​
 
​ក្រសួង សង្ឃឹមថា ម្ចាស់​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ នឹង​អនុវត្ត ដោយមាន​ទំនួល​ខុសត្រូវ​ខ្ពស់​។ ក្រៅពី​សេវាកម្ម​ទេសចរណ៍ ប្រជាជន​ទាំងអស់​ក៏ត្រូវ​រក្សា​អនាម័យ​ឲ្យ​បានល្អ កាត់បន្ថយ​ការជួបជុំ​តាម​ទីសាធារណៈ និង​ការប៉ះពាល់​ស្និទ្ធស្នាល​ជាមួយ​អ្នក​ជំ​ងឹ​ផងដែរ​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​ទៅនឹង​ការប្រើប្រាស់​ប្រព័ន្ធ​ចុះបញ្ជី​ស្នាក់នៅ​ទេសចរណ៍ អាច​ទំនាក់ទំនង​ទៅ​ក្រសួងទេសចរណ៍ តាមរយៈ​លោក គឹម សេរីរដ្ឋ (០៨៩ ៧៦៧ ៦៦៤) លោក ឌួង បញ្ញា​វឌ្ឍន៍ (០១៧ ៣៦៥ ៣៩៥) ឬ លោក អ៊ឹម វិមល (០១២ ៦៨ ៦៨ ០៩)៕
 

© រក្សាសិទ្ធិដោយ thmeythmey.com