ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
ព្រះមុនីកោសល យ៉ន សេង យៀត៖«វត្តជាច្រើននៅអាមេរិកលុបពិធីបុណ្យចូលឆ្នាំខ្មែរព្រោះកូវីដ១៩» ព្រះមហាកោសល្យ យ៉ន សេង យៀត ដែលកំពុងគង់ក្នុងវត្តរតនរង្សីរីវារ ក្នុងរដ្ឋ Massachusetts នៃសហរដ្ឋអាមេរិក
× ភ្នំពេញ៖ ព្រះមុនីកោសល យ៉ន សេង យៀត ដែលកំពុងគង់នៅវត្តរតនរង្សីរីវារ ក្នុងរដ្ឋ Massachusetts នៃសហរដ្ឋអាមេរិក បានផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានថ្មីៗ តាមរយៈហ្វេសប៊ុកពីស្ថានភាពក្នុងរដ្ឋដែលព្រះអង្គកំពុងគង់នៅ នាថ្ងៃទី២៤ ខែមីនានៅសហរដ្ឋអាមេរិក ដែលត្រូវនឹងថ្ងៃទី២៥ ខែមីនានៅកម្ពុជា។ ព្រះអង្គក៏បានទទួលព័ត៌មានមួយចំនួន ស្ដីពីការលុបចោលការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ នៅតាមរដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក ព្រោះតែវិបត្តិកូវីដ១៩ផងដែរ។
បើតាមសង្ឃដីកាព្រះមុនីកោសល្យ យ៉ន សេង យៀត ការលុបចោលពិធីបុណ្យចូលឆ្នាំខ្មែរនេះ ធ្វើឡើងក្រោយពីអភិបាលរដ្ឋ Massachusetts បានប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្ន ដែលហាមមិនឱ្យប្រជាពលរដ្ឋចេញក្រៅផ្ទះឡើយ ប្រសិនបើមិនមានកិច្ចការចាំបាច់ខ្លាំង។
ដើម្បីជ្រាបកាន់តែច្បាស់ សូមស្ដាប់បទសម្ភាសន៍រវាងកញ្ញា ប៉ូ សាគុន អ្នកសារព័ត៌មានថ្មីៗ ជាមួយព្រះមុនីកោសល្យ យ៉ន សេង យៀត ដែលកំពុងគង់ក្នុងរដ្ឋ Massachusetts នៃសហរដ្ឋអាមេរិក ដូចតទៅ៖
ចំណែកឯស្ថានភាពតាមវត្តនានានៅសហរដ្ឋអាមេរិកវិញ ព្រោះតែការរីករាលដាលនៃជំងឺកូរ៉ូណា ស្របពេលដែលមានបម្រាមនានាពីរដ្ឋអំណាចផង វត្តមួយចំនួនត្រូវបង្ខំលុបចោលការធ្វើពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខ។
សម្រាប់វត្តរតនរង្សីរីវារ ក្នុងរដ្ឋ Massachusetts ដែលព្រះមុនីកោសល្យ យ៉ន សេង យៀត កំពុងគង់នៅ មានការផ្អាកការរៀបចំពិធីបុណ្យមួយចំនួន ប៉ុន្តែសកម្មភាពជាប្រចាំខ្លះៗរបស់វត្ត នៅរក្សាដដែល។ ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរវិញ សម្រាប់វត្តរតនរង្សីរីវារ អាចនឹងលុបចោលពី៨០ទៅ៩០ភាគរយ ប្រសិនបើមិនមានការលើកចេញនូវបម្រាមនានាពីអភិបាលរដ្ឋទេនោះ៕
Tag:
សាសនា
ព្រះសង្ឃ
ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com