គ្រូបង្គោលនៅក្លិបប្រដាល់ Team Lakay លោក Mark Sangiao បានដាក់ផែនការធ្វើឲ្យក្លិបនៅក្រុង Baguio ត្រឡប់មករកភាពខ្លាំងវិញដូចអតីតកាល។ កាលបញ្ចប់នៅឆ្នាំ២០១៨ Team Lakay កីឡាកររបស់ក្លិបឈ្នះជើងឯកពិភពលោកចំនួន ៤ នាក់។ បន្ទាប់មកពួកគេចាញ់ទាំងអស់ក្នុងរយៈពេល៣ខែដំបូងឆ្នាំមុន ហើយបន្សល់ទុកឲ្យអ្នកគាំទ្រជាច្រើនឆ្ងល់ថាហេតុអ្វី ឬ ដើរផ្លូវខុស។
បែបណាក្ដីជើងខ្លាំងជំនាន់ថ្មី Joshua Pacio ឬ រហស្សនាម “The Passion” បានដណ្ដើមខ្សែក្រវាត់ ONE Strawweight World Title ត្រលប់មកវិញ និង ការពារបានសម្រេចពីរលើក។ ចំណែក Danny “The King” Kingad ឡើងដល់វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ ONE Flyweight World Grand Prix ប៉ុន្តែមិនអាចគ្រងខ្សែក្រវាត់បាននោះទេ។
ការផ្ដោតអារម្មណ៍មិនមែនសម្រាប់តែអតីតម្ចាស់ជើងឯក World Champions នោះទេ ប៉ុន្តែត្រូវធ្វើការសម្រាប់កីឡាករជំនាន់ក្រោយកំពុងតែរះជាច្រើន និងដើម្បីឲ្យពួកគេដណ្ដើមបានខ្សែក្រវាត់។ Kingad ដែលគេទទួលស្គាល់ថាជាកីឡាករមានសក្ដានុពលឈ្នះខ្សែក្រវាត់ពេលជួបជើងខ្លាំង លំដាប់ពិភពលោក Demetrious “Mighty Mouse” Johnson នៅក្នុងកម្មវិធី ONE: CENTURY។
បែបណាក្ដី លោក Sangiao ជឿជាក់ថា “The King” នឹងត្រលប់មកកាន់កំពូលតារាងវិញក្នុងពេលឆាប់ៗ។ គ្រូបង្វឹករូបនេះគូសបញ្ជាក់ ៖«[អ្នកទាំងអស់ខាងលើ] យើងចង់ឲ្យ Danny ឈ្នះខ្សែក្រវាត់ តាមតែអាចធ្វើទៅបាន។ ហើយខ្ញុំក៏ជួយដល់ Kevin Belingon និង Eduard Folayang ដើម្បីឲ្យពួកគេឈ្នះខ្សែក្រវាត់មកវិញព្រោះអ្វីៗមិនទាន់ចប់ត្រឹមនេះឡើយ»។