អត្ថបទពាណិជ្ជកម្ម
​​​ក្រុមហ៊ុន ស្មា​ត ដាក់ឈ្មោះ​ប្រព័ន្ធ​របស់ខ្លួន #StaySafe– Smart​លើ​ទូរស័ព្ទដៃ ដើម្បី​លើកកម្ពស់​ការ​ឃ្លាតឆ្ងាយ​ពីគ្នា​ក្នុងចំណោម​ប្រជាជន​កម្ពុជា​
29, Mar 2020 , 8:56 pm        
រូបភាព
ដោយ: ថ្មីៗ
​ដោយ​មើលឃើញ​ពី​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩ ប្រជាជន​កម្ពុជា​ជាច្រើន​កំពុងតែ​នៅផ្ទះ​និង​កម្រិត​សកម្មភាព​សង្គម ដូចដែល​ត្រូវបាន​ណែ​ដោយ​រដ្ឋាភិបាល​និង​អង្គការ​សុខភាព​ពិភពលោក (WHO)​។ ស្របពេល​ជាមួយ​អង្គការ​ជាច្រើន​ដាក់ចេញ​គោលការណ៍​ធ្វើការ​ពី​ផ្ទះ​របស់ខ្លួន ហើយ​ស្ថាប័ន​អប់រំ​បាន​ផ្លាស់ប្ដូរ​ទៅជា​ការរៀន​តាម​អន​ឡាញ ក្រុមហ៊ុន Smart Axiata កំពុង​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ការ​ឃ្លាតឆ្ងាយ​ពីគ្នា​និង​គាំទ្រ​ដល់​អតិថិជន​ដែល​ត្រូវការ​អិ​ុ​ន​ធឺ​ណិ​ត​ដើម្បី​បន្ដ​ទំនាក់ទំនង​កាន់តែ​យូរ​សម្រាប់​សកម្មភាព​អន​ឡាញ​ជាប្រចាំ​ថ្ងៃ​ដូចជា​ការសិក្សា ការធ្វើការ ការដឹក​អាហារ ការប្រើប្រាស់​ធនាគារ និង​ផ្សេងៗ​ទៀត​។ ក្រុមហ៊ុន​ក៏បាន​ផ្សព្វផ្សាយ​យ៉ាងសកម្ម​នូវ​ព័ត៌មាន​ដែល​បាន​ផ្ទៀងផ្ទាត់​ដោយ​ក្រសួងសុខាភិបាល ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និយតករ​ទូរគមនាគមន៍​កម្ពុជា និង​អង្គការ​យូ​នី​សេ​ហ្វ (UNICEF) តាមរយៈ​បណ្តាញ​ផ្សេងៗ​ដូចជា​សារ SMS, IVR, CRBT និង​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​។​
 
​ប៉ុន្តែ​ស្មា​ត​ពិតជា​មិនបាន​ឈប់​នៅ​ត្រឹមនេះ​ទេ ព្រឹក​ម៉េច​នេះ​អតិថិជន​ស្មា​ត​ជាច្រើន​បាន​ភ្ញាក់ឡើង​ហើយ​ភ្ញាក់ផ្អើល​ពេល​ឃើញ​ស្លាក​សញ្ញា​ប្រតិបត្តិ​ករ​ផ្លាស់ប្តូរ​ទៅជា “#StaySafe – Smart” ជំនួស​ឲ្យ “Smart” ដូច​រាល់ដង​។ នេះ​ពិតជា​វិធី​ដ៏​ពិសេស​ប្លែក​និង​រីករាយ​ក្នុងការ​រំលឹក​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​ឲ្យ​អនុវត្ត​ការ​ឃ្លាតឆ្ងាយ​ពីគ្នា និង​បន្ត​ជៀសវាង​កន្លែង​សាធារណៈ ឬ​កន្លែង​ដែលមាន​មនុស្ស​ច្រើន ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩​។ រួមគ្នា​ជាមួយ​ស្មា​ត សូម​ចូលរួមចំណែក​របស់​យើង​ដោយ​រក្សា​អនាម័យ​ផ្ទាល់ខ្លួន អនុវត្ត​ការ​ស្ថិតនៅ​ឆ្ងាយ​ពីគ្នា និង​អប់រំ​មនុស្ស​នៅ​ជុំវិញ​យើង ដោយ​ទទួលបាន​ព័ត៌មាន​ដែល​បាន​ផ្ទៀងផ្ទាត់​ច្បាស់លាស់​។​

​កំណត់សម្គាល់ ៖ ស្លាក​សញ្ញា​ប្រតិបត្តិ​ករ​អាច​លេញ​ចេញ​បាន​អាស្រ័យ​លើ​ម៉ូ​ឌែ​ល​ទូរស័ព្ទ ប៉ុន្ដែ​វា​លោត​លើ​ប្រ​ព័​ន្ទ IOS និង ប្រព័ន្ធ Android មួយចំនួន​។ 

© រក្សាសិទ្ធិដោយ thmeythmey.com