រដ្ឋាភិបាល ត្រៀមបញ្ចេញថវិកា៥០០ទៅ៦០០លានដុល្លារ ឲ្យធនាគារឯកទេសខ្ចី
COVID-19
ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល ត្រៀមបញ្ចេញថវិកា៥០០ទៅ៦០០លានដុល្លារ ឲ្យធនាគារឯកទេសខ្ចី
30, Mar 2020 , 10:19 am        
រូបភាព
ធនាគារជាតិនៃកម្ពុជា
ធនាគារជាតិនៃកម្ពុជា
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសចេញពីសន្និសីទកាសែត នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ថា រដ្ឋាភិបាល កំពុងពិនិត្យបញ្ចេញទុនពី៥០០ ទៅ៦០០លានដុល្លារ ដើម្បីទុកឲ្យធនាគារឯកទេសខ្ចី ដោយយកអត្រាការប្រាក់ទាប។



សម្តេចនាយករដ្ឋមន្រ្តី អះអាងថា ​រដ្ឋមានកញ្ចប់ថវិកាឲ្យធនាគារឯកទេសខ្ចី ជាមួយនឹងអត្រាការប្រាក់ទាប ហើយធនាគារឯកទេសទាំងនោះ ក៏នឹងមានលទ្ធភាពផ្តល់កម្ចីដល់អតិថិជនរបស់ពួកគេ ជាអាជីវករ យកទៅធ្វើអាជីវកម្មបន្ត ដោយអត្រាការប្រាក់ទាបដែរ។

ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល បានស្នើជាថ្មីម្តងទៀត ឲ្យធនាគារនិងគ្រឹះស្ថានមីក្រូហិញ្ញវត្ថុ ពន្យារពេលដល់អតិថិជន ក្នុងការសងប្រាក់ត្រឡប់ទៅវិញ និងបន្ថយអត្រាការប្រាក់ដល់ពួកគេ។ លើសពីនេះ ប្រមុខរដ្ឋាភិបាល ទទូចឲ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កុំរឹបអូសយកផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងពេលដែលពួកគាត់ កំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុនាកាលៈទេសៈនេះ៕ 



Tag:
 COVID-19
  ធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com