ប្រមុខរដ្ឋាភិបាល៖​ អ្នកមកពីថៃ គួរសរសេរដាក់មុខផ្ទះថា ទើបមកពីថៃ កុំឲ្យគេចូលលេង
COVID-19
ជាតិ
សង្គមជាតិ
ប្រមុខរដ្ឋាភិបាល៖​ អ្នកមកពីថៃ គួរសរសេរដាក់មុខផ្ទះថា ទើបមកពីថៃ កុំឲ្យគេចូលលេង
30, Mar 2020 , 10:26 am        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឲ្យពលករខ្មែរ ដែលទើបមកពីថៃ សរសេរអក្សរដាក់នៅមុខផ្ទះ ឲ្យគេបានដឹងថា ទើបមកពីថៃ។ សម្តេច យល់ថា វិធីសាមញ្ញនេះ អាចទប់ស្កាត់ ការចម្លងជំងឺកូវីដ-១៩ ទៅអ្នកដទៃ ក្នុងករណីអ្នកទើបមកពីថៃនោះ មានជំងឺកូវីដ-១៩។

 

ក្នុងសន្និសីទកាសែតនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា៖«មានកន្លែងខ្លះ សរសេរអក្សរនៅមុខផ្ទះតែម្តងថា ខ្ញុំ ទើបនឹងមានបងប្អូនមកពីប្រទេសថៃ សូមអធ្យាស្រ័យ មិនអាចចូលលេងបានទេ...ខ្ញុំលើកទឹកចិត្តឲ្យធ្វើបែបនេះ...»។

ប្រមុខរដ្ឋាភិបាល អះអាងថា មកដល់ពេលនេះ មានពលករខ្មែរជាង៥ម៉ឺននាក់ហើយ ដែលទើបមកពីថៃ។ ប្រមុខរដ្ឋាភិបាល បានជំរុញឲ្យពួកគេ នៅដាច់ដោយឡែក ពីសមាជិកគ្រួសារយៈពេល១៤ថ្ងៃសិន។  

ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល លើកឡើងដូចរដ្ឋមន្រ្តីមហាផ្ទៃដែរថា បើភូមិណា មានការរាលដាលជំងឺកូវីដ-១៩ ភូមិនោះ អាចនឹងត្រូវបិទជាបណ្តោះអាសន្ន៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com