អត្ថបទពាណិជ្ជកម្ម
WIKI TV ជា​ទូរទស្សន៍​អប់រំ​ដំបូង​គេ​នៅ​កម្ពុជា​ដែល​ប្រើ​បច្ចេកវិទ្យា​ទំនើប ឥឡូវ​មាន​វត្ត​មាននៅ SINGMENG TV និង Splus ហើយ​
30, Mar 2020 , 12:14 pm        
រូបភាព
ដោយ: ថ្មីៗ
WIKI TV ជា​ទូរទស្សន៍​អប់រំ​ដំបូង​គេ​នៅ​កម្ពុជា ដែលមាន​គោលដៅ​ផ្សព្វផ្សាយ​កម្មវិធី​អប់រំ ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន ផុ​ស្ការ (POSCAR Cambodia) ។ ក្រុមហ៊ុន​នេះ ដោយ​បានទទួល​លិខិតអនុញ្ញាត ពី​ក្រសួង​ព័ត៌មាន លេខ ៣៧៣ ព​.​ម​ប្រក ចុះ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ និង​បាន​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​-​គម្រោង​ព្ស​ព្វ​ផ្សាយ ផលិត និង​ប្រើប្រាស់​មាតិកា​អប់រំ រវាង​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០​។​
 
​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ស៊ី​ង​ម៉ឹង ធេ​លី​មី​ឌា ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ ក្នុងការ​ផ្គត់ផ្គង់​សេវាកម្ម​អ៊ីនធឺណិត ទូរទស្សន៍ ទូរស័ព្ទ និង​មាន​សេវាកម្ម​ជាច្រើន​ទៀត បាន​សហការ​ជាមួយ WIKI TV ដើម្បី​បន្ថែម​ប៉ុស្តិ៍ WIKI TV ទៅលើ​ប្រអប់​ទូរទស្សន៍​ស៊ី​ង​ម៉ឹង SINGMENG TV និង​កម្មវិធី​ទូរទស្សន៍ តាមរយៈ​ទូរស័ព្ទដៃ Splus ដែលមាន​រូបភាព​ច្បាស់​កម្រិត​HD និង​អាច​ទស្សនា​សារ​ឡើងវិញ​បាន​ក្នុង​រយៈពេល ៧​ថ្ងៃ ដែលមាន​តែមួយគត់​នៅ​កម្ពុជា​។  នេះ​គឺជា​រួមចំណែក​មួយ​បន្ថែមទៀត របស់​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ស៊ី​ង​ម៉ឹង ធេ​លី​មី​ឌា ក្នុងការ​ចូលរួម​លើកស្ទួយ ការសិក្សា​របស់​សិស្សានុសិស្ស នៅក្នុង​កំឡុងពេល​នៃ​ការផ្អាក​គ្រឹះស្ថានសិក្សា​បណ្តោះអាសន្ន ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ Covid-19 ។​
 
​ក្នុងនោះ​កម្ម​វី​ធី​ទូរទស្សន៍ WIKI TV មាន​នៅលើ​ទូរទស្សន៍​ស៊ី​ង​ម៉ឹង SINGMENG TV លេខ​រៀង​ប៉ុស្តិ៍​លេខ ១១៩ និង​នៅលើ​កម្មវិធី​ទូរទស្សន៍ តាមរយៈ​ទូរស័ព្ទដៃ Splus ដែល​សិស្សានុសិស្ស​អាច​ទាញយក (​ដោ​ន​ឡូត​) កម្មវិធី​ទូរស័ព្ទដៃ​បាន​លើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន iOS និង Android តាម​តំណ​ភ្ជាប់​នេះ​៖ http://hyperurl.co/SplusMobileTV ឬ​គ្រាន់តែ​វាយ​ពាក្យ Splus ហើយ​ស្វែងរក​នៅក្នុង​App Store និង​Play Store​ជាការ​ស្រេច​។ 


 
​កម្មវិធីសិក្សា​នឹង​ផ្សាយ​ជា​រៀន​រាល់ថ្ងៃ ជាមួយនឹង​លោកគ្រូ អ្នកគ្រូ​ដែលមាន​បទពិសោធ​ន៍ប​ង្រៀ​ន​យូរ​ឆ្នាំ ដែលមាន​មេរៀន​ដូចជា​៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង​អក្សរសាស្ត្រ​ខ្មែរ​ជាដើម ដែល​ស្របទៅនឹង​កម្មវិធីសិក្សា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ សិស្ស​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ អាច​មើល​វីដេអូ​មេរៀន​ប្រចាំថ្ងៃ ដោយ​ថ្នាក់​ទី​៩ មាន​ម៉ោង​សិក្សា​ពី​ម៉ោង​៧ ដល់​ម៉ោង​៩​ព្រឹក និង​ថ្នាក់​ទី​១២ ចាប់ពី​ម៉ោង ១ ដល់​ម៉ោង​៣​រសៀល​។ បើ​ខកខាន​មើល សិស្ស​អាច​មើល​ការចាក់ផ្សាយ​ឡើងវិញ នៅ​ម៉ោង​៤​រសៀល ដល់​ម៉ោង​៧​យប់ សម្រាប់​សិស្ស​ថ្នាក់​ទី​៩ និង ម៉ោង​៧ ដល់​ម៉ោង ១០​យប់ សម្រាប់​សិស្ស​ថ្នាក់​ទី​១២​។ 
 
​លោក ង​ន់ ម័​រ សហ​ស្ថាបនិក WIKI TV បាន​លើកឡើងថា  WIKI TV បានផ្តល់​ភាពងាយស្រួល​ដល់​សិស្សានុសិស្ស អាច​សិក្សា​ជាមួយ​សាស្ត្រាចារ្យ​ល្បីៗ​ជាច្រើន គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​។ WIKI TV គឺជា​វេទិកា​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ ដែលមាន​ភាពងាយស្រួល និង​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ថ្មី​បំផុត នៅ​ប្រទេស​កម្ពុជា​។ លោក​បាន​បន្ថែមទៀតថា​៖ «​នេះ​គឺជា​ឱកាស​ដ៏​ល្អ ដើម្បី​ទទួលយក​បទពិសោធន៍​ថ្មី នៃ​ការសិក្សា​តាមបែប​ឌីជីថល​»​។​
 
​សូមបញ្ជាក់ថា WIKI TV កម្មវិធី​ទូរទស្សន៍​បង្រៀន​តាម​អន​ឡាញ នឹង​ចាប់​ផ្សាយ​ជា​ផ្លូវការ​លើ​ទូរទស្សន៍ SINGMENG TV និង Splus ចាប់ពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០​នេះ​តទៅ ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com