អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា ប្រកាស​ផ្តល់ជំនួយ​មូលនិធិ​ចំនួន មួយ​លាន​ដុល្លារ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩
30, Mar 2020 , 1:43 pm        
រូបភាព
ដោយ: ថ្មីៗ
​ រាជធានី​ភ្នំពេញ ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០៖ ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា ខូ អិ​ល​ធី​ឌី បានប្រកាស​មូលនិធិ​ដែលមាន​ទឹកប្រាក់​ចំនួន មួយ​លាន​ដុល្លារ​អាមេរិក ក្នុងការ​ចូលរួមចំណែក​ជួយ​ទៅដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ដោះស្រាយ ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។ ចំនួន​ទឹកប្រាក់​នៃ​មូលនិធិ​នេះ គឺជា​ទឹកប្រាក់​បន្ថែម ក្រៅ​អំពី​ចំនួន​ទឹកប្រាក់​សរុប​ចំនួន ១% (​មួយ​ភាគរយ​) នៃ​ចំណូល​ដុល​ប្រចាំឆ្នាំ ដែល​ក្រុមហ៊ុន​ប្រើប្រាស់ សម្រាប់​ចំណាយ​លើ​កម្ម​វី​ធី​ទំនួល​ខុសត្រូវ សង្គម (CSR) របស់ខ្លួន​។ មូលនិធិ​នេះ គឺ​នឹងត្រូវ​យកទៅ​ប្រើប្រាស់​សម្រាប់​ជា​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ដល់​សកម្មភាព​ទាំងឡាយណា ដែលមាន​សមត្ថភាព​ចូលរួម​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​មាននៅ​កម្ពុជា ទាំង​ក្នុងអំឡុងពេល​កំពុង​កើតមាន និង​ក្រោយពេល​បញ្ចប់​បញ្ហា​ផងដែរ​។​

​ការផ្តល់ជូន​បន្ថែម​នេះ គឺ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន ស្មា​ត រួមជាមួយ​ក្រុមហ៊ុន Huawei បាន​ដំ​ឡើងជា​ស្ថាពរ​នូវ​ស្ថានីយ​បណ្តោះអាសន្ន សម្រាប់​ជួយ​ទ្រទ្រង់ សម្របសម្រួល និង​តាមដាន​បញ្ហា​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​ក្រសួងសុខាភិបាល​កម្ពុជា​។ កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២០ មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​សូ​វៀត និង​មណ្ឌល​សុខភាព​ចាក់អង្រែ បាន​ត​ភ្ជាប់​បណ្តាញ​ជា​ស្ថាពរ ទៅកាន់​ក្រសួងសុខាភិបាល សម្រាប់​ប្រព័ន្ធ​ទំនាក់ទំនង​វីដេអូ (Video Conference) ដោយ​ប្រើប្រាស់​ហ្វ្រេ​កង់​ស៍​វិទ្យុ សាកល្បង​បច្ចេកវិទ្យា​ជំនា​ន់ទី​៥ (5G) ដើម្បី​ធានា​ឲ្យ​បាន​នូវ​ល្បឿន​លឿន និង​មាន​សមត្ថភាព​ខ្ពស់បំផុត​។ ការរៀបចំ​ដំ​ឡើងជា​បណ្តោះអាសន្ន​នេះ គឺ​បាន​ក្លាយជា​ករណី​ប្រើប្រាស់​ដោយផ្ទាល់ លើ​បច្ចេកវិទ្យា​ជំនា​ន់ទី​៥ (5G) ដំបូងបង្អស់​នៅ​កម្ពុជា​។ 


 
​លោក ថូ​ម៉ាស ហ៊ុន នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ស្មា​ត បានឱ្យដឹងថា​៖«​បើទោះបីជា​យើងខ្ញុំ​បាន​វិនិយោគ​ជាច្រើន រយ​ពាន់​ដុល្លារ​អាមេរិក ក្នុងអំឡុងពេល​ប៉ុន្មាន​សប្តាហ៍​មកនេះ​ក្តី យើងខ្ញុំ​ក៏​នៅតែ​ពិនិត្យឃើញថា មាន​ចំណុច​ជាច្រើន​ទៀត ដែល​យើងទាំងអស់គ្នា ត្រូវ​រួមគ្នា​ចូលរួម​គាំទ្រ និង​ដោះស្រាយ​។ មូលនិធិ​មួយ​លាន​ដុល្លារ​អាមេរិក​នេះ គឺ​នឹងត្រូវ​ផ្តោតជាសំខាន់ ទៅលើ​គំនិត​ផ្តួចផ្តើម​ទាំងឡាយ ចំពោះ​វិស័យ​ទាំង​បួន រួមមាន​៖ បច្ចេកវិទ្យា​,​ទូរគមនាគមន៍​,  គមនាគមន៍ និង​ព័ត៌មាន​សម្រាប់​វិស័យ​អប់រំ​, ការគ្រប់គ្រង​គ្រោះមហន្តរាយ​,​កា​រក្សា​ចម្ងាយ​ពីគ្នា និង​ការរក្សា​អនាម័យ​ផ្ទាល់ខ្លួន​។ វិស័យ​ឯកជន រួមទាំង​វិស័យ​សហប្រតិបត្តិការ​សាធារណៈ​ទាំងអស់ ដែលមាន​ចំណាប់អារម្មណ៍ សូមមេត្តា​រៀបចំ​គម្រោងការ​របស់​ខ្លួន ដើម្បី​ទទួលបាន​នូវ​កញ្ចប់​មូលនិធិ ក្នុង​ទំហំ​ទឹកប្រាក់​រហូតដល់ ២០០,០០០ (​ម្ភៃ​ម៉ឺន​ន​ដុល្លារ​អាមេរិក​) យកទៅអនុវត្ត​គម្រោង​របស់ខ្លួន​»​។​
 
​បើតាម​លោក លោក ថូ​ម៉ាស ហ៊ុន ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា នឹង​ចាប់ផ្តើម​ទទួល​ពាក្យ ពីថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២០ តទៅ​។ លោក ថូ​ម៉ាស ហ៊ុន បន្តថា​៖«​សូម​លោកអ្នក​ដែលមាន​ចំណាប់អារម្មណ៍ រៀបចំ​គម្រោងការ​រប​ស់​ខ្លួន មកកាន់​យើងខ្ញុំ ទៅតាម​ប្រភេទ​វិស័យ​នីមួយៗ​។ យើងខ្ញុំ នឹង​ពិនិត្យ​ជម្រុះ ក្នុង​ក្របខណ្ឌ​ផ្ទៃក្នុង របស់​ក្រុមហ៊ុន​ជាមុនសិន មុននឹង​ដាក់ជូនទៅ​ពិនិត្យ​សម្រេច ពី​សំណាក់​គណៈកម្មាធិការ ដែលមាន​សមាសភាព​ម​ក​ពី​ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន ស្មា​ត (Axiata Group) និង​តំណាង​ពី​ស្ថាប័ន​ឯករាជ្យ​ផ្សេងៗ​ដទៃទៀត​»​។​
 
​សម្រាប់​ព័ត៌មាន​លម្អិត ស្តីពី​មូលនិធិ​នេះ សូម​លោកអ្នក​ចូលទៅ​កាន់​បណ្តាញ​ទំនាក់ទំនង​សង្គម របស់​ក្រុមហ៊ុន Smart Axiata និង Smart For Cambodia ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​
 
​លោក ថូ​ម៉ាស ហ៊ុន នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា ក៏បាន​ឲ្យ​ដឹង​បន្ថែមទៀតថា ក្រៅ​តែ​អំពី​ការតភ្ជាប់​បណ្តាញ​ទំនាក់ទំនង ទៅកាន់​មជ្ឍមណ្ឌល​មេ របស់​ក្រសួងសុខាភិបាល តាមរយៈ​ការប្រើប្រាស់​ហ្វ្រេ​កង់​ស៍​វិទ្យុ​បច្ចេកវិទ្យា​ជំនាន់ ទី​៥ ក្រុមហ៊ុន ស្មា​ត អាស្សា​តា ទទួលបាន​អាជ្ញា​បណ្ណសាក​ល្បង​នោះ ក្រុមហ៊ុន ក៏បានផ្តល់​ជូន​នូវ​សេវា​ទិន្នន័យ​បន្ថែម​ជូន​ដល់​អតិថិជន រាល់ពេល​នៃ​ការបញ្ចូល​ទឹកប្រាក់​តាមរយៈ (e-top ups) , Smart @Home និង​អតិថិជន​ជា​លក្ខណៈ​ក្រុមហ៊ុន​ទាំងអស់​។​
 
​ស្របពេល​ជាមួយគ្នានេះ​ផងដែរ ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា ក៏បាន និង​កំពុង​ចាត់​វិធាន​ចាំបាច់​នានា​ចំពោះមុខ ក្នុងទិសដៅ​ធានា​ឲ្យ​បាន នូវ​សុខុមាលភាព​ជូន​ដល់​បុគ្គលិក​និយោជិត​ទាំងអស់ ក៏ដូចជា​ដៃគូ​ប្រតិបត្តិការ និង​អតិថិជន​ទាំងអស់ តាមរយៈ​និយាម​នៃ​ការគ្រប់គ្រង​និរន្តរភាព​អាជីវកម្ម​របស់ខ្លួន​។ សកម្មភាព​មួយចំនួន​ដែល​បាន និង​កំពុង​អនុវត្ត​រួមមាន​៖ ការវាស់ស្ទង់​កម្រិត​សីតុណ្ហភាព​កំដៅ ការរៀបចំ​ឲ្យ​មាននូវ​ជែ​ល​លាង​សំអាត​ដៃ នីតិវិធី​សំអាត​អនាម័យ តម្រូវ​ឲ្យ​បុគ្គលិក​និយោជិត ដែល​បម្រើការ​ផ្ទាល់​ជាមួយ​អតិថិជន ត្រូវ​ពាក់​ម៉ាស់​ការពារ ធ្វើការ​ងារ​ពី​ផ្ទះ លើក​ពេលវេលា ចំពោះ​កម្មវិធី​របស់​ក្រុមហ៊ុន ដែល​បាន​គ្រោងទុក​ពីមុនមក និង​ប្រជុំ​តាមរយៈ​កម្មវិធី​ឌីជីថល (Virtual) នានា​។​
 
​លោក ថូ​ម៉ាស ហ៊ុន ក៏បាន​មានប្រសាសន៍​បន្ថែមទៀត​ផងដែរ​ថា សេវា​ទំនាក់ទំនង​ទូរគមនាគមន៍ គឺ​ត្រូវ​បានកំណត់​ជា​សេវាកម្ម ដែលមាន​ភាពចាំបាច់​បំផុត ដូច​ទៅនឹង​សេវា​អគ្គិសនី និង​សេវា​ទឹកស្អាត​ផងដែរ សម្រាប់​ប្រទេសជាតិ​នីមួយៗ​។ «​ខណៈពេលដែល​យើងខ្ញុំ កំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​នោះ យើងខ្ញុំ​ក៏​យល់​យ៉ាងច្បាស់ ពី​ភាពចាំបាច់ និង​តម្រូវការ​របស់​អតិថិជន​ជាច្រើន​លាន​នាក់  ដែល​ពួកគាត់​ទាំងអស់ មានការ​ជឿជាក់ និង​ត្រូវការ​ការតភ្ជាប់​ជានិច្ច​។ អាស្រ័យហេតុនេះ យើងខ្ញុំ នឹង​អនុវត្ត​គ្រប់​មធ្យោបាយ ដើម្បី​ផ្តល់​សេវាកម្ម​ជូន​ដល់​អតិថិជន​ទាំងអស់ ដោយមាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ក្នុងអំឡុងពេល​នៃ​វិបត្តិ ដែល​យើងទាំងអស់គ្នា បាន និង​កំពុង​ប្រឈម​នាពេល​បច្ចុប្បន្ន​»​។ លោក ថូ​ម៉ាស ហ៊ុន បន្ថែម​ដូច្នេះ​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ ពី​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម និង​និរន្ដរភាព នៃ​ក្រុមហ៊ុន Smart សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ «Smart for Cambodia»  តាមរយៈ www.facebook.com/SmartForCambodia  ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com