COVID-19
ជាតិ
សមត្ថកិច្ច​ឃាត់ខ្លួន​ស្រី្ត​ម្នា​ក់នៅ​ឫស្សីកែវ ដោយសារ​លក់​ឧបករណ៍​តេស្ត​រក COVID-19
30, Mar 2020 , 2:41 pm        
រូបភាព
វ៉ា វួចគៀង ពាក់អាវក្រហម (រូបពីទំព័រហ្វេសប៊ុករបស់ លោក ជា ពិសី)
វ៉ា វួចគៀង ពាក់អាវក្រហម (រូបពីទំព័រហ្វេសប៊ុករបស់ លោក ជា ពិសី)
​ភ្នំពេញ​៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ស្រី្ត​ម្នា​ក់នៅ​ភូមិ​បឹង​ឈូក សង្កាត់​គីឡូ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ពេញ​ភ្នំពេញ ដែល​ប្រើប្រាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក ធ្វើការ​ផ្សព្វផ្សាយ​លក់​ឧបករណ៍​ធ្វើតេស្ត​រក COVID-19​។ នេះ​បើតាម​ការអះអាង​របស់​អភិបាលខណ្ឌ​ឫស្សីកែវ លោក ជា ពិសី​។


​អភិបាលខណ្ឌ​ឫស្សីកែវ និង​ក្រុមការងារ កាលពី​ថ្ងៃទី​២៩ មីនា បាន​ចុះ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ វ៉ា វួ​ច​គៀង ដែល​ប្រើប្រាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Rama Brand Shop បង្ហោះ​ផ្សព្វផ្សាយ​លក់​ឧបករណ៍​ធ្វើតេស្ត​Covid-19 ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​។ 
 
​ស្រី្ត វ៉ា វួ​ច​គៀង អះអាង​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​គ្រាន់តែ​ជួយ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដើម្បី​លក់​ឧបករណ៍​ធ្វើតេស្ត​ឱ្យ ឈ្មោះ ម៉ូ​នី​តា ដែល​រស់នៅ​អា​មេ​រិច​ប៉ុណ្ណោះ​។ អ្នក​ស្រី្ត បន្ថែមថា ប្រសិនបើ​មាន​អ្នក​កម្មង់​ទិញ នឹង​ឆាត​ប្រាប់ អ្នក​នៅ​អាមេរិក​ឱ្យ​ផ្ញើ​អីវ៉ាន់​មក​សម្រាប់​លក់​បន្ត ប៉ុន្តែ​ជាក់ស្ដែង ខ្លួន​ពុំទាន់​ទទួលបាន​ឧបករណ៍​នេះ​នៅឡើយ​ទេ​។ 
 
​ជាមួយគ្នា​ដែរ​សមត្ថកិច្ច បានសម្រេច​ឃាត់ខ្លួន​ស្រី្ត​រូបនេះ ទៅ​ស្នងការ​ដ្នា​នន​គល​បាល​ខណ្ឌឫស្សីកែវ ដើម្បី​សាកសួរ​បន្ថែម​និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ 
 
​ក្នុង​សន្និសីទកាសែត​ក្នុង​វិមាន​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃទី​៣០ មីនា នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ខ្លាំងៗ ចំពោះ​អ្នក​ដែល​ផ្សព្វផ្សាយ​លក់​ឱសថ​ព្យាបាល​និង​ឧបករណ៍​ធ្វើតេស្ត​រក​ជំងឺ​Covid-19​។ សម្តេចនាយក​រដ្ឋមន្ត្រី បញ្ជា​ទៅ​សមត្ថកិច្ច​ថា​៖«​អ្នកណា ផ្សាយ​ផ្ទាល់ (Live )  លក់​ឱសថ និង​ឧបករណ៍​ធ្វើតេស្ត​រក​វីរុស​កូ​វីដ​-១៩ ត្រូវ​តាម​ចាប់​អ្នកនោះ ដល់​បន្ទប់ Live តែម្តងទៅ​»៕ 
 

Tag:
 ឧបករណ៍​ធ្វើតេស្ត​
  Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com