១៥ ចំណុច​ដែល​ធ្វើ​ឲ្យ Ranger Raptor ក្លាយជា Pickup Off-road លេចធ្លោ​លើសគេ​!
អត្ថបទពាណិជ្ជកម្ម
១៥ ចំណុច​ដែល​ធ្វើ​ឲ្យ Ranger Raptor ក្លាយជា Pickup Off-road លេចធ្លោ​លើសគេ​!
30, Mar 2020 , 5:05 pm        
រូបភាព
ដោយ: ថ្មីៗ
Ford Ranger Raptor 2020 ជា​ប្រភេទ​រថយន្ត Pickup Off-road Performance ម៉ូ​ដែល​ថ្មី​ដែល​ទើប នឹង​មកដល់​ប្រទេស​កម្ពុជា ជា​ផ្លូវការ​នាពេល​ថ្មីៗ​នេះ​ផងដែរ​។ រថយន្ត​នេះ ទទួលបាន​ប្រជាប្រិយភាព និង​ការចាប់អារម្មណ៍​ពី​សំណាក់​អតិថិជន ដែល​និយម​ប្រើ​រថយន្ត Pickup ចាប់តាំងពី​ថ្ងៃ​មាន​វត្តមាន នៅលើ​ទីផ្សារ​ដំបូង​ម្ល៉េះ នេះ​ដោយសារ Ford Ranger Raptor មាន​លក្ខណៈ​ស្រដៀង​ទៅនឹង Ford F-150 Raptor ព្រោះ​វា​បាន​បង្កើតឡើង​ដោយបាន​រួមបញ្ចូល​ជាមួយនឹង DNA របស់ Ford Performance ធ្វើ​ឲ្យ​រថយន្ត​មាន​លក្ខណៈ​ខុសពី​រថយន្ត Pickup ធន់​កណ្ដាល​ទូទៅ ហើយ​សម្រាប់ អតិថិជន ដែល​ចូលចិត្ត​បើកបរ​លើផ្លូវ​ប្រភេទ Off-road វិញ គឺ​សក្ដិសម​ឥតខ្ចោះ​តែម្ដង​។​
 
Ford Ranger Raptor បាន​បំពាក់​ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​ជាច្រើន​រួមមាន​៖
1.​ ​ម៉ាស៊ីន​ជំនាន់​ថ្មី Bi-Turbo ទំហំ 2.0L មាន​កម្លាំង​សេស 213PS និង​កម្លាំង Torque 500Nm ខ្លាំង​ជា​ម៉ាស៊ីន​ធម្មតា និង​សន្សំសំចៃ​ប្រេង​ទៀតផង​


 
2.​ ​ប្រអប់លេខ​ថ្មី 10 លេខ ជំនួយ​ដល់​ការដាក់​លេខ​មាន​ភាពរលូន និង​ងាយស្រួល​


 
3.​ ​ប្រព័ន្ធ​ជើង​ក្រោម​ត្រូវបាន​បំពាក់ ជាមួយនឹង​បូម Fox Racing Shox ដូចគ្នា​ទៅនឹង បូម​ដែល​បាន បំពាក់​នៅលើ​រថយន្ត Ford F-150 មាន​លក្ខណៈ​ធន់ រឹងមាំ មិន​រលាក់​ខ្លាំង មិន​ថា​អ្នកបើកបរ លើផ្លូវ​រលាក់​ក្នុង​ល្បឿន​លឿន​ក៏ដោយ​


 
4.​ ​ប្រព័ន្ធគ្រប់គ្រង​ការបើកបរ គ្រប់​ស្ថានភាព​ផ្លូវ និង​ប្រព័ន្ធ Baja Mode (Terrain Management System with Baja Mode) 
●​ ​ស្ថានភាព​ផ្លូវ​ធម្មតា (Normal mode) ផ្ដល់​ផាសុក​ភាពមិន​ស៊ីប្រេង​ងាយស្រួល​ក្នុងការ​បើកបរ 
●​ ​ការបើកបរ​បែប​ស្ព័​រ (sport mode) ផ្ដល់នូវ​សន្ទុះ​ខ្លាំង​សក្ដិសម​សម្រាប់​អ្នក​ដែល​ចូលចិត្ត​បើកបរ​ល្បឿន​លឿន​
●​ ​ផ្លូវ​ស្មៅ​/​ក្រួស​/​ព្រិល (Grass/gravel/snow mode) ជួយ​ឲ្យ​រថយន្ត​មាន​លំនឹង និង​មិន​រអិល​ពេល​បើកបរ​លើផ្លូវ​ដែល​ងាយ​នឹង​រអិល​
●​ ​ផ្លូវដី​ភក់​/​ដីខ្សាច់ (Mud/sand mode) សម្រួល​ការបើក​បរជៀ​សវាង​ការ​ផុង កង់​ពេល បើកបរ​លើ​ភក់ ឬ​ខ្សាច់​
●​ ​ផ្លូវ​ថ្ម (Rock mode) សម្រួលការ​បើកបរ​ឲ្យ​មាន​ភាពរលូន មិន​រលាក់​ខ្លាំង ពេល​បើកបរ លើ​គ្រួស ឬ​ថ្ម 
●​ ​Baja Mode ជួយ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​ក្នុង​ល្បឿន​លឿន​នៅលើ​ផ្លូវ Off-road 
 


 
●​ ​អាច​ចុះ​ទឹកបាន​ដល់​ទៅ 850 mm ឯណោះ​
 


 
5.​ ​Ranger Raptor ក៏មាន​ភ្ជាប់​មកជា​មួយ​នូវ​ប្រព័ន្ធ​កា​ពី​តាស ដែលមាន​ការកំណត់ 3 ជម្រើស​ឲ​អ្នក​ជ្រើសរើស​
●​ ​2H Two-wheel drive សម្រាប់​បើកបរ​លើផ្លូវ​ដែលមាន​ឧបសគ្គ តិចតួច​
●​ ​4H Four-wheel drive សម្រាប់​បើកបរ​ល្បឿន​លឿន​លើផ្លូវ Off-road 
●​ ​4L Low-range four wheel drive ផ្ដល់​កម្លាំង​ខ្លាំង​ជួយ​ទប់​លំនឹង​កង់ ពេល​បើកបរ​នៅលើ ផ្លូវ​ដែល​លំបាក​ខ្លាំង និង​មាន​ឧបសគ្គ​ច្រើន​
 
6.​ ​ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់ ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើរជើង​ឆ្លងកាត់ (Pre-Collision Assist) និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ ដោយ​ស្វ័យប្រវត្តិ (Autonomous Emergency Braking) 


 
7.​ ​ប្រព័ន្ធ​ផ្តល់ដំណឹង​នៅពេល​បើកបរ​ចេញពី​គន្លង (Lane Keeping System) 


 
8.​ ​ប្រព័ន្ធ​ផ្តល់​សញ្ញា​ឲ្យ​អ្នកបើកបរ​ឈប់សម្រាក​ពេល​មាន​អារម្មណ៍​ងងុយគេង (Driver Alert System)


 
9.​ ​ប្រព័ន្ធ​បញ្ឆេះ​រថយន្ត ដោយ​ពុំ​ចាំបាច់​ប្រើ​សោរ (Smart Key) 
10.​ ​បច្ចេកវិទ្យា SYNC 3 និង​អេក្រង់ Touchscreen 8 អ៊ី​ញ​សម្រាប់​ស្ដាប់​វិទ្យុ តន្ត្រី និង​ការកម្សាន្ត​នានា 
11.​ ​កាមេរ៉ា​ក្រោយ​ជំនួយ​ចូល​ចត 
12.​ ​ប្រព័ន្ធ​ទប់​លំនឹង​ពេល​បើកបរ​លើផ្លូវ​កោង និង​រអិល (Electronic Stability Program) 
13.​ ​ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត (Hill Launch Assist) 
14.​ ​ប្រព័ន្ធ​ទប់​លំនឹង​ពេល​ចុះ​ចំណោត (Hill Descent Control) 
15.​ ​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​មិន​ឲ្យ​រេ​ពេល​ដឹក និង​សណ្ដោង​ធ្ងន់ៗ (Load Adpaptive Control & Trailer Sway Control)៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម