COVID-19
អន្តរជាតិ
តារាកំប្លែងជើងចាស់ជប៉ុន Shimura Ken ស្លាប់ដោយសារ COVID-19
× តារាកំប្លែងជើងចាស់ជប៉ុន លោក Shimura Ken បានទទួលមរណភាពកាលពីយប់ថ្ងៃអាទិត្យ ទី២៩ ខែមីនា នៅមន្ទីរពេទ្យមួយក្នុងរដ្ឋធានី តូក្យូ ។ បុរសវ័យ៧០ឆ្នាំរូបនេះ បានបញ្ជាក់ថាឆ្លងជំងឺ COVID-19។ នេះតាមការចុះផ្សាយទូរទស្សន៍ជប៉ុន NHK ។
លោក Shimura បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាលពីថ្ងៃ២០ ខែមីនា ក្រោយចេញរោគសញ្ញាក្តៅខ្លួ និងផ្លូវដង្ហើម។ លោកបានប្រកាសពីលទ្ធផលតេស្តវិជ្ជមានសម្រាប់ COVID-19 កាលពីថ្ងៃ ២៣ ខែមីនា។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Kyodo ។
តារាកំប្លែងជើងចាស់រូបនេះ បានប្រឡូកសិល្បៈដំបូងអំឡុងដើមទសវត្សរ៍១៩៧០ ហើយបានក្លាយជាតារាមានកេរ្តិ៍ឈ្មោះបោះសំឡេងបំផុតមួយក្នុងប្រទេសនេះ។ លោកបានបន្តការងារជាពិធីករកម្មវិធីទូរទស្សន៍ជប៉ុន ទោះបីក្រោយខួបកំណើត៧០ឆ្នាំរបស់លោក កាលពីខែមុន។
គិតត្រឹមថ្ងៃ៣០ ខែមីន ជប៉ុន មានករណីឆ្លងCOVID-19សរុប ១៨៦៦ករណី ក្នុងនោះជាសះស្បើយ ៤២៤នាក់។ ចំណែកអ្នកស្លាប់មាន៥៤នាក់ ខណៈអ្នកស្ថិតក្នុងសភាពសុខភាពធ្ងន់ធ្ងរមាន ៥៦នាក់៕
Tag:
ជប៉ុន
Shimura Ken
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com