COVID-19
ជាតិ
ព្រះអង្គ យ៉​ន សេង យៀ​ត​៖ ពលរដ្ឋ​ត្រូវ​រក្សា​ចិត្ត​ឱ្យ​រឹងមាំ​ប្រយុទ្ធ​នឹង​ជំងឺ​COVID-19 តាម​ទ្រឹស្តី​ព្រះពុទ្ធ​
30, Mar 2020 , 9:19 pm        
រូបភាព
ព្រះមុនីកោសល្យ យ៉ន សេង យៀត ដែលកំពុងគង់នៅវត្តរតនរង្សីរីវារ ក្នុងរដ្ឋ Massachusetts នៃសហរដ្ឋអាមេរិក
ព្រះមុនីកោសល្យ យ៉ន សេង យៀត ដែលកំពុងគង់នៅវត្តរតនរង្សីរីវារ ក្នុងរដ្ឋ Massachusetts នៃសហរដ្ឋអាមេរិក
​ភ្នំពេញ​៖ ក្នុងដំណាក់កាល​មាន​វិបត្តិ​នៃ​ជំងឺ​អាសន្នរោគ​កូ​វីដ​១៩​នេះ ព្រះ​មុនី​កោសល្យ យ៉​ន សេង យៀ​ត ដែល​កំពុង​គង់នៅ​វត្ត​រតនរង្សី​រី​វារ ក្នុង​រដ្ឋ Massachusetts នៃ​សហរដ្ឋអាមេរិក បាន​លើកយក​ឱវាទ​មួយចំនួន​របស់​ព្រះពុទ្ធ ដើម្បី​ជា​ពន្លឺ​សម្រាប់​ពុទ្ធបរិស័ទ ក្នុងការ​ដឹកនាំ​ចិត្ត​របស់ខ្លួន​ប្រយុទ្ធ​នឹង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​កូ​វីដ​១៩​នេះ​។


 
​ទាំង​ក្នុង​ទ្រឹះ​ស្ដី​ព្រះពុទ្ធសាសនា និង​តាម​វិ​ជ្ជ​សាស្ត្រ ក៏ដូចជា​ក្នុង​ទ្រឹះ​ស្ដី​វិទ្យាសាស្ត្រ «​ចិត្ត​» មាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​ការគ្រប់គ្រង​ជំងឺ​ក្នុង​រាងកាយ ក៏ដូចជា​គ្រប់គ្រង​គ្រប់​ស្ថានការណ៍​។​
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​ស្ដាប់​បទ​សម្ភាស​រវាង​ក​ញ្ញា ប៉ូ សា​គុន ជាមួយ​ព្រះ​មុនី​កោសល្យ យ៉​ន សេង យៀ​ត ដូចតទៅ​៖



 
​ព្រះអង្គ យ៉​ន សេង យៀ​ត បាន​មាន​ថេរ​ដីកា​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ហ្វេ​ស​ប៊ុ​កដោយ​ផ្អែកលើ​ឱវាទ​របស់​ព្រះពុទ្ធ​ថា ដើម្បី​រក្សា​ចិត្ត​ឱ្យ​រឹងមាំ​ប្រយុទ្ធ​នឹង​ជំងឺ ក្នុងដំណាក់កាល​មាន​វិបត្តិ​កូ​វីដ​១៩ ដែល​ធ្វើឱ្យ​ពិភពលោក​ព្រួយ​បារ​ម្មណ៍​នេះ មនុស្ស​ត្រូវ​ស្វែងរក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ជំងឺ​នេះ​ឱ្យបាន​ច្រើន​។ បន្ទាប់មក​ត្រូវ​សិក្សា​ពី​ដើម​ហេតុដែល​បង្កឱ្យមាន​ជំងឺ ឬ​ការចម្លង នឹង​វិធី​បង្ការ​ខ្លួន​ពី​ជំងឺ ដែល​អនុវត្តន៍​តាម​កា​រ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។ 
 
​ព្រះអង្គ​បន្ថែមទៀតថា ក្នុងដំណាក់កាល​មាន​វិបត្តិ​នៃ​ជំងឺ​អាសន្នរោគ​នេះ ព្រះសង្ឃ​មាន​តួនាទី​ពន្យល់​ពុទ្ធបរិស័ទ​ឱ្យ​តាំងចិត្ត​មាំ និង​អនុវត្តិ​វិធី​បង្ការ​ពី​ជំងឺ​។  
 
​ព្រះពុទ្ធ​អង្គ​បាន​សម្ដែង​ថា ផល​ទាំងឡាយ​កើតឡើង​ក៏​ព្រោះ​ហេតុ ដូច្នេះ​ទើបបានជា​ព្រះអង្គ​ទូន្មាន​បរិស័ទ​របស់​ព្រះអង្គ ឱ្យ​សិក្សា​ពី​ឬ​សគល់​នៃ​ហេតុ​ទាំងនោះ​។ កាលណា​មនុស្ស​បានឃើញ​ឬ​សគល់​របស់​ហេតុ នោះ​ពួកគេ​នឹង​រកឃើញ​ដំណោះស្រាយ​។ កាលណា​មនុស្ស​ឃើញ​ដំណោះស្រាយ ចិត្ត​របស់គេ​ក៏​មិន​ភ័យ​ស្លន់ស្លោ​ដែរ​។ កាលណា​មិន​ភ័យ​ស្លន់ វិបត្តិ​ទាំងឡាយ​ក៏​នឹង​អាច​ដោះស្រាយបាន​៕ 

Tag:
 ពុទ្ធសាសនា​
  សាសនា​
 ​កូ​វីដ​១៩
 ​ស្មារតី​
 ​ប្រឆាំង
© រក្សាសិទ្ធិដោយ thmeythmey.com