COVID-19
អន្តរជាតិ
អា​ជ្ញា​ធរ​សុខាភិបាល​អាមេរិក អនុញ្ញាត​ឲ្យ​ប្រើ​ថ្នាំ​គ្រុនចាញ់​ដើម្បី​ព្យាបាល COVID-19 តែមាន​កម្រិត​
30, Mar 2020 , 11:39 pm        
រូបភាព
លោក Anthony Fauciអ្នកស្រាវជ្រាវនិងជាអ្នកជំនាញខាងជំងឺឆ្លង-AFP
លោក Anthony Fauciអ្នកស្រាវជ្រាវនិងជាអ្នកជំនាញខាងជំងឺឆ្លង-AFP
ដោយ:
​រដ្ឋបាល​ចំណីអាហារ និង​ថ្នាំ​របស់​សហរដ្ឋអាមេរិក​បានអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ថ្នាំ​គ្រុនចាញ់​ចំនួន ២​ប្រភេទ ដើម្បី​ព្យាបាល​អ្នកជំងឺ​ក្នុងករណី​អាសន្ន​។ ប៉ុន្តែ​ការប្រើប្រាស់​ត្រូវមាន​កម្រិត​។

 
​នៅក្នុង​សេចក្តី​ថ្លែង​ការ​របស់​ក្រសួងសុខាភិបាល និង​សេវាកម្ម​មនុស្ស​របស់​ស​ហ​រដ្ឋ​អាមេរិក ថ្មីៗ​នេះ​មានការ​បរិច្ចាគ​ថ្នាំ​២​ប្រភេទ ទៅកាន់​ឃ្លាំង​ស្តុក​ថ្នាំ​ជាតិ​។ ថ្នាំ​ទាំង ២​នោះ​គឺ ថ្នាំ​ប្រឆាំង​ជំងឺគ្រុនចាញ់​ទាំង​២​ប្រភេទ​នោះ ​មាន​ថ្នាំ ក្ល​រ៉ូ​គីន (chloroquine) និង អី​ដ្រុ​ក​ស៊ី​ក្ល​រ៉ូ​គីន (hydroxychloroquine) ដែល​គេ​កំពុង​តាមដាន​ថា​ មាន​សមត្ថភាព​ក្នុងការ​ព្យាបាល​ជំងឺ COVID-19​។​
 
​បន្ថែម​ពីនេះ រដ្ឋបាល​ចំណីអាហារ និង​ថ្នាំ​សហរដ្ឋអាមេរិក​បានបញ្ជាក់​ថា ថ្នាំ​ទាំង​២​ខាងលើ  ត្រូវ​ចែកចាយ និង​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើប្រាស់ ដោយ​វេជ្ជបណ្ឌិត​ដើម្បី​ព្យាបាល​អ្នកមាន​ជំងឺ COVID-19 ដែលជា​មនុស្ស​ជំទង់ និង​ពេញវ័យ​ឲ្យ​បាន​សម​ស្រប នៅពេល​ការសាកល្បង​ព្យាបាល​មិនមាន ឬ​មិនបាន។
 
​ទោះជា​យ៉ាងណាក្តី អ្នក​វិទ្យា​សាស្ត្រ​បាន​ព្រមាន​ពី​គ្រោះថ្នាក់​ នៃ​ការប្រើប្រាស់​ថ្នាំ​ជ្រុល នូវ​ថ្នាំ​ដែល​ពុំទាន់​ធ្វើតេស្ត​សាកល្បង​ព្យាបាល​នេះ​។ លោក Anthony Fauci អ្នកស្រាវជ្រាវ​ និង​ជា​អ្នកជំនាញ​ខាង​ជំងឺឆ្លង របស់​សហរដ្ឋអាមេរិក បាន​ប្រាប់​ឲ្យ​សាធារណជន​ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ​ក្នុងការ​ប្រើប្រាស់​ថ្នាំ​នេះ រហូតដល់​ការពិសោធន៍​ព្យាបាល​ទ្រង់ទ្រាយ​ធំ ដែល​ទទួលយកបាន​ដោយ​ការស្រាវជ្រាវ​។​
 
​ចំពោះ​ការពិសោធ​ថ្នាំ​ទាំង​២​ខាងលើ​ផងដែរ អង្គភាព​វេជ្ជសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​ចំនួន​២​គឺ វិទ្យាស្ថាន​សុខាភិបាល និង​ស្រាវជ្រាវ​ជាន់ខ្ពស់​ផ្នែក​ជីវៈ​វេជ្ជសាស្ត្រ (Institutes of Health and the Biomedical Advanced Research and ) និង​អា​ជ្ញា​ធរ​អភិវឌ្ឍន៍ (Development Authority) កំពុង​រៀបចំ​ការពិសោធ​នេះ​។​
 
​តាមពិតទៅ ថ្នាំ​ទាំងពីរ​ខាងលើ ត្រូវបាន​ណែនាំ​ឲ្យ​ប្រើប្រាស់​ដោយ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ លោក ត្រាំ បា​នស​សើ​រថា​ថ្នាំ​ខាងលើ​ជា «​អំណោយ​ពី​ព្រះ​»​។ ប៉ុន្តែ​ក្ដីបារម្ភ​ក៏​កើតមាន ពិសេស​ក្នុងចំណោម​សមាគម​អ្នក​វិ​ទ្យ​សាស្ត្រ ​លើ​កង្វះខាត​ថ្នាំ​សម្រាប់​អ្នកមាន​ជំងឺ​ស្បែក​រ៉ាំរ៉ៃ (lupus) និង​ជំងឺ​រលាក​សន្លាក់​។ 
 
​បច្ចុប្បន្ននេះ​ សហរដ្ឋអាមេរិក មាន​ករណី​ឆ្លង​COVID-19 ចំនួន ១​សែន​៤​ម៉ឺន​ករណី និង​ករណី​មាន​អ្នកស្លាប់​ចំនួន ២,៤៨៩ នាក់​។ នេះ​បើ​យោងតាម​តួលេខ ​របស់​សាកលវិទ្យាល័យ Johns Hop​kins​។​
 
​ចំពោះ​ថ្នាំ​គ្រុនចាញ់ ហ៊ី​ដ្រុ​ក​ស៊ី​ក្ល​រ៉ូ​គីន វិញ​ត្រូវបាន​រដ្ឋាភិបាល​ឥណ្ឌា​ហាម​មិន​ឲ្យ​នាំ​ចេញពី​ប្រទេស​ខ្លួន​កាលពី​ថ្ងៃ ២៥ មីនា​មកម្ល៉េះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com