COVID-19
អន្តរជាតិ
អតីត​ប្រធានាធិបតី​សាធារណរដ្ឋ​កុង​ហ្គោ ស្លាប់​ដោយសារ COVID-19 នៅ​បារាំង​
31, Mar 2020 , 10:14 am        
រូបភាព
​អតីត​ប្រធានាធិបតី​សាធារណរដ្ឋ​កុង​ហ្គោ លោក Jacques Joaquim Yhombi Opango បាន​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវដង្ហើម COVID-19 នៅ​ថ្ងៃទី​៣០ ខែមីនា​នៅឯ​ទឹកដី​បារាំង​។ កូនប្រុស​របស់លោក ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP បែបនេះ​។

 
​លោក Jacques Joaquim Yhombi Opango ដែល​ដឹកនាំ​សាធារណរដ្ឋ​កុង​ហ្គោ​ពី​ឆ្នាំ​១៩៧៧ ដល់​ឆ្នាំ​១៩៧៩ បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​រដ្ឋធានី​ប៉ារីស​ដោយសារ COVID-19 ។ លោក Jean-Jacques ដែលជា​កូនប្រុស​របស់លោក​ប្រកាស​ព័ត៌មាន​នេះ​ក្រោយ​មរណភាព​របស់​ឪពុក​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អតីត​មេដឹកនាំ​រដ្ឋ​អាហ្វ្រិក​មួយ​នេះ ក៏មាន​ជំងឺ​ជាប់​ខ្លួន​ផងដែរ​មុននឹង​ឆ្លង COVID-19 នេះ​។ លោក​តែង​ចំណាយពេល​រវាង​ទឹកដី​កំណើត និង​ទឹកដី​បារាំង ដើម្បី​ព្យាបាល​ជំងឺ​របស់ខ្លួន​៕

Tag:
 COVID-19
  កុង​ហ្គោ​
© រក្សាសិទ្ធិដោយ thmeythmey.com