អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ឆ្នោត សៀង​ហៃ ឡូតូ ប្រគល់​រង្វាន់​និង​វិញ្ញាបនបត្រ​ដល់​ជ័យលាភី ពី​ការប្រកួត​ផលិតភាព​យន្ត​ខ្លី ក្រោម​ប្រធានបទ​«​ឈ្នះ​»
31, Mar 2020 , 10:47 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​ឆ្នោត សៀង​ហៃ ឡូតូ បានរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់ ដល់​បេក្ខជន​ដែល​ទទួលបាន​ជ័យលាភី ពី​ការប្រកួត​ផលិត​ខ្សែភាពយន្ត​ខ្លី ក្រោម​ប្រធានបទ «​ឈ្នះ​» កាលពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២០ កន្លងទៅ​។ ក្រុមហ៊ុន បានរៀបចំ​កម្មវិធី​នេះ ក្នុង​បំណង​លើកទឹកចិត្ត និង​ស្វែងរក​បេក្ខជន បេ​ក្ខ​នារី ដែលមាន​សមត្ថភាព ភាព​ច្នៃប្រឌិត និង​ចំណង់​ចំណូលចិត្ត​ផ្នែក​និពន្ធ តាក់តែង និង​ដឹកនាំ​ថត​ភាពយន្ត ដើម្បី​ជាការ​ជុំរុញ និង​បណ្តុះ​ទឹកចិត្ត​ស្នេហា​វិស័យ​ភាពយន្ត​ដល់​យុវជន​កម្ពុជា​ជំនាន់​ក្រោយ​។​
 
​ក្នុងការ​ប្រកួត​នោះ ក្រុមហ៊ុន​បានជ្រើសរើស​អ្នកឈ្នះ ៥​ក្រុម ដែល​សុទ្ធសឹងតែ​ជា​បេក្ខជន​ដែលមាន​ភាព​ច្នៃប្រឌិត និង​ទេពកោសល្យ​ខ្ពស់ ក្នុងការ​តាក់តែង និង​ផលិត​។ គ្រប់​ខ្សែភាពយន្ត​ទាំងអស់ មាន​បែបផែន និង​បច្ចេកទេស​ផលិត​ខុសៗ​គ្នា និង​បាន​ស្តែងចេញ​នូវ​ស្នាដៃ​ដ៏​ល្អ គួរ​ជាទី​មោ​ទក​។ គណៈកម្មការ បាន​វាយតម្លៃ​យ៉ាង​ម៉ត់ចត់ ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​ភាព​សុ​ក្រិត និង​ស្ថិត​លើ​ភាពយុត្តិធម៌ ព្រមទាំង​ការគាំទ្រ ដែល​ទទួលបាន​តាមរ​យៈ​ទំព័រ​ហ្វេ​ស​ប៊ុ​គ​ផ្លូវការ របស់​ក្រុមហ៊ុន​សៀង​ហៃ​ឡូតូ 40% ផងដែរ​។ ក្រោយ​ការពិចារណា និង​ស្ទង់​មតិ ព្រមទាំង​បោះឆ្នោត​ជា​ឯក​ឆន្ទ ជា​ចុងក្រោយ​គណៈកម្មាការ​ជ្រើសរើស​ដូចខាងក្រោម​៖


 
•         អ្នកឈ្នះ​លេខ ១ ទទួលបាន ម៉ូត Honda Dream 2020 ចំនួន ១ គ្រឿង ពានរង្វាន់​ដែល​បញ្ជាក់ ពី​ស្នាដៃ និង​វិញ្ញាបនបត្រ​ចំនួន ១ បាន​ទៅលើ​ក្រុម ក្រុមៈ Don Bosco Media ដុន​បូ​ស្គូ មេ​ឌា រឿងៈ កំពូល​អនាគត​ឪ​ក្មេក​។​
•         អ្នកឈ្នះ​លេខ ២ ទទួលបាន​ទឹកប្រាក់​រង្វាន់ ១,០០០ ដុល្លារ ពានរង្វាន់​ដែល​បញ្ជាក់​ពី​ស្នាដៃ និង​វិញ្ញាបនបត្រ​ចំនួន ១ បាន​ទៅលើ ក្រុមៈ ស្លឹកត្នោត​ភាពយន្ត រឿងៈ ចង​ចង្កឹះ​វេទមន្ត​។​
•         អ្នកឈ្នះ​លេខ ៣ ទទួលបាន​ទឹកប្រាក់​រង្វាន់ ៥០០ ដុល្លារ ពានរង្វាន់​ដែល​បញ្ជាក់​ពី​ស្នាដៃ និង វិញ្ញាបនបត្រ​ចំនួន ១ បាន​ទៅលើ ក្រុមៈ មាតុភូមិ រឿងៈ សំណាង​នាយ​ស្នា​។​
•         អ្នកឈ្នះ​លេខ ៤ ទទួលបាន​ទឹកប្រាក់​រង្វាន់ ២០០ ដុល្លារ និង​វិញ្ញាបនបត្រ​ចំនួន ១ បាន​ទៅលើ ក្រុមៈ Nisakor Media រឿងៈ ថ្ងៃ​សំណាង​។​
•         អ្នកឈ្នះ​លេខ ៥ ទទួលបាន​ទឹកប្រាក់​រង្វាន់ ១០០ ដុល្លារ និង​វិញ្ញាបនបត្រ​ចំនួន ១ ក្រុមៈ Klemsa រឿងៈ Luck in Love ។​
​ចំណែកឯ​បេក្ខជន ដែល​បាន​ចូលរួម​ដទៃទៀត ដែល​ពុំ​បានទទួល​ជ័យលាភី នឹងត្រូវ​ទទួល​លិខិត​ស​សើរ ដើម្បី​បញ្ជាក់​ពី​ស្នាដៃ​ផងដែរ​។​
 
​ក្រុមហ៊ុន ក៏​សូម​ថ្លែងអំណរគុណ​ដល់ លោក ឈ គង់​ផេង អនុប្រធាន​ក្រុមប្រឹក្សាភិបាល របស់​ក្រុមហ៊ុន Asia Cash Express PLC  ដែល​គេ​ស្គាល់​គ្រប់គ្នា​ថា (​អាស៊ី​វេរ​លុយ​) ដែល​បានផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ ចូលរួម​ក្នុង​កម្មវិធី ចែក​រង្វាន់​ជូន​អ្នកឈ្នះ និង​ថ្លែងអំណរគុណ​ដល់​អ្នកចូលរួម​ទាំងអស់ ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​របស់ខ្លួន​។ ក្រុមហ៊ុន​សន្យាថា នឹង​នាំយក​នូវ​កម្មវិធី​ថ្មី និង​ពិសេសៗ​ជាច្រើន​ទៀត ដល់​អតិថិជន​ទាំងអស់គ្នា ជា​បន្តបន្ទាប់​ទៀត​។​


 
​គួ​រម្លឹក​ដែរ​ថា មុននឹង​ឈាន​មកដល់​ការរៀប​បែបនេះ​ឡើង បេក្ខជន​ទាំងអស់ ត្រូវ​ឆ្លងកាត់​ជាច្រើន​ដំណាក់ រួចមក​មាន​ទាំង​ការជ្រើសរើស​បេក្ខជន​ចូល​ប្រកួត​ចំនួន 24​ក្រុម ចាប់តាំងពី​ថ្ងៃ 12 ខែមករា ឆ្នាំ​2020​។ ការចាប់ផ្តើម​ផលិត​ខ្សែភាពយន្ត​ប្រកួតប្រជែង ចាប់ពី​ថ្ងៃទី 26 ខែមករា ឆ្នាំ​2020 និង​ជ្រើសរើស​ខ្សែភាពយន្ត​ខ្លី ចំនួន 5 ពី​គណៈកម្មការ​របស់​ក្រុមហ៊ុន និង Post Public ក្នុង​នៅក្នុង Facebook Page របស់​ក្រុមហ៊ុន នៅ​ថ្ងៃទី 22 កុម្ភៈ ឆ្នាំ 2020​។​
 
​ក្រុមហ៊ុន ឆ្នោត​សៀង​ហៃ​ឡូតូ បាន​បើក​ដំណើរ​តាំងពី​ឆ្នាំ ២០១៧ មកម្ល៉េះ ហើយ​មាន​ជា​ប្រភេទ​ឆ្នោត កោស និង​ឆ្នោត​ឌីជីថល ជាច្រើន​ប្រភេទ ដែល​បាន​ផ្លាស់ប្តូរ​ជីវភាព មនុស្ស​ជាច្រើន​រួចមកហើយ និង​មានទឹក​ប្រាក់រង្វាន់​ធំ​រហូត ដល់ 20​ម៉ឺន​ដុល្លារ​។​
 
​ទំនាក់ទំនង​តាម​ទូរ​សព្ទ​លេខ 010 6666 87 / 017 6666 87 / 071 6666 687 ឬ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម FB Page / LinkedIn: Shanghai Lotto សៀង​ហៃ ឡូតូ ឬ Instagram: shanghai_lotto ឬ​តាមរយៈ​គេហទំព័រ http://www.lottoshanghai.com/






 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com