ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! អាហារ​អ្វីខ្លះ​មាន​ផ្ទុក​វីតាមីន C ខ្ពស់ ប៉ុន្តែ​ជាតិ​អាស៊ីត​ទាប​?
31, Mar 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អាហារ​មាន​សម្បូរ​ទៅដោយ​ផ្ទុក​វីតាមីន C ភាគច្រើន​ផ្ទុក​ជាតិ​អាស៊ីត​ខ្ពស់​ដែល​អាច​បង្កបញ្ហា​ច្រាល​អាស៊ីត​ក្រពះ​ក្រោយ​ទទួលទាន​រួច​។


​ប៉ុន្តែ​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​
 
១. ម្ទេស​ប្លោក​
 
​ម្ទេសផ្លោក​គ្រប់​ពណ៌​មាន​ផ្ទុក​វីតាមីន C ច្រើនជាង​ផ្លែក្រូច​ទៅទៀត ដោយមាន​ចាប់ពី ៩៥ មី​លី​ក្រាម​ចំពោះ​ម្ទេសផ្លោក​ពណ៌​បៃតង ដល់ ៣៤១ ក្រាម​ចំពោះ​ម្ទេសផ្លោក​ពណ៌​លឿង​។ វា​ក៏មាន​ផ្ទុក​ជាតិ​កាឡូរី​ទាប​ត្រឹម ៤៥ កាឡូរី​ប៉ុណ្ណោះ​ក្នុង​មួយ​ពែង​ដែល​ធ្វើអោយ​វា​ក្លាយជា​អាហារសម្រន់​ដ៏​ល្អ​បំផុត​។​
 
២. ពន្លក​ស្ពៃក្ដោប​
 
​ស្ពៃក្ដោប​តូចៗ​ទាំងនេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ដែល​ទប់ស្កាត់​ជំងឺមហារីក រួមទាំង​សារធាតុ phytonutrients និង ៧៤.៨ មី​លី​ក្រាម​នៃ​វីតាមីន C​។ 
 
៣. ផ្កា​ខាត់ណា​ខៀវ​
​ត្រឹមតែ ១ ពែង​នៃ​ផ្កា​ខាត់ណា​ខៀវ​ចិញ្ច្រាំ​មាន​ផ្ទុក​វីតាមីន C ដល់​ទៅ ៨១ ក្រាម​។ វា​ជា​ប្រភព​នៃ​វីតាមីន K ដែល​សំខាន់​សម្រាប់​សុខភាព​ឆ្អឹង និង​សរសៃឈាម​។​
 
៤. ផ្កា​ខាត់ណា​
 
​ផ្កា​ខាត់ណា​ទំហំ​តូច​មួយ​ក៏មាន​ផ្ទុក​ជាតិ​សរសៃ​ទៅ ៥ ក្រាម ប្រូតេអ៊ីន ៥ ក្រាម និង​វីតាមីន C ដល់​ទៅ ១២៧.៧ មី​លី​ក្រាម​។​
 
៥. ត្របែក​
 
​ផ្លែឈើ​ត្រូពិច​នេះ​មាន​ផ្ទុក​វីតាមីន C ដែល​ល្អ​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ប្រសើរ​ជាង​ក្រូច​ទៅទៀត​។​
 
៦. ផ្លែ​គី​វី​
 
​ត្រឹម ២ ផ្លែ​តូចៗ​នៃ​ផ្លែ​គី​វី​មាន​ផ្ទុក​វីតាមីន C ប្រមាណ​ដល់​ទៅ ១២៨ មី​លី​ក្រាម​ឯណោះ​។ ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បានបង្ហាញ​ថា គី​វី​ជួយ​អោយ​អ្នក​ឆាប់​គេង​លក់​និង​បង្កើន​គុណភាព​នៃ​ដំណេក​ផងដែរ​តាមរយៈ​កម្រិត​នៃ​អ័រម៉ូន​សេ​រ៉ូ​តូ​នី​ន​។​
 
៧. ផ្លែ​ល្ហុង​
 
​ត្រឹមតែ ១ ពែង​នៃ​ផ្លែ​ល្ហុង​មាន​ផ្ទុក​វីតាមីន C ដល់​ទៅ ៨៨.៣ មី​លី​ក្រាម​។ ល្ហុង​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​សរសៃ​និង​ជាតិ​ទឹក​ដែល​ល្អ​សម្រាប់​សុខភាព​រាងកាយ​ផងដែរ ពិសេស​ទប់ស្កាត់​អាកា​រៈ​ទល់លាមក​។​
 
៨. បន្លែ​បៃតង​

​អាហារ​ដែល​អ្នក​គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ដើម្បី​ទទួលបាន​វីតាមីន C ខ្ពស់ ប៉ុន្តែ​ជាតិ​អាស៊ីត​ទាប​នោះ គឺ​បន្លែ​បៃតង​។ ក្រៅពី​វីតាមីន C បន្លែ​បៃតង​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​សរសៃ ជាតិ​ទឹក ជាតិ​រ៉ែ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ចាំបាច់​ផ្សេងៗ​ច្រើន​ទៀតផង​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com