ឈឺ​អណ្ដាត​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​!
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ឈឺ​អណ្ដាត​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​!
31, Mar 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការឈឺចាប់​អណ្ដាត​អាច​បណ្ដាលមកពី​មូលហេតុ​ផ្សេងៗ​ជាច្រើន​។


 
​ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​ងាយៗ ប៉ុន្តែ​អាច​បំបាត់​អា​ការៈឈឺ​អណ្ដាត​បាន​យ៉ាង​ឆាប់រហ័ស ៖
 
១. ទឹកអំបិល​ក្ដៅ​ឧណ្ហៗ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​អំបិល​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ រួច​កូរ​ឱ្យ​សព្វ សឹម​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​។ អនុវត្ត​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​។​
 
២. ម្សៅ Baking Soda
 
​ដើម្បី​បំបាត់​អា​ការៈឈឺចាប់​និង​ហើម​អណ្ដាត​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ Baking soda ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១​ពែង ហើយ​កូរ​ឱ្យ​សព្វ សឹម​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​នេះ​។ អនុវត្ត​ឱ្យបាន​ពី ៣ ទៅ ៤ ដង​ក្នុង​មួយថ្ងៃ​។​
 
៣. ទឹកកក​
 
​ដើម្បី​បន្ថយ​អា​ការៈឈឺ​អណ្ដាត​ភ្លាមៗ​អ្នក​អាច​សាកល្បង​ជញ្ជក់ ឬ​បៀម​ដុំ​ទឹកកក​។ វិធី​នេះ​នឹង​ជួយ​ឱ្យ​ស្ពឹក​សរសៃ​ក្នុង​អណ្ដាត​បន្ថយ​ការឈឺចាប់​។ អ្នក​ក៏​អាច​ទទួលទាន​ទឹក​ត្រជាក់​ផងដែរ​។​

៤. ទឹកឃ្មុំ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ដុស​លាប​ទឹកឃ្មុំ​ចំនួន​សមល្មម​លើ​អណ្ដាត​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​ជាការ​ស្រេច​។​
 
៥. ប្រទាល​កន្ទុយក្រពើ​
 
​ជាពិសេស​ប្រសិនបើ​អា​ការៈឈឺ​អណ្ដាត​បណ្ដាលមកពី​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​ទឹក​ប្រទាល​កន្ទុយក្រពើ​។ ប្រសិនបើ​ការឈឺចាប់​មិនមែន​បណ្ដាលមកពី​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ទេ អ្នក​គួរប្រើ​ប្រាស់​ទឹក​ប្រទាល​កន្ទុយក្រពើ​ខ្ពុរមាត់​វិញ​។ អនុវត្ត​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​។​
 
៦. យ៉ា​អួរ​សុទ្ធ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​យ៉ា​អួរ​សុទ្ធ​មួយ​ពែង​យ៉ាងហោចណាស់​ម្ដង​ក្នុង​មួយថ្ងៃ​ជាប្រចាំ​រហូត​អាកា​រៈ​ធូរស្បើយ​។​
 
៧. រមៀត​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ​រមៀត ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹកដោះគោ​ក្ដៅៗ ១​កែវ​។ កូរ​ឱ្យ​សព្វ សឹម​ទទួលទាន​ឱ្យទាន់​ក្ដៅ​ឧណ្ហៗ​។ អ្នក​ក៏​អាច​លាយ​ម្សៅ​រមៀត​ជាមួយ​ទឹកឃ្មុំ​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ រួច​លាប​លើ​អណ្ដាត ហើយ​ទុកចោល​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី​សឹម​លាង​សម្អាត​ចេញ​។ អនុវត្ត​ឱ្យបាន​ម្ដង​ក្នុង​មួយថ្ងៃ​ជាប្រចាំ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com