ពីនេះ ពីនោះ
ព័ត៍មានសុខភាព
នារីៗ​អស់​បារម្ភ​! កម្ចាត់​រោម​ពុកមាត់​ដោយ​មិន​ឈឺចាប់ ជាមួយ​រូបមន្ត​ធម្មជាតិ​ទាំងនេះ​
01, Apr 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​សម្រាប់​នារីៗ​ពិតជា​មិន​ចង់​មាន​រោម​ពុកមាត់​នោះទេ​។ កុំ​បារម្ភ​បញ្ហា​នេះ​មិន​ពិបាក​កម្ចាត់​ឡើយ​!


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​កម្ចាត់​ពុក​មាត់​ដោយ​គ្មាន​ការឈឺចាប់ ៖
 
១. ផ្នែក​ពណ៌​ស​នៃ​ស៊ុត​
 
​អ្វីដែល​អ្នកត្រូវការ គឺ​ស៊ុត ១ គ្រាប់ ម្សៅពោត ១ ស្លាបព្រា​កាហ្វេ និង​ស្ករស ១ ស្លាបព្រា​កាហ្វេ​។​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​ជាមួយ​ម្សៅពោត​និង​ស្ករស​។ កូរ​ឱ្យ​សព្វ​រហូតដល់​ក្លាយជា​ល្បាយ​ស្អិត​ខាប់ៗ​។ លាប​ល្បាយ​លើ​រោម​ពុកមាត់​និង​ទុកចោល​រហូតដល់​ស្ងួត​សម្រាប់​រយៈពេល​ប្រហែល ៣០ នាទី​។ បក​ចេញ​ជាការ​ស្រេច​។ អនុវត្ត​ឱ្យបាន​យ៉ាងហោចណាស់ ២ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
២. ស្ករស​

​អ្វីដែល​អ្នកត្រូវការ គឺ​ស្ករស ២ ស្លាបព្រា​បាយ ទឹកក្រូច​ឆ្មារ​ស្រស់ ១ ស្លាបព្រា​បាយ និង​ក្រណាត់​ស្អាត​។​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ដាក់​ស្ករស​ក្នុង​ឆ្នាំង​ស្អាត​មួយ រួច​កម្ដៅ​បន្ទាប់​មកចាក់​ទឹកក្រូច​ឆ្មារ​ចូល​កូរ​រហូតដល់​ក្លាយជា​ល្បាយ​ស្អិត​ខាប់ៗ​។ ទុកឱ្យ​ចុះ​ត្រជាក់​សិន សឹម​លាប​ល្បាយ​លើ​រោម​ពុកមាត់​។ ដាក់​ក្រណាត់​ស្អាត​តូច​មួយ​លើ​ល្បាយ​ស្ករ​។ សង្កត់​ថ្នមៗ​ឈ្លី​ក្នុង​ចលនា​បែប​រង្វង់​។ បន្ទាប់មក​ទាញ​បក​ចេញ​។ អនុវត្ដ​ម្ដង​ក្នុង​មួយ​សប្តាហ៍ ឬ​ច្រើនដង​តាម​តម្រូវការ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com