COVID-19
កីឡាជាតិ
ជាតិ
ក្រសួងអប់រំ ហាមជួបជុំគ្នាលើស១០នាក់ ក្នុងបរិវេណពហុកីឡដ្ឋានជាតិ
× ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៨ មីនា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយហាមមិនឲ្យមានការជួបជុំគ្នាលើសពី១០នាក់ក្នុងបរិវេណពហុកីឡដ្ឋានជាតិ។ ការដាក់បម្រាមបែបនេះ គឺដើម្បីបង្ការ និងទប់ស្កាត់ការរីករាលរាលដាលជំងឺកូវីដ-១៩។
«រាល់ការអនុវត្តសកម្មភាព ឬការជួបជុំណាមួយ ឬការហាត់ប្រាណ សូមរៀបចំ និងអនុវត្តក្នុងទ្រង់ទ្រាយតូចក្រោម១០នាក់ ដើម្បីកាត់បន្ថយហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩»។ នេះជាខ្លឹមសារអំពាវនាវរបស់ក្រសួងអប់រំយុវជន និងកីឡា។
គួរកត់សម្គាល់ថា កន្លងមករាជរដ្ឋាភិបាលបានហាមប្រាមការប្រារព្ធពិធីសាសនាទូទាំងប្រទេស ផ្អាកការរៀបចំសង្ក្រាន្តតាមខេត្ត និងកម្មវិធីមួយចំនួនទៀតដែលមានការប្រមូលផ្តុំជាដើម។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល ក៏ប្រាប់ឲ្យមន្ត្រីក្រសួង និងស្ថាប័នានា ឲ្យធ្វើការពីផ្ទះផងដែរ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។
គិតត្រឹមព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ កម្ពុជាមានអ្នកផ្ទុកកូវីដ-១៩ ចំនួន១០៩នាក់ និងព្យាបាលជាសះស្បើយចំនួន២៣នាក់៕
Tag:
ក្រសួងអប់រំ
ពហុកីឡដ្ឋានជាតិ
ហាមជួបជុំ
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com