realme នៅតែ​រក្សា​ចំណាត់ថ្នាក់​ទី ៧ នៅក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ពិភពលោក គិត​ត្រឹម​ខែកុម្ភៈ​ឆ្នាំ​២០២0​នេះ​
អត្ថបទពាណិជ្ជកម្ម
realme នៅតែ​រក្សា​ចំណាត់ថ្នាក់​ទី ៧ នៅក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ពិភពលោក គិត​ត្រឹម​ខែកុម្ភៈ​ឆ្នាំ​២០២0​នេះ​
31, Mar 2020 , 3:04 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងតាម​ការវិភាគរ​បស់ Counterpoint Research Monthly Market Pulse នៅ​ខែកុម្ភៈ​ឆ្នាំ​២០២០ នេះ realme ជា​ស្លាក​យីហោ​ស្មា​ត​ហ្វូ​ន ដែលមាន​ការរីកចម្រើន​លឿន​បំផុត​
​នៅលើ ពិភពលោក​។  realme បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៧ ដោយមាន​ចំណែក​ទីផ្សារ​សកល​រហូតដល់​២,៧% ហើយ​នៅតែ​អាច​រក្សាបាន​ចំណាត់ថ្នាក់​ដែល​ធ្លាប់​ទទួលបាន​ពីមុន​របស់ខ្លួន​។​​នេះ​ស​បញ្ជាក់ថា  realme ជា​ម៉ាក​ស្មា​ត​ហ្វូ​ន ដ៏​មាន​សក្ដានុពល​មួយ​។​
 
​ទោះបីជា​ទីផ្សារ​ទូរស័ព្ទ​ក្នុង​ពិភពលោក កាលពី​ខែកុម្ភៈ ឆ្នាំ​២០២០ មានការ​ធ្លាក់ចុះ​រហូតដល់ ១៤% ក្តី ក៏ realmeនៅតែ​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន និង​បន្ត​រីកចម្រើន​ឥតឈប់ឈរ ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ទូទាំង​ពិភពលោក​។​ភាពខ្លាំង​របស់  realme  គឺ​ដោយសារតែ​ការអនុវត្ត​នូវ​គោល​ការ​នៃ​ថាមពល​បច្ចេកវិទ្យា​«Dare to Leap» គោលការណ៍​«asset-light ,short channel និង e-commerce» ទទួលបាន​ជោគជ័យ នៅក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ជាស​កល​។​​នៅ​ឆ្នាំនេះ realme នឹង​ធ្វើតាម​យុទ្ធសាស្ត្រ​«Smartphone + AIoT» ដើម្បី​បង្កើត​និន្នាការ​វៃឆ្លាត​សម្រាប់​ជីវិត​យុវវ័យ ឱ្យ​កាន់តែ​ប្រសើរ​ផងដែរ​។​
 
Source: Counterpoint Research Monthly Market Pulse Feb 2020
 
​អំពី realme
 
realme​ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ​​នៅ​ថ្ងៃទី ៤​ខែឧសភា​ឆ្នាំ ២០១៨ ដោយ​ស្ថាបនិក​របស់ខ្លួន​ឈ្មោះ Sky Li, ផ្តោតលើ​ស្មា​ត​ហ្វូ​ន​ដែលមាន​គុណភាព​ខ្ពស់ និង​ទាន់សម័យ និង​ផលិតផល IoT ។ realme មាន​ទីស្នាក់ការ​កណ្តាល នៅ​ទីក្រុង​សិន​ជិន ខេត្ត​ក្វាង​ទុង​ប្រទេស​ចិន​។ គោលបំណង​របស់ realme គឺ​ដើម្បី​ផ្តល់នូវ​ផលិតផល ដែលមាន​បទពិសោធន៍​ល្អឥតខ្ចោះ​សម្រាប់​យុវវ័យ​។​
 
​ដោយសារ​សមត្ថភាព​ក្នុង​បច្ចេកវិទ្យា​ទំនើប នៃ​ស្មា​ត​ហ្វូ​ន និង loT  realme នាំមក​នូវ​ផលិតផល​ដែល​ទំនើប និង​ជា​ជំនាន់​ចុងក្រោយ នៃ​បច្ចេកវិទ្យា​ទាំង​បទពិសោធន៍​ថ្មី និង​ចុងក្រោយបង្អស់ ជាមួយ​តម្លៃ​នឹកស្មាន​មិន​ដល់​។ ជាមួយនឹង​គោលជំហរ​នៃ​យីហោ​« Dare to Leap» realme មាន​ឆន្ទៈ​ក្លាយជា​ជម្រើស​ដំបូង​​របស់​មនុស្ស​វ័យក្មេង ក្នុងការ​រស់នៅ​ប្រកបដោយ​ភាព​វៃឆ្លាត ទំនើប​ទាន់សម័យ ស៊ីវីល័យ​​ជាមួយនឹង​បច្ចេកវិទ្យា​ចុងក្រោយបង្អស់​។​
 
​គេហទំព័រ Counterpoint បាន​បញ្ជាក់ថា realmeបាន​ក្លាយជា​ម៉ាក​យីហោ​ស្មា​ត​ហ្វូ​ន​លំដាប់​ពិភពលោក​និង​បាន​ជាប់​លំដាប់​លេខ រៀង​ទី​៧ នៅ​ត្រីមាស​ទី ៣ ឆ្នាំ​២០១៩​។ ទន្ទឹមនឹងនេះ realme មាន​ចំនួន​អ្នកប្រើប្រាស់ កើនឡើង​រហូតដល់ ២៥ លាន​នាក់​ឯណោះ ក្នុងពេល​បច្ចុប្បន្ន​​ដែលជា​ហេតុ​ធ្វើឱ្យ realme ក្លាយជា​ម៉ាក​ស្មា​ត​ហ្វូ​ន ដែលមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​បំផុត​
​លំដាប់​ពិភពលោក​។​
 
​នៅ​ចុងឆ្នាំ​២០១៩ realme បាន​ពង្រីក​ទីផ្សារ​ជា​សកល​រហូតដល់ ២៧​ទីផ្សារ ដូចជា​ចិន​​ឥណ្ឌា ឥណ្ឌូណេស៊ី វៀតណាម ថៃ  ម៉ាឡេស៊ី អឺរ៉ុប រុស្ស៊ី​​អូស្ត្រាលី អេ​ហ្ស៊ី​ប និង​ប្រទេស​ផ្សេងៗ​ទៀត ដែលមាន​ចំនួន​អ្នកប្រើប្រាស់ រហូតដល់​២៥ លាន​នាក់​៕
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

Tag:
 Solidus
© រក្សាសិទ្ធិដោយ thmeythmey.com