ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
«សហគមន៍បុរីអូរស្វាយ» កំណប់ទេសចរណ៍ដ៏អស្ចារ្យតាមដងទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង
31, Mar 2020 ,
8:39 pm
រូបភាព
×
ដោយ:
សែម វណ្ណា (Sem Vanna)
ស្ទឹងត្រែង៖ «សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ» ស្ថិតនៅតាមដងទន្លេមេគង្គក្នុងស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង ត្រូវបានគេស្គាល់ថា ជា«តំបន់ទេសភាពព្រៃលិចទឹកមេគង្គ» មានធនធានធម្មជាតិ និងជីវៈចម្រុះដ៏អស្ចារ្យ រួមមាន ដីល្បាប់, ឆ្នេរខ្សាច់, ព្រៃឈើ និងប្រភេទសត្វជិតផុតពូជ។ ជាពិសេស គឺតំបន់ព្រៃលិចទឹកដែលជាជម្រករបស់ត្រីទឹកសាប, ប្រភេទសត្វល្មូន បក្សី ដូចជា ត្រដក់, ត្រយងចង្កំកស, រំពេរទន្លេ, ត្មាត និងប្រភេទសត្វជិតផុតពូជជាច្រើនទៀត។
ដើម្បីធ្វើដំណើរទៅដល់សហគមន៍បុរីអូរស្វាយ ភ្ញៀវទេសចរត្រូវជិះទូករយៈពេលជិត១ម៉ោង ដែលអាចគយគន់សម្រស់ព្រៃលិចទឹក និងមើលសត្វស្លាបហើរពីដើមឈើមួយទៅដើមឈើមួយ។ ក្រោយពេលមកដល់កោះ ភ្ញៀវទេសចរ អាចងូតទឹក, ស្ទួចត្រីលេងកម្សាន្ត ព្រមទាំងអាចចម្អិនអាហារបានដោយខ្លួនឯងផងដែរ។ បន្ថែមពីនេះ ទិដ្ឋភាពទឹកហូរតិចៗតាមដងទន្លេ អមមកជាមួយខ្យល់បក់ដ៏ត្រជាក់ បានបង្កើតជាបរិយាកាសដ៏ពិសេសសម្រាប់ភ្ញៀវទេចរ រួមជាមួយនឹងការបោះតង់នៅលើកោះ ដ៏សែនមនោរម្យ៕
សូមអញ្ជើញទស្សនាទិដ្ឋភាពនៃសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ ដែលស្ថិតក្នុងឃុំ អូរស្វាយ ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង ដែលផ្តល់ដោយអង្គការ NTFP-EP ដូចតទៅ៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ព័ត៌មានរូបភាព
បុរីអូរស្វាយ
អេកូទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
7 ថ្ងៃ
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
1 សប្តាហ៍
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម