COVID-19
អន្តរជាតិ
មន្ត្រី WHO៖ បណ្តាប្រទេសមានអត្រាឆ្លង COVID-19 ធ្លាក់ចុះ មិនគួរធ្វេសប្រហែសឡើយ
01, Apr 2020 , 6:29 am        
រូបភាព
លោក Takeshi Kasai នាយក​ WHO ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច
លោក Takeshi Kasai នាយក​ WHO ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច
ដោយ:
ការ​រាតត្បាត​នៃ​ជំងឺ COVID-19 នៅ​តំបន់​​ប៉ាស៊ីហ្វិកខាងលិច​នឹង​ «​មិន​ងាយ​ចប់​ឡើយ​» ហើយ​វិធាន​ការដែល​បានដាក់​ចេញ​ទាំង​អម្បាលម៉ាន​ដើម្បី​ទប់ស្កាត់​ការឆ្លង អាច​ត្រឹមតែ​ពន្យារ​ពេលវេលា​ដើម្បី​រៀបចំ​ទប់ទល់​នឹង​ការឆ្លង​ទ្រង់ទ្រាយ​ធំ​ប៉ុណ្ណោះ​។ នេះ​យោងតាម​មន្ត្រី​របស់ អង្គការ​សុខភាព​ពិភពលោក កាល​ថ្ងៃ ៣១​មីនា នេះ​។



​នាយកអង្គការ​សុខភាព​ពិភពលោកប្រចាំតំបន់​ប៉ាស៊ីហ្វិក​ខាងលិចបាន​លើកឡើងថា បើទោះបី​ជាមាន​វិធានការ​ជាក់ស្តែងក៏ដោយ ក៏​គ្រោះថ្នាក់​នៃ​ការឆ្លង​នៅក្នុង​តំបន់​នឹងមិន​ទៅណា​ដែរ ដរាបណា​ការ​រាតត្បាត​នៃ​ជំងឺ​COVID-19 នៅតែ​បន្ត​។

​តាមរយៈ​សន្និសីទ​សារ​ព័​ត៍​មាន លោក Takeshi Kasai បាន​ឲ្យ​ដឹងថា ការរៀបចំ​សម្រាប់​ការឆ្លង​ជំងឺ COVID-19 ទ្រង់ទ្រាយ​ធំ​ត្រូវ​ឲ្យ​បាន​ដល់​មនុស្ស​គ្រប់រូប​។
​    ​
​បន្ថែម​ពីនេះ លោក​ក៏បាន​ព្រមាន​ផងដែរ​ថា​ប្រទេស​ដែលមាន​ចំនួន COVID-19 ​ធ្លាក់ចុះ​មិនគួរ​ប្រហែស​ឡើយ ពុំ​ដូច្នេះ​ទេ​វ៉ី​រុស​នឹង​កើនឡើង​ជាថ្មី​៕

© រក្សាសិទ្ធិដោយ thmeythmey.com