ជាតិ
សង្គមជាតិ
ពីថ្ងៃ​ទី​១-៧ មេសា ខេត្ត​មួយចំនួន​មាន​សីតុណ្ហភាព​ដល់​៣៧​អង្សា និង​មាន​ភ្លៀង​នៅ​ផ្នែក​ខ្លះ​
01, Apr 2020 , 7:59 am        
រូបភាព
រូបភាពក្រសួងធនធានទឹក និងឧតុនិយម
រូបភាពក្រសួងធនធានទឹក និងឧតុនិយម
ដោយ:
​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម  នៅ​ថ្ងៃទី​៣១ ខែមីនា​នេះ បាន​ជូនដំណឹង​ថា កម្ពុជា​កំពុង​ទទួលរង​ឥទ្ធិពល ពី​ជ្រលង​សម្ពាធ​ទាប​លើ​ផ្ទៃដី ជាមួយនឹង​ខ្យល់​បក់​មកពី​សមុទ្រ   ចិន​ខាងត្បូង​។ តាម​ក្រសួង​ធនធានទឹក ស្ថានភាព​នេះ ធ្វើ​ឲ្យ​ធាតុអាកាស នៅ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល ចាប់ពី​ថ្ងៃទី​១-៧ មេសា មាន​សីតុណ្ហភាព​អប្បបរមា ពី​២៥-២៧​អង្សា និង​សីតុណ្ហភាព​អតិបរមា​ពី ៣៤-៣៧​អង្សា​។​

 
​ដោយឡែក ចាប់ពី​ថ្ងៃទី​២-៦​មេសា បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល និង​ភាគ​ពាយ័ព្យ នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម ទៅ​បង្គួរ​។ ចំណែក​បណ្តា​ខេត្ត​ដទៃ នឹង​អាចមាន​ភ្លៀង​ធ្លាក់​តិច​។​
 
​សេចក្តីជូនដំណឹង​ដដែល​បញ្ជាក់ទៀតថា នៅ​ពេញ​មួយ​សប្តាហ៍​ខាងមុខ ពោលគឺ​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី ៧ មេសា បណ្តា​ខេត្ត​នៅ​ខ្ពង់រាប​ឦសាន នឹងមាន​សីតុណ្ហភាព​អប្បបរមា ពី​២៤-២៦​អង្សា និង​សីតុណ្ហភាព​អតិបរមា​ពី ៣២-៣៤​អង្សា​។ ហើយ​ផ្នែក​មួយចំនួន នឹង​អាចមាន​មាន​ភ្លៀង​ក្នុង​ខ្សោយ ទៅ​មធ្យម ពីថ្ងៃ​ទី ៤-៧ មេសា​។​
 
​រីឯ​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា ពី​២៥-២៧​អង្សា និង​សីតុណ្ហភាព​អតិបរមា​ពី ៣៣-៣៥​អង្សា នៅ​អំឡុង​សប្តាហ៍​ខាងមុខ​។ ប៉ុន្តែ​ពីថ្ងៃ​ទី​២-៧​មេសា នឹង​អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​តិច ទៅ​បង្គួរ ក្នុងនោះ​ផ្នែក​មួយចំនួន​នៃ​ខេត្តកោះកុង នឹង​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​មធ្យម ទៅ​បង្គួរ​។​
 
​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​នឹង​អាច​កើតមាន​ចាប់ពី​ថ្ងៃទី ២-៦ មេសា​៕

Tag:
 អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com