ONE Championship
កីឡាជាតិ
ជាតិ
តើ​ជឺ​ជិត​ស៊ូ​ផ្ដល់​ផល​ល្អ​កម្រិតណា​ដល់​អ្នក​ហ្វឹកហាត់​?
01, Apr 2020 , 9:19 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
BJJ មកពី​ពាក្យ​ថា Brazilian Jiu-Jitsu ឬ​ប្រែជា​ភាសា​ខ្មែរ ក្បាច់គុន​ជឺ​ជិត​ស៊ូ​។ បើសិន​អ្នក​នឹកឃើញ​ដល់​ក្បាច់​គាប​ដៃ និង​ក្បាច់​ឃ្លេ​នានា នោះ​សំដៅលើ​អ្នកចេះ​ក្បាច់គុន​ជឺ​ជិត​ស៊ូ​។ ជើង​ខ្លាំង​ដែល​ជំនាញ​ជឺ​ជិត​ស៊ូ​មាន​ម្ចាស់​ខ្សែក្រវាត់ ONE Flyweight World Champion កីឡាករ Adriano “Mikinho” Moraes, Mei “V.V.” Yamaguchi កីឡាការិនី​ប្រជែង​ខ្សែក្រវាត់ ONE Women’s Atomweight World Title និង​ម្ចាស់​ខ្សែក្រវាត់ BJJ World Champion ៨ សម័យ​កីឡាការិនី Michelle Nicolini សុទ្ធ​តែមាន​ជំនាញ​ជឺ​ជិត​ស៊ូ​។ តើ​ជឺ​ជិត​ស៊ូ​ផ្ដល់​ផល​អ្វីខ្លះ​ដល់​ពួកគេ​?


 
​ជឺ​ជិត​ស៊ូ គឺជា​វិធី​មួយ​ដើម្បី​អភិវឌ្ឍ​ខ្លួនឯង​
 
Moraes ជឿជាក់ថា​ជឺ​ជិត​ស៊ូ​បាន​ត្រួសត្រាយ​ផ្លូវ​ធ្វើ​ឲ្យ​ខ្លួន​មានជីវិត​ប្រសើរឡើង​។ Moraes រៀបរាប់​បែបនេះ​៖«​មាន​មេរៀន​ច្រើន​ដែល​បាន​រៀន​ពី​ជឺ​ជិត​ស៊ូ​។ ជឺ​ជិត​ស៊ូ​ធ្វើ​ឲ្យ​អ្នក​យល់ដឹង​ខ្លួនឯង ឈ្វេងយល់​ខ្លួនឯង និង ភាព​ដាក់ខ្លួន​»​។ នៅពេល​ម្ចាស់​ខ្សែ ONE Flyweight World Champion មាន​អាយុ​១៦​ឆ្នាំ គេ​ជា​ក្មេង​រស់នៅ​តាម​ដងផ្លូវ​។ បន្ទាប់ពី​ដើរ​ខុសផ្លូវ មាន​មិត្ត​ម្នាក់​បាន​ទទូច​ឲ្យ​រូបគេ​ប្ដូរជីវិត​និង​លើកទឹកចិត្ត​ឲ្យ​ហាត់​ជឺ​ជិត​ស៊ូ​។  Moraes រំលឹក​បែបនេះ ៖«​ពួកម៉ាក​ខ្ញុំ គេ​មាន​ខ្សែក្រវាត់​ព័ត៌មាន​ស្វាយ​និង​ជា​កីឡាករ​ប្រដាល់សកល​។ គេ​ឈ្មោះ Gildasio [Ferreira] និង​នាំ​ខ្ញុំ​ទៅ​រៀន​ជឺ​ជិត​ស៊ូ​។ តែ​ថ្ងៃ​ដំបូង​ខ្ញុំ​ធុញ​ណាស់ ខ្ញុំ​មិន​នឹក​ស្រមៃ​ថា​បាន​បែបនេះ​។ ពីមុន​ខ្ញុំ​ស្គម​ខ្លាំង និង​មាន​មាឌតូច​»​។ Moraes បាន​តស៊ូ​ខ្លាំងណាស់​ក្នុងការ​ហាត់គុន​ជឺ​ជិត​ស៊ូ មុន​ក្លាយជា​កីឡាករ​កាន់​ខ្សែក្រវាត់​ខ្មៅ ក្រោម​ការ​បង្វឹក​របស់​គ្រូ Ataídes Junior​។ ម្ចាស់​ខ្សែក្រវាត់ flyweight គូសបញ្ជាក់​៖«​ជឺ​ជិត​ស៊ូ មាន​ភាព​រីកចម្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ មានរឿង​ច្រើនណាស់​ត្រូវ​រៀន​ពី​ជឺ​ជិត​ស៊ូ ហើយ​វា​មាន​ក្បាច់​ប្លែក​ច្រើន​ដែល​ត្រូវបាន​កែប្រែ​»​។ “Mikinho” បញ្ជាក់ទៀតថា​៖«​ជឺ​ជិត​ស៊ូ ធ្វើ​ឲ្យ​ខ្ញុំ​ប្រើពេល​ច្រើន​ដើម្បី​យល់​អំពី​វា ប៉ុន្តែ​បន្ទាប់ពី​ហ្វឹកហាត់​ច្រើន​ឆ្នាំ ទើប​ខ្ញុំ​យល់បាន​យល់​ខ្លាំង​។ សម្រាប់​ខ្ញុំ BJJ ជា​ក្បាច់គុន​ដែល​ខ្ញុំ​យល់​ច្រើន​បំផុត និង​បន្តការងារ​រហូតដល់​បច្ចុប្បន្ន​»​។ 


 
​ជឺ​ជិត​ស៊ូ​ជា​ដំណើរ​ការសិក្សា​អំពី​បច្ចេកទេស​
 
Yamaguchi ជឿជាក់ថា​ជឺ​ជិត​ស៊ូ​សម្រាប់​មនុស្ស​រាល់គ្នា​ដើម្បី​សិក្សា វិភាគ និង អភិវឌ្ឍ​ខ្លួន​ឲ្យ​រីកចម្រើន​។ Yamaguchi ពិពណ៌នា​បែបនេះ​៖«BJJ មាន​ក្បាច់​ច្រើន​។ អ្នក​មិនអាច​ខ្ជិលច្រអូស និង រៀន​ធ្វើ​ចលនា​គ្រប់​ក្បាច់​។ ពេល​មាន​ចលនា គឺមាន​លទ្ធភាព​ដើម្បី​បញ្ចប់​គូប្រកួត​បាន​។ ពេល​មាន​ចលនា​ល្អ គឺ​ធ្វើ​ឲ្យ​ការប្រកួត​កាន់តែ​មុត​ស្រួច​។ ចលនា​ល្អ​ធ្វើ​ឲ្យ​តិក​និក​រីកចម្រើន​។ នៅពេល​ហាត់​ត្រូវតែ​បន្ធូរ​អារម្មណ៍​ខ្លះ​។ ល្បឿន​មិនជា​បញ្ហា​ទេ​។ យើង​ត្រូវតែ​កែសម្រួល​មួយ​ជំហាន​ម្ដងៗ​»​។ 
 
​ដើម្បី​សម្រួច​ក្បាច់គុន​ជឺ​ជិត​ស៊ូ​កីឡាការិនី​ទម្ងន់ atomweight បានបង្ហាញ​គុណភាព​ចំនួន​ពីរ​។ BJJ ជា​ប្រភេទ​កីឡា​លំបាក​មួយ​។ ការចូលចាប់​របស់​ជឺ​ជិត​ស៊ូ​គឺជា​សិល្បៈ​។ រឿង​ពីរ​យ៉ាង​ដែល​ដឹង​ក្នុង​ក្បាច់គុន​ចម្រុះ គឺ កម្លាំងកាយ និង ទំនុកចិត្ត​។ កីឡាការិនី​ជប៉ុន​បន្ថែម ៖«​កម្លាំង​ពិតជា​សំខាន់​ណាស់​ដែល​ធ្វើ​ឲ្យ​មូលដ្ឋានគ្រឹះ​ឈានដល់​កម្រិត​ខ្ពស់​។ វា​បានផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ទំនុកចិត្ត​ដើម្បី​ប្រកួត​ទល់​គូប្រជែង​ខ្លាំង​។ វា​ឲ្យ​ខ្ញុំ​ប្រកួត​ជាមួយ​គូប្រជែង​លំបាកៗ និង​ជួប​គូបដិបក្ខ​ខ្លាំងៗ​ជាង​កីឡាការិនី​ណា​ទាំងអស់​»​។ 


 
​ជឺ​ជិត​ស៊ូ គឺជា​ការប្រៀបធៀប​សម្រាប់​ជីវិត​
 
Nicolini បរិភោគ​អាហារ គេង និង ដកដង្ហើម​នឹក​ដល់​ក្បាច់គុន​ជឺ​ជិត​ស៊ូ​។ ដូច្នេះ​រូបគេ​ស្រមៃ​មើល​ជីវិត​រស់នៅ​មិនអាច​គ្មាន​កីឡា​បានឡើយ​។  Nicolini ពន្យល់​ដូច្នេះ​៖«​ជឺ​ជិត​ស៊ូ គឺជា​អ្វី​គ្រប់យ៉ាង​សម្រាប់​ខ្ញុំ​។ វា​ជា​ក្បាច់គុន​សំខាន់បំផុត​មួយ​នៅក្នុង​លោក​។ តាំងពី​ពេល​ខ្ញុំ​ចាប់ផ្ដើម​ហ្វឹកហាត់  ជីវិត​របស់ខ្ញុំ​មាន​គោលដៅ​ល្អ​បំផុត ដែល​មិន​នឹកស្មាន​ដល់​។ លើកដំបូង​ដែល​ឈានចូល​ហ្វឹកហាត់​វា ខ្ញុំ​បានចាប់ផ្ដើម​ស្រលាញ់​ក្បាច់គុន​នេះ​ទោះ​មិនដឹង​អំពី​វា​ក៏ដោយ​។ ខ្ញុំ​មិន​បោះបង់​ឡើយ​។ ខ្ញុំ​ជាម​នុស្ស​ស្គមកំព្រឹង​ម្នាក់​កាលនោះ និង​អៀន​ច្រើន ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​អស្ចារ្យ​រហូត​ពេល​ចូលដល់​ថ្នាក់​ហាត់​។ ពីរ​បី​ខែក្រោយ​មក ខ្ញុំ​បាន​ព្យាយាម​ឡើង​ប្រកួត​ដំបូង ប៉ុន្តែ​ចាញ់​។ ខ្ញុំ​តែងមាន​អារម្មណ៍​ល្អប្រសើរ​ពេល​ហាត់ ជឺ​ជិត​ស៊ូ​។ ខ្ញុំ​មិនដែល​គិតថា​បោះបង់​វា​ទេ​»​។ 
 
​ជឺ​ជិត​ស៊ូ បាន​ផ្លាស់​ប្ដូរជីវិត និង​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​កីឡាការិនី​រូបនេះ​។ ក្នុងការ​ប្រឡូក​ក្បាច់គុន​នេះ​រយៈពេល ២០​ឆ្នាំ Nicolini ជឿថា​វា​ជាការ​ផ្សព្វផ្សាយ​ក្បាច់គុន​ផង និង សំខាន់​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​ផង​។ Nicolini បាន​រំលឹក​បន្ត ជឺ​ជិត​ស៊ូ​បានធ្វើ​ឲ្យ​រូបគេ​ចេះ​តស៊ូ​ខ្លាំង​និង​មិន​បោះបង់​ងាយៗ​។ «​ខ្ញុំ​អាចធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​ដើម្បី​ចែករំលែក​ក្បាច់គុន ខ្ញុំ​បាន​ហ្វឹកហាត់​ជាមួយ​មនុស្ស​អស្ចារ្យ​ជាច្រើន​ជុំវិញ​ពិភពលោក និង​បាន​យល់​អំពី​សារសំខាន់​របស់​ជឺ​ជិត​ស៊ូ​។ វា​ជា​ផ្នែក​នៃ​ជីវិត​»​។ «​វា​មិន​ងាយស្រួល​ប៉ុន្មាន​ទេ​។ នៅពេល​ចាប់ផ្ដើម  វា​មានរឿង​ខកចិត្ត​ខ្លះ​។ ប៉ុន្តែ អ្នក​ត្រូវ​ដើរ​តាម​បេះដូង​និង​ក្ដី​សុបិន នោះ​អ្នក​ច្បាស់​ជា​មិន​ឈប់​ត្រឹមហ្នឹង​ឡើយ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com