COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Spurs កាត់​ប្រាក់​ឈ្នួល​បុគ្គលិក​២០​ភាគរយ ចំពេល​វិបត្តិ COVID-19
01, Apr 2020 , 9:19 pm        
រូបភាព
Tottenham Hotspur បានសម្រេច​កាត់​ប្រាក់​ឈ្នួល​ចំនួន​២០​ភាគរយ លើ​បុគ្គលិក​៥៥០​នាក់ ដោយសារ​វិបត្តិ​ជំងឺ​រាតត្បាត COVID-19​។ ក្លិប​នៃ Premier League ប្រកាស​ដូច្នេះ​នៅ​ថ្ងៃទី​៣១ ខែមីនា ដោយ​បញ្ជាក់ថា​ក្លិប​នឹង​បន្ថយ​ប្រាក់​ឈ្នួល​ក្នុង​ខេ​មេសា និង​ឧសភា​។​


 
​ប្រធាន​ក្លិប​រហស្សនាម​មាន់​ខ្នាយ​មាស លោក Daniel Levy បាន​និយាយ​ក្នុង​សេចក្តីប្រកាស​មួយ​ថា ការធ្វើ​របៀបនេះ​គឺ​ដើម្បី​ការពារ​ការងារ​របស់​បុគ្គលិក និង​គ្រោង​បញ្ឈប់​បុគ្គលិក​បណ្តោះអាសន្ន​ផង​តាម​គោលការណ៍​របស់​រដ្ឋាភិបាល​អង់គ្លេស ស្របពេល​ក្លិប​គ្មាន​ចំណូល​។​
 
​លោក Levy បន្ថែមថា ប្រតិបត្តិការ​របស់​ក្លិប​ក្នុងការ​បញ្ឈប់​ទំនងជា​អាច​នឹង​កើតឡើង ស្របពេល​ប្រជាជន និង​អ្នកគាំទ្រ​មួយចំនួន​បាន​បាត់បង់​ការងារ ហើយ​ពិសេស​អ្នក​ឧបត្ថម្ភ​ក្រុម​ក៏មាន​ការព្រួយបារម្ភ​អំពី​អាជីវកម្ម​របស់​ពួកគេ​ដែរ​។​
 
​រហូតមកទល់​ពេល​នេ​ហ Spurs នៅតែ​ត្រៀម​ការចំណាយ​ប្រចាំឆ្នាំ​ដែលមាន​ចំនួន​ទឹកប្រាក់​ដល់​រាប់រយ​លាន​ដុល្លារ​ដដែល​។ មិន​ត្រឹម​ក្រុម​អង់គ្លេស​ឡើយ ក្លិប​ធំៗ​នៅ​អ៊ឺរ៉ុប​ផ្សេងទៀត​ក៏ត្រូវ​ផ្លាស់ប្តូរ​ការចំណាយ​រប​ស់​ពួកគេ​ដែរ​បន្ទាប់ពី​គ្មាន​ការប្រកួត ដោយសារ​ការភ័យខ្លាច​ជំងឺឆ្លង COVID-19​។​
 
​មុន​ការប្រកាស​របស់ Spurs ក្នុងការ​កាត់​ប្រាក់​ឈ្នួល​បុគ្គលិក ក្លិប​នៅ​អង់គ្លេស​មួយទៀត​គឺ Newcastle United បានសម្រេច​ឲ្យ​បុគ្គលិក​ខ្លួន​ឈប់សម្រាក​បណ្តោះអាសន្ន​រួចហើយ​ដែរ​។ បញ្ហា​ហិរញ្ញវត្ថុ​របស់​ក្លិប​ដែល​បង្កដោយ COVID-19 ជា​រឿង​ចម្បង​នាំ​ឲ្យ​មានការ​បញ្ឈប់​បុគ្គលិក​ដូច្នេះ​៕

Tag:
 COVID-19
  Tottenham Hotspur
© រក្សាសិទ្ធិដោយ thmeythmey.com