COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Spurs កាត់ប្រាក់ឈ្នួលបុគ្គលិក២០ភាគរយ ចំពេលវិបត្តិ COVID-19
× Tottenham Hotspur បានសម្រេចកាត់ប្រាក់ឈ្នួលចំនួន២០ភាគរយ លើបុគ្គលិក៥៥០នាក់ ដោយសារវិបត្តិជំងឺរាតត្បាត COVID-19។ ក្លិបនៃ Premier League ប្រកាសដូច្នេះនៅថ្ងៃទី៣១ ខែមីនា ដោយបញ្ជាក់ថាក្លិបនឹងបន្ថយប្រាក់ឈ្នួលក្នុងខេមេសា និងឧសភា។
ប្រធានក្លិបរហស្សនាមមាន់ខ្នាយមាស លោក Daniel Levy បាននិយាយក្នុងសេចក្តីប្រកាសមួយថា ការធ្វើរបៀបនេះគឺដើម្បីការពារការងាររបស់បុគ្គលិក និងគ្រោងបញ្ឈប់បុគ្គលិកបណ្តោះអាសន្នផងតាមគោលការណ៍របស់រដ្ឋាភិបាលអង់គ្លេស ស្របពេលក្លិបគ្មានចំណូល។
លោក Levy បន្ថែមថា ប្រតិបត្តិការរបស់ក្លិបក្នុងការបញ្ឈប់ទំនងជាអាចនឹងកើតឡើង ស្របពេលប្រជាជន និងអ្នកគាំទ្រមួយចំនួនបានបាត់បង់ការងារ ហើយពិសេសអ្នកឧបត្ថម្ភក្រុមក៏មានការព្រួយបារម្ភអំពីអាជីវកម្មរបស់ពួកគេដែរ។
រហូតមកទល់ពេលនេហ Spurs នៅតែត្រៀមការចំណាយប្រចាំឆ្នាំដែលមានចំនួនទឹកប្រាក់ដល់រាប់រយលានដុល្លារដដែល។ មិនត្រឹមក្រុមអង់គ្លេសឡើយ ក្លិបធំៗនៅអ៊ឺរ៉ុបផ្សេងទៀតក៏ត្រូវផ្លាស់ប្តូរការចំណាយរបស់ពួកគេដែរបន្ទាប់ពីគ្មានការប្រកួត ដោយសារការភ័យខ្លាចជំងឺឆ្លង COVID-19។
មុនការប្រកាសរបស់ Spurs ក្នុងការកាត់ប្រាក់ឈ្នួលបុគ្គលិក ក្លិបនៅអង់គ្លេសមួយទៀតគឺ Newcastle United បានសម្រេចឲ្យបុគ្គលិកខ្លួនឈប់សម្រាកបណ្តោះអាសន្នរួចហើយដែរ។ បញ្ហាហិរញ្ញវត្ថុរបស់ក្លិបដែលបង្កដោយ COVID-19 ជារឿងចម្បងនាំឲ្យមានការបញ្ឈប់បុគ្គលិកដូច្នេះ៕
Tag:
COVID-19
Tottenham Hotspur
© រក្សាសិទ្ធិដោយ thmeythmey.com