ONE Championship
កីឡាជាតិ
ជាតិ
Kevin Belingon បង្ហាញ​ការស្រេកឃ្លាន​ឡើង​សង្វៀន និង​ចង់​ប៉ះ​អ្នកខ្លាំង​
01, Apr 2020 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយ​ខកខាន​ឡើង​រេញ​ជាច្រើន​ខែ អតីត​ម្ចាស់​ខ្សែក្រវាត់ ONE Bantamweight World Champion កីឡាករ Kevin  Belingon ឬ រហស្សនាម​ថា “The Silencer” បានបង្ហាញ​ភាព​ស្រេកឃ្លាន​ដើម្បី​ត្រលប់មក​សង្វៀន​សាជាថ្មី​។ កីឡាករ​ហ្វីលីពីន​រូបនេះ​ដាក់​គោលដៅ​យក​ភាពល្បីល្បាញ​របស់ខ្លួន​មកវិញ​។



 
 
Belingon ចង់​ត្រលប់​មកកាន់​សង្វៀន​ទើប​បង្កើត​ថ្មី​ដាក់ឈ្មោះថា ONE INFINITY 1 ដែល​នឹង​រៀបចំ​នៅ​សង្វៀន Mall Of Asia Arena នា​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃ​សុក្រ​ទី ២៩ ខែ ឧសភា ខាងមុខ ដើម្បី​ទទួល​ការចាប់អារម្មណ៍​ពី​សំណាក់​អ្នកគាំទ្រ​។  “The Silencer” អាច​នឹង​បង្ហាញ​ភាពខុសប្លែក​ពេល​ត្រលប់មក​ជាថ្មី​បន្ទាប់ពី​សម្ងំ​ហាត់​យ៉ាងខ្លាំង​ក្លា​។  
 
Belingon ធ្វើ​មិនសូវ​បានល្អ​នៅក្នុង​កម្មវិធី ONE: CENTURY PART នា​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​កាល​ខែតុលា ឆ្នាំ ២០១៩ ពេល​ចាញ់​ទឹក​ទី​២​ដោយ​ថ្វីដៃ​គូប្រជែង​ជូរចត់ និង​ជា​ម្ចាស់​ខ្សែក្រវាត់ bantamweight កីឡាករ Bibiano “The Flash” Fernandes​។ បែបណា​ក្ដី​រូបគេ​ខំ​ហ្វឹកហាត់​ចំបាប់ និង ជឺ​ជិត​ស៊ូ នៅ​ក្លិប​ប្រដាល់ Team Lakay នា​ក្រុង Baguio City ប្រទេស​ហ្វីលីពីន​ដើម្បី​ដណ្ដើមយក​ជ័យជម្នះ​មកវិញ​។  បើសិន​អ្វីៗ​ដូច​ការគ្រោងទុក នោះ​រូបគេ​នឹង​ឡើង​សង្វៀន ក្នុង​រយៈពេល ២ ខែ​ទៀត​មិន​ខាន​។ «​គោលដៅ​របស់ខ្ញុំ គឺ​សង្ឃឹមថា​ឡើង​រេញ​វិញ​នា​ខែ ឧសភា នៅ​ប្រទេស​កំណើត​នេះ​។ ខ្ញុំ​ទន្ទឹងរង់ចាំ​វា​។ ឥឡូវនេះ​ខ្ញុំ​ផ្ដោត​ចំពោះ​ការប្រកួត​ជំហរ​ដេក​លើ​ក្ដារ​រេញ​និង​ក្បាច់​ចំបាប់​។ ហើយ​ខ្ញុំ​ក៏​មិន​ភ្លេច​ហាត់​ក្បាច់​ប្រយុទ្ធ​ដែរ​។  ប៉ុន្តែ​ពេល​មើល​ការប្រកួត​ឡើងវិញ​ទល់ Bibiano គឺ ខ្វះខាត​ផ្នែក​ចំបាប់ និង​ប្រកួត​លើ​ក្ដារ​រេញ​នេះឯង​។ ខ្ញុំ​ត្រូវ​ហាត់​ឲ្យ​ខ្លាំង​»​។ កីឡាករ​វ័យ ៣២​ឆ្នាំ​រំលឹក​បែបនេះ​។ 
 
Belingon ដាក់​គោលដៅ​ដណ្ដើម​ខ្សែក្រវាត់ World Title ម្ដង​ទៀង​ជាមួយ​គូប្រជែង​ខ្លាំងៗ​។  កន្លងទៅ​រូបគេ​បាន​ផ្ដួល​ដៃគូ​ច្រើន ដូចជា​កីឡាករ​ចិន “The Underdog” Li Kai Wen, Yusup “Maestro” Saadulaev, កីឡាករ​អាមេរិក​ហាត់​នៅ​សិង្ហ​បុរី Troy “Pretty Boy” Worthen និង កីឡាករ​ជប៉ុន Shoko Sato និង Shuya “Stealth” Kamikubo​។ កីឡាករ​ហ្វីលីពីន​រូបនេះ​មានការ​ប្រកួតប្រជែង​ខ្លាំង​ក្នុង​ទម្ងន់ bantamweight ហើយ​រូបគេ​ចង់​ប្រកួត​ទល់​កីឡាករ​ណា​ដែលមាន​សមត្ថភាព​ខ្លាំង​ដើម្បី​ឈានទៅ​ដណ្ដើម​ខ្សែក្រវាត់ ONE Bantamweight World Championship ជាថ្មី​ម្ដងទៀត​។ 


 
“The Silencer” បាន​បន្តថា ៖«​មាន​កីឡាករ​ល្បីៗ​ជាច្រើន​ក្នុង​ទម្ងន់ bantamweight​។ អ្នកណា​ក៏ដោយ​ក៏​ខ្ញុំ​មិន​ខ្លាច​។ ខ្ញុំ​ចង់​តតាំង​ជាមួយ​ពួកគេ​។ រឿង​សំខាន់​គឺ ត្រលប់​មករក​ជ័យជម្នះ​វិញ និង​ប្រកួត​លំដាប់​កំពូល​។ នេះ​ជា​គោលបំណង និង ការ​ត្រលប់​មករក​ខ្សែក្រវាត់​ជាថ្មី​»​។ 
 
​ហើយ​កីឡាករ​ម្នាក់​ដែល Belingon ចង់​ជួប​បំផុត​នោះ​គឺ​កីឡាករ​មាន​ទម្ងន់ដៃ​ធ្ងន់ John “Hands Of Stone” Lineker នាពេលខាងមុខ​។ កីឡាករ​វ័យ​២៩​ឆ្នាំ​មកពី​ក្លិប  American Top Team នារ​ដ្ឋ Florida ត្រូវបាន​គេ​ចាត់ទុកថា​ជា​កីឡាករ​គុន​ចម្រុះ​ទម្ងន់ bantamweight លំដាប់​ពិភពលោក​។ Lineker កាន់តែ​មានឈ្មោះ​ល្បី​ក្រោយ​យកឈ្នះ Muin “Tajik” Gafurov ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​ពេល​បង្ហាញខ្លួន​លើកដំបូង​នៅក្នុង​កម្មវិធី ONE: DAWN OF VALOR នា​ក្រុង​ហ្សា​កាតា​ប្រទេស​ឥណ្ឌូណេស៊ី កាល​ខែតុលា​។ ទាំង “The Silencer” និង “Hands Of Stone” សុទ្ធ​តែមាន​ក្បាច់​ប្រយុទ្ធ​ល្អ ដែល​នឹង​បង្កើត​ឲ្យ​ការប្រកួត​ល្អមើល​ជាក់​ជា​ខាន​។ 
 
​កីឡាករ​ហ្វីលីពីន​បាន​គូសបញ្ជាក់ ៖«​ពិតជា​ល្អ​ខ្លាំងណាស់ បើសិន​បាន​ជួប John Lineker​។ វា​ជាការ​ប្រកួត​ល្អ​បំផុត​មួយ​។ អ្នកនឹង​ដឹងថា​តើ​ការប្រកួត​យ៉ាងណា​? គេ​មាន​ក្បាច់​ប្រយុទ្ធ​ល្អ​ប៉ុណ្ណា​។ បើសិន​យើង​ជួបគ្នា នោះ​ច្បាស់​ជា​កក្រើក​មិន​ខាន​»​។​
 
​តើ Belingon ត្រលប់​មកវិញ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជក់ចិត្ត​កម្រិតណា​? 


 

© រក្សាសិទ្ធិដោយ thmeythmey.com