ព័ត៌មានជាតិ
ព្រំដែន
ខ្មែរក្រហម
អត្ថបទពាណិជ្ជកម្ម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម
បោះឆ្នោត
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ / មិនយល់..!
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
រថយន្ត
វីដេអូ
បទយកការណ៍/សម្ភាស
អចលនទ្រព្យ
វគ្គបណ្ដុះបណ្ដាល
COVID-19
អន្តរជាតិ
នៅដង្ហើមចុងក្រោយ ស្ត្រីកើត COVID-19 លាកូនទាំង៦នាក់ តាមអាយកូម
02, Apr 2020 ,
6:29 am
រូបភាព
×
ដោយ:
ធីតា
អ្នកស្រី Sundee Rutter ជាអ្នកដែលបានរួចផុតជីវិតពីមហារីកសុដន ប៉ុន្តែស្ត្រីអាមេរិកវ័យ៤២ឆ្នាំរូបនេះ បានលាចាកលោកចោលកូនៗទាំង៦នាក់ ដោយសារតែ COVID-19។ ពីបន្ទប់មន្ទីរពេទ្យមួយនៅរដ្ឋវ៉ាស៊ីនតោន គាត់មានឱកាសនិយាយលាកូននៅដង្ហើមចុងក្រោយ តាមរយៈអាយកូម (Walkie-talkie)។
កាលពីថ្ងៃទី១៦ ខែមិនា កូនៗទាំង៦នាក់របស់អ្នកស្រី Rutter ដែលមានអាយុចន្លោះពី១៣ឆ្នាំ ទៅ២៤ឆ្នាំ មិនអាចទៅមើលមុខម្តាយរបស់ខ្លួនជាលើកចុងក្រោយនោះឡើយ ប៉ុន្តែតាមរយៈការរៀបចំរបស់មន្ទីរពេទ្យ Providence Hospital នៅក្រុង Everett ពួកគេបានស្តាប់សំឡេងគាត់តាមរយៈអាយកូម។
យុវជន Elijah Ross-Rutter អាយុ២០ឆ្នាំ ដែលជាកូនទី៤របស់អ្នកស្រី Rutter បានរៀបរាប់ប្រាប់ CNN
«យើងបាននិយាយលាគ្នាជាលើកចុងក្រោយជាមួយម៉ែរបស់យើង»។ យុវជន Elijah Ross-Rutter អាយុ២០ឆ្នាំ ដែលជាកូនទី៤របស់អ្នកស្រី Rutter បានរៀបរាប់ប្រាប់ CNN ដោយបន្ថែមថា៖ «ខ្ញុំអាចនិយាយទៅកាន់គាត់ថា ខ្ញុំស្រឡាញ់គាត់។ ស្ថានភាពពេលនោះ ពិតជាពិបាកណាស់ ខ្ញុំមិនដឹងថាត្រូវនិយាយអ្វីទៀតឡើយ»។
អ្នកស្រី Rutter តេស្តវិជ្ជមាន COVID-19 កាលពីថ្ងៃទី៣ ខែមីនា ដោយនៅកាលនោះ រដ្ឋរបស់អ្នកស្រី មានតែ២៧ករណីប៉ុណ្ណោះ។ ក្រោយការនៅដាច់ដោយឡែក កូនៗរបស់គាត់ មិនមានករណីឆ្លង COVID-19 ដូចម្តាយនោះឡើយ។
រូបថតអនុស្សាវរីយ៍របស់អ្នកស្រី Sundee Rutter ជាមួយកូនៗទាំង៦នាក់
«ពួកខ្ញុំពិតជារំភើបចំពោះការគាំទ្រពីពលរដ្ឋក្នុងសហគមន៍ ហើយនេះ កើតចេញពីឥទ្ធិពល និងអំពើល្អកន្លងមករបស់ម្តាយខ្ញុំចំពោះសហគមន៍ផងដែរ»។ យុវជន Ross-Rutter បានរៀបរាប់យ៉ាងដូច្នេះប្រាប់ BuzzFeed៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
បើគ្មានករណីចាំបាច់ ស្ត្រីមិនគួរសម្រាលកូនដោយការវះកាត់ ដែលអាចប្រឈមគ្រោះថ្នាក់ច្រើ ...
ភ្នំពេញ
2 ថ្ងៃ
សំបកក្រៅ និងសំបកក្នុងនៅក្នុងសង្គមខ្មែរ…
ទស្សនៈ
3 ថ្ងៃ
ប្រេងនៅដែនទឹកកម្ពុជា មាន៦ប្លុក ខណៈនៅដែនគោកមាន១៩ប្លុក
6 ថ្ងៃ
ចាបចង្ក្រង់ បក្សីមានសំឡេងស្ងាត់ស្រទន់រណ្ដំ
4 ថ្ងៃ
Mercedes-Benz មានរថយន្តគ្រប់ជម្រើសតាមតម្រូវការរបស់អតិថិជន
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម