COVID-19
ជាតិ
២៥ខេត្ត/រាជធានី
Covid-19៖ កម្ពុជាមានអ្នកជាសះស្បើយ៩នាក់ទៀត ខណៈរកឃើញករណីវិជ្ជមានថ្មីតែម្នាក់
× ភ្នំពេញ៖ កម្ពុជា បានព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន៩នាក់ទៀតឲ្យជាសះស្បើយ ធ្វើឲ្យតួលេខអ្នកជាសរុបចំនួន ៣៤នាក់ ខណៈរកឃើញករណីវិជ្ជមានថ្មីចំនួន១នាក់។ សរុបអ្នកមានកូវីដ-១៩ នៅកម្ពុជាមានចំនួន១១០ករណី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅនៅថ្ងៃទី២ ខែមេសានេះ។
បើតាមក្រសួងសុខាភិបាល អ្នកជាសះស្បើយទាំង៩នាក់ រួមមានជនជាតិខ្មែរ១នាក់នៅខេត្តសៀមរាប, ជនជាតិប៊ែលហ្សិក១នាក់នៅរាជធានីភ្នំពេញ និងជនជាតិបារាំង៧នាក់ នៅខេត្តព្រះសីហនុ។
ករណីវិជ្ជមានកូវីដ-១៩ថ្មីនេះ គឺនៅលើបុរសជនជាតិខ្មែរអាយ៥៨ឆ្នាំ ដែលជាអ្នកគ្រប់គ្រងសណ្ឋាគារ និងធ្វើបដិសណ្ឋារកិច្ចដោយផ្ទាល់ជាមួយក្រុមភ្ញៀវទេសចរបារាំង ដែលបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីពេលកន្លងទៅ។ បច្ចុប្បន្នបុរសរូបនេះត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅសណ្ឋាគារមួយក្នុងខេត្តព្រះសីហនុ។ នេះបើតាមក្រសួងសុខាភិបាលកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com