Covid-19៖ កម្ពុជាមានអ្នកជាសះស្បើយ៩នាក់ទៀត ខណៈ​រកឃើញករណីវិជ្ជមានថ្មីតែម្នាក់
COVID-19
ជាតិ
២៥ខេត្ត/រាជធានី
Covid-19៖ កម្ពុជាមានអ្នកជាសះស្បើយ៩នាក់ទៀត ខណៈ​រកឃើញករណីវិជ្ជមានថ្មីតែម្នាក់
02, Apr 2020 , 8:59 am        
រូបភាព
ភ្នំពេញ៖ កម្ពុជា បានព្យាបាលអ្នក​ជំងឺកូវីដ-១៩ ចំនួន​៩នាក់ទៀតឲ្យជាសះស្បើយ ធ្វើឲ្យតួលេខអ្នកជាសរុបចំនួន ៣៤នាក់ ខណៈរកឃើញករណីវិជ្ជមានថ្​មីចំនួន១នាក់។ សរុបអ្នកមានកូវីដ-១៩ នៅកម្ពុជាមានចំនួន១១០ករណី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅនៅថ្ងៃទី២ ខែមេសានេះ។



បើតាមក្រសួងសុខាភិបាល អ្នកជាសះស្បើយទាំង៩នាក់ រួមមានជនជាតិខ្មែរ១នាក់នៅខេត្តសៀមរាប, ជនជាតិប៊ែលហ្សិក១នាក់នៅរាជធានីភ្នំពេញ និងជនជាតិបារាំង៧នាក់ នៅខេត្តព្រះសីហនុ។  

ករណីវិជ្ជមានកូវីដ-១៩ថ្មីនេះ គឺនៅលើបុរសជនជាតិខ្មែរអាយ៥៨ឆ្នាំ ដែលជាអ្នក​គ្រប់គ្រងសណ្ឋាគារ និងធ្វើបដិសណ្ឋារកិច្ចដោយផ្ទាល់ជាមួយក្រុមភ្ញៀវទេសចរបារាំង ដែលបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីពេលកន្លងទៅ។ បច្ចុប្បន្នបុរសរូបនេះត្រូវបាន​ដាក់​ឲ្យសម្រាកព្យាបាលនៅសណ្ឋាគារមួយក្នុងខេត្តព្រះសីហនុ។ នេះបើតាមក្រសួងសុខាភិបាលកម្ពុជា៕

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម