ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្រចក​ផុយ​ឆាប់​បាក់​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​
03, Apr 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​របប​អាហារ​ជះឥទ្ធិពល​លើ​សុខភាព​រាងកាយ​ទាំងមូល​រួមបញ្ចូល​ទាំង​ភាពរឹងមាំ​នៃ​ក្រចក​។ ថា​តើ​អាហារ​អ្វីខ្លះ​ជួយ​ពង្រឹង​សុខភាព​ក្រចក​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​ទប់ស្កាត់​ដោះស្រាយ​បញ្ហា​ក្រចក​ផុយស្រួយ​ឆាប់​បាក់ ៖
 
១. ផ្សិត​
 
​មាន​ផ្ទុក​សារធាតុ​បាយ​អូ​ទីន​ខ្ពស់ រួមជាមួយ​សារធាតុចិញ្ចឹម​សុខភាព​ល្អ ព្រមទាំង​ជាតិ​រ៉ែ​សំខាន់ៗ​ដែល​ចាំបាច់​សម្រាប់​សុខភាព​ក្រចក​រឹងមាំ​។​
 
២. ត្រី​
 
​ត្រី​ជា​អាហារ​មួយ​ប្រភេទ​ដែល​អ្នក​គួរ​ព្យាយាម​ទទួលទាន​ដើម្បី​ពង្រឹង​សុខភាព​ក្រចក​។ នេះ​ក៏​ព្រោះតែ​ត្រី​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន​ដែល​ក្រចក​ត្រូវការ​ដើម្បី​រក្សា​ភាពរឹងមាំ​។ ប្រូតេអ៊ីន​ក្នុង​ត្រី​អាច​បង្កើន​ការផលិត​កូ​ឡា​ជែ​ន​និង​សារធាតុ keratin ដែល​ចាំបាច់​សម្រាប់​សក់​និង​ក្រចក​។​
 
៣. គ្រាប់​អាល់​ម៉ុ​ន​
 
​អាហារ​មួយ​ប្រភេទ​ទៀត​ដែល​អ្នក​គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​ដើម្បី​ភាពរឹងមាំ​និង​សុខ​ភាពល្អ​នៃ​ក្រចក គឺ​គ្រាប់​អាល់​ម៉ុ​ន​។ គ្រាប់​ធញ្ញជាតិ​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​ស័ង្កសី ម៉ាញ៉េ​ស្យូ​ម សេ​លេ​ញ៉ូ​ម ទង់ដែង​និង​ម៉​ង់​កា​ណែ​ស រួមទាំង​បាយ​អូ​ទីន​ដែល​សុទ្ធតែ​ចាំបាច់​សម្រាប់​ពង្រឹង​សុខភាព​ក្រចក​។​
 
៤. អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក​
 
​ក្រចក​អាច​ប្រែជា​ផុយស្រួយ​ឆាប់​បាក់​នៅពេល​រាងកាយ​ជួបប្រទះ​បញ្ហា​ខ្វះ​ជាតិ​ដែក​។ នេះហើយ​ជា​មូលហេតុ​ដែល​អ្នក​ចាំបាច់​គួរ​បង្កើន​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​ជាតិ​ដែក​ខ្ពស់​ដើម្បី​រក្សា​ភាពរឹងមាំ​នៃ​ក្រចក​។​
 
៥. ស៊ុត​

​ចូរ​ព្យាយាម​ទទួលទាន​ស៊ុត​ជាប្រចាំ​ប្រសិនបើ​ចង់ឱ្យ​ក្រចក​រឹងមាំ​មាន​សុខភាព​ល្អ​។ នេះ​ក៏​ព្រោះតែ​ស៊ុត​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​បាយ​អូ​ទីន រួមទាំង​ប្រ​តេ​អ៊ី​ន​និង​សារធាតុចិញ្ចឹម​ច្រើន​ផ្សេងទៀត​ដែល​ចាំបាច់​សម្រាប់​សុខភាព​ក្រចក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com