COVID-19
ជាតិ
COVID-19 កំពុង​សាកល្បង​កម្រិត​«​សាមគ្គីភាព​»​នៅក្នុង​សង្គម​ខ្មែរ​!
02, Apr 2020 , 11:40 am        
រូបភាព
​លិខិត​មិត្ត​អ្នកអាន 

​ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក​!​។ បើទោះជា​រយៈពេល​ចុងក្រោយ​កន្លងមក គេ​ហាក់បីដូចជា​សង្កេតឃើញ​ថា ភាព​អាត្មានិយម​ខ្លះ ​ចាប់ផ្តើម​ដុះ​ក្នុង​ផ្នត់គំនិត​ខ្មែរ​មួយចំនួន​ក៏ដោយ​ តែ​ពេលវេលា​លំបាក​នៃ​ជំងឺ​កូ​វីដ-​១៩ បានបង្ហាញ​ផ្ទុយទៅវិញ​ថា ចរិត​ជួយ​គ្នា​ទៅវិញទៅមក​ នៅតែ​បន្ត​ចាក់ឫស ​នៅក្នុង​អារម្មណ៍​កូន​ខ្មែរ​ដដែល​នៅក្នុង​គ្រា​លំ បាក​។


 
​ការជួយ​គ្នា​ត្រូវបាន​ស្តែងឡើង​ក្នុង​បរិបទ​ជំងឺ​កូ​វីដ-១៩​នេះ​តែម្តង​។ នេះ គឺជា​គ្រា​លំបាក ជា​ពេលវេលា​ប្រឈម ឬ​ជា​បរិបទ​គ្រោះអាសន្ន​។ នៅក្នុងពេល​ប្រឈម​នេះ គេ​សង្កេតឃើញថា ពលរដ្ឋ មន្ត្រីរាជការ​ជាន់ខ្ពស់ ក្រុមហ៊ុន​ឯកជន សប្បុរសជន សុទ្ធតែ​បាន​ចូលរួមចំណែក​ជា​ថវិកា ជា​ស្មារតី ជា​កម្លាំងកាយ តិច​ឬក៏​ច្រើន​ជាមួយ​រដ្ឋាភិបាល​។ 
 
​តាមរយៈ​ចលនា​ជួយ​គ្នា​នេះ ខ្ញុំ​នៅតែ​អាច​ទាញ​សេចក្តី​សន្និដ្ឋានបានថា ខ្មែរ​ពិតជា​ជាតិ​សាសន៍​ចេះ​ជួយ​គ្នា ជាពិសេស ក្នុង​គ្រាអាសន្ន​មែន​។ នៅក្នុង​ស្ថានភាព​លំបាក​នេះ អ្នកមាន​ច្រើន​ត្រូវ​ជួយ​អ្នកមាន​តិច អ្នកមាន​តិច ត្រូវ​ជួយ​អ្នក​គ្មាន​សោះ​។ នេះហើយ​ដែល​គេ​ហៅថា ជួយ​គ្នា ក្នុង​គ្រាក្រ​។ ជំនួយ​ធ្វើឡើង​ក្នុងពេលដែល​គេ​កំពុង​ប្រឈម គឺជា​ជំនួយ​ដែលមាន​តម្លៃ​ខ្លាំង​បំផុត​។ 
​សូម​ជូនពរ​ឲ្យ​ស្មារតី ខ្មែរ​ជួយ​ខ្មែរ បន្ត​មាន​ជា​រៀងរហូត​នៅក្នុង​ក្រឳបេះដូង​កូន​ខ្មែរ​! 
 
 (​លោក លឹម រតនា អ្នក​ភ្នំពេញ​) 

© រក្សាសិទ្ធិដោយ thmeythmey.com