COVID-19
អន្តរជាតិ
រដ្ឋមន្ត្រីសុខាភិបាលអ៊ីស្រាអែលនិងភរិយា មានផ្ទុក COVID-19 លោក Yaakov Litzman រដ្ឋមន្រ្តីសុខាភិបាលអ៊ីស្រាអែល។ រូបភាព៖ Flash90
× រដ្ឋមន្ត្រីសុខាភិបាលអ៊ីស្រាអែល នាថ្ងៃទី២ ខែមេសា ត្រូវបានគេរកឃើញថា មានផ្ទុក ជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19)។ ពេលនេះ លោកបានដាក់ខ្លួននៅដាច់ដោយឡែក និងគោរពតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ដើម្បីព្យាបាលជំងឺឆ្លងមួយនេះ។
រដ្ឋមន្ត្រីសុខាភិបាលអ៊ីស្រាអែល លោក Yaakov Litzman និងភរិយា ត្រូវបានគេរកឃើញថាមានផ្ទុក COVID-19 បន្ទាប់ពីបង្ហាញខ្លួននៅទីសាធារណៈ ក្នុងរយៈពេលចុងក្រោយនេះ។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលអ៊ីស្រាអែល ពេលនេះ លោករដ្ឋមន្ត្រី និងភរិយា មានស្ថានភាពសុខភាពល្អប្រសើរនៅឡើយទេ។
ពេលនេះ ក្រសួង កំពុងស៊ើបអង្កេត ថាតើលោកឆ្លងCOVID-19 មកពីប្រភពណាមួយ។ ចំណែកអ្នកមានទំនាក់ទំនងជិតស្និទ្នក្នុងរយៈពេលថ្មីៗនេះ ដូចជាមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជាច្រើននាក់ និងមនុស្សផ្សេងទៀត ត្រូវបានក្រសួងទាមទារឲ្យដាក់ចត្តាឡីស័កខ្លួនឯងមួយរយៈសិនដែរ។
នាថ្ងៃទី៣០ ខែមីនាកន្លងទៅ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ក៏បានធ្វើតេស្តរក COVID-19ដែរ ប៉ុន្តែលទ្ធផលអវិជ្ជមាន បន្ទាប់ពីបុគ្គលិកធ្វើការក្នុងសភាមានផ្ទុក COVID-19។
គិតមកត្រឹមពេលនេះ អ៊ីស្រាអែលមានករណី COVID-19 សរុបជាង ៦ពាន់ករណី អ្នកស្លាប់ ៣០ករណី និងអ្នកជាសះស្បើយ ២៨៩ករណី៕
Tag:
អ៊ីស្រាអែល
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com