អត្ថបទពាណិជ្ជកម្ម
គោលជំហរ​ដ៏​រឹងមាំ​របស់​ផាក​កាហ្វេ អំឡុងពេល​សកលលោក​កំពុងស្ថិត​ក្នុង​វិបត្តិ​
02, Apr 2020 , 4:02 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅពេល​មាន​វិបត្តិ​អ្វីមួយ​ដែល​ជះឥទ្ធិពល​ទៅលើ​ការលក់ ឬ​ចំណូល​របស់​ក្រុមហ៊ុន គេ​សង្កេតឃើញ ក្រុមហ៊ុន​ភាគច្រើន បាន​ជ្រើស​យក​វិធី​កាត់បន្ថយ​ចំណាយ ដោយ​កាត់បន្ថយ​បុគ្គលិក ឬ​កាត់បន្ថយ​ថ្លៃដើម ជាដើម​។​ល​។ ដោយឡែក ក្រុមហ៊ុន ផាក កាហ្វេ (Park Café) បានជ្រើសរើស​យក​ជម្រើស​មួយ​ផ្សេងទៀត ដែល​ផ្ទុយ​ពី​ជម្រើស​ខាងលើ​។
 
​អគ្គនាយក​គ្រប់គ្រង​ទូទៅ ផាក​កាហ្វេ បាន​មានប្រសាសន៍ថា ក្រុមហ៊ុន ផាក កាហ្វេ បាន​បន្ត និង​បង្កើន​ការ លក់​ការ​របស់ខ្លួន តាមរយៈ​ការច្នៃប្រឌិត​ថ្មី ដូចជា​ការពង្រឹង និង​បង្កើន​សមត្ថភាព និង​ផលិតភាព របស់​បុគ្គលិក ការដាក់​ឲ្យ​ដំណើរការ សេវា​ដឹក​ជូន​ដល់ទី​កន្លែង​សម្រាប់​អតិថិជន​ជំនាន់​ថ្មី ដែល​យើង​ហៅថា សេវា​ដឹក​ជូន​ដល់ទី​កន្លែង ដោយ​មិន​ប៉ះពាល់​ផ្ទាល់​ជាមួយ​អតិថិជន (Contactless Delivery Service) ដោយ​រាប់​តាំងពី​ការ​ចម្អិន រហូត​ទៅជូន​ដល់ដៃ​អតិថិជន​។ អគ្គនាយក​គ្រប់គ្រង​ទូទៅ ផាក​កាហ្វេ បាន​មានប្រសាសន៍ថា​៖«​ពួកយើង​ប្រកាន់ខ្ជាប់ នូវ​ពាក្យ​មួយ​ឃ្លា​ថា​«Don’t Waste The Crisis» ។ 


 
​លោក​បាន​បន្តថា បន្ថែម​ពីលើ​ការពាក់់​ស្រោមដៃ លាងដៃ​ជាមួយនឹង​សាប៊ូ និង​ទឹក​សម្លាប់​មេរោគ ការពាក់​ម៉ាស់ ការធ្វើ​អនាម័យ និង​បាញ់​ទឹក​សម្លាប់​មេរោគ ទៅលើ​ធុង​ដឹកជញ្ជូន​ម្ហូបអាហារ​ជូន​អតិថិជន​(Delivery Box) ជា​អ្វីដែល​ផាក​កាហ្វេ​បាន និង​កំពុង​ធ្វើ និង​ពង្រឹង​បន្ថែម​។ នៅពេល​ដឹក​ម្ហូបអាហារ​ទៅដល់​ទីតាំង​របស់​អតិថិជន បុគ្គលិក​ផាក​កាហ្វេ ត្រូវ​ដើរ​ថយក្រោយ​ចំនួន ២​ម៉ែត្រ ដើម្បីរ​ក្សាគ​ន្លាត​ពី​អតិថិជន ស្របទៅតាម​គោលការណ៍ ណែនាំ​របស់​ក្រសួងសុខាភិបាល ដែល​យើង​ហៅថា Social Distancing ។ 
​អ្វីដែល​កាន់តែ​ពិសេស​ទៀត រាល់​ម្ហូបអាហារ​ដែល​យើងខ្ញុំ (​ផាក​កាហ្វេ​) ប្រគល់ជូន​អ​ថិ​តិ​ជន គឺ​យើង​បាន​ភ្ជាប់ ជាមួយ​ប័ណ្ណធានា​សុវត្ថិភាព ដែល​ក្នុង​ប័ណ្ណ​នោះ គឺ​បានបញ្ជាក់​អំពី​សីតុណ្ហភាព​របស់​បុគ្គលិក​ចុងភៅ ដែល​ចម្អិន និង​បុគ្គលិក​ផ្នែក​ដឹកជញ្ជូន​ម្ហូបអាហារ ជូន​អតិថិជន ដើម្បី​ធានាបាន​ថា ម្ហូបអាហារ​របស់​យើង​ត្រូវបាន​រៀបចំ ដោយ សុវត្ថិភាព និង​គិតគូរ​ដល់​សុខភាព របស់​អតិថិជន​ជា​ចម្បង់​។ 


 
​លោក​បន្ថែមថា ក្រៅពី​ការដាក់​ឲ្យ​ប្រើប្រាស់​សេវាកម្ម​ដឹក​ជូន​ដល់ទី​កន្លែង អតិថិជន​ជំនាន់​ថ្មី​នេះ​ដែល​។ ផាក​កាហ្វេ បាន​ពង្រឹង​ការធ្វើ​អនាម័យ​ក្នុង​ហាង សម្រាប់​អតិថិជន​ដែល​អញ្ជើញ​មក​ទទួលទាន​ក្នុង​ហាង ពួកយើង​មាន​ចំណាត់ ការចាំបាច់​មួយចំនួន ដែល​ស្របទៅតាម​ការណែនាំ​រប​ស់​ក្រសួង ដូចជា​៖ គ្រប់​បុគ្គលិក​ទាំងអស់ មុន​ចូលមក​ធ្វើ ការងារ​នៅ​កន្លែង គឺ​តម្រូវ​ឲ្យ​ឆែក​សីតុណ្ហភាព​ខ្លួន តម្រូវ​ឲ្យ​ពាក់​ម៉ាស​ការពារ​ឲ្យ​បាន​ត្រឹមត្រូវ ត្រូវ​លាងដៃ និង​សាប៊ូ និង បាញ់​ទឹក​សម្លាប់​មេរោគ​ឲ្យ​ញឹកញាប់​ជាង​មុន​។ ការអនុវត្ត​គោលការណ៍ Social Distancing នៅក្នុង​ហាង ការ​ឆែក​សីតុណ្ហភាព​របស់​អតិថិជន​ទាំងអស់ មុន​ត្រូវបាន​អនុ​ញ្ញា​ត្ត​អញ្ជើញ​ចូលក្នុង​ហាង ត្រូវមាន​សីតុណ្ហភាព ទាប​ជាង 37.50 អង្សា​។ 
 
​បន្ថែម​ពីនេះ​ទៀត នៅ​ខាងក្នុង​ហាង​ត្រូវបាន​ដកចេញ កាសែត​សម្រាប់​អាន​ប្រចាំថ្ងៃ គ្រឿងទេស​ដាក់​លើ​តុ តែ​ត្រូវបាន​ដាក់ជំនួស​វិញ​នូវ E-Menu ការគិត​លុយ​តាម​ការ Scan QR Code, Visa Card ឬ Park Café Card ហើយ​រៀង​រាល់ពេល​បុគ្គលិក បានធ្វើ​ការសម្អាត ចាន ស្លាបព្រា​សម ដោយ​ម៉ាស៊ីន​សម្លាប់​មេរោគ តាម​គោលការណ៍ “Clean as you go” ។ លោក​ហេង សេង​លី បាន​បញ្ជាក់ថា លោក​មាន​ទំនុកចិត្ត​ថា ការអនុវត្ត​តាម​គោលការណ៍ របស់​ក្រុមហ៊ុន​ឲ្យ​បាន​ខ្ជាប់ខ្ជួន ផាក កាហ្វេ នឹង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន រឹតតែ​ច្រើនជាង​មុន​៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com