COVID-19
អន្តរជាតិ
អតីត​នាយករដ្ឋមន្ត្រី​សូ​ម៉ាលី និង​អតីតរដ្ឋមន្ត្រី​បរិស្ថាន​ស៊ែ​ប៊ី ស្លាប់​ដោយសារ​កូ​វីដ​-១៩
02, Apr 2020 , 4:05 pm        
រូបភាព
លោក Nur Hassan Hussein អតីតនាយករដ្ឋមន្ត្រីសូម៉ាលី (ឆ្វេង) និងលោក Branislav Blazic អតីតរដ្ឋមន្ត្រីក្រសួងបរិស្ថានស៊ែប៊ី
លោក Nur Hassan Hussein អតីតនាយករដ្ឋមន្ត្រីសូម៉ាលី (ឆ្វេង) និងលោក Branislav Blazic អតីតរដ្ឋមន្ត្រីក្រសួងបរិស្ថានស៊ែប៊ី
ដោយ: រួបរួម
​លោក Nur Hassan Hussein អតីត​នាយករដ្ឋមន្ត្រី​សូ​ម៉ាលី និង​លោក Branislav Blazic អតីតរដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ស៊ែ​ប៊ី ស្ថិតក្នុង​ចំណោម​មនុស្ស​រាប់ពាន់នាក់​លើ​ពិភពលោក ដែល​បានទទួល​មរណភាព​ដោយសារ COVID-19 កាលពី​ថ្ងៃទី​១ ខែមេសា​។​

 
​លោក Nur Hassan Hussein ដែល​គេ​ស្គាល់​ទូទៅ​ថា Nur-Adde ជា​នាយករដ្ឋមន្ត្រី​ទី​១២​របស់​សូ​ម៉ាលី ចន្លោះ​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០០៩​។ លោក​បានទទួល​មរណភាព​ក្នុង​អាយុ​៨៣​ឆ្នាំ នៅ​ក្រុង​ឡុង​ដ៍​នា​រយៈពេល​៥​ថ្ងៃ ក្រោយ​តេស្ត​វិជ្ជមាន COVID-19 ។​
 
​លោក Adde ស្ថិតក្នុង​ចំណោម​មនុស្ស​កំពូលៗ​នៅ​អាហ្វ្រិក​ដែល​បាន​ស្លាប់​ដោយ COVID-19 បន្ទាប់ពី លោក Rose Marie Compaore អតីត​អនុប្រធាន​ទី​១​រដ្ឋសភា​បួ​គី​ណា​ហ្វា​សូ លោក Mnu Dibango វីរបុរស​តន្ត្រី​ហ្សា​ស់កា​មេ​រូ​ន តារា​តន្ត្រី​កុង​ហ្គោ លោក Aurlus Mabele និង​លោក Pape Diouf ជនជាតិ​សេ​ណេ​ហ្គា​ល់​ដែលជា​អតីត​ប្រធាន​ក្លិប​បាល់ទាត់​បារាំង Olympique de Marseille ជាដើម​។​
 
​អតីត​ថ្នាក់ដឹកនាំ​ប្រទេស​ម្នាក់ទៀត​ដែល​បាន​ស្លាប់​ដោយសារ COVID-19 ផងដែរ​នោះ គឺ​លោក Joachim Yhombi Opango ដែលជា​អតីត​ប្រធានាធិបតី និង​ជា​អតីត​នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​។​
 
​កាលពី​ថ្ងៃទី​១ ខែមេសា ផងដែរ លោក Branislav Blazic អតីតរដ្ឋមន្ត្រី​ការពារ​បរិស្ថាន​ស៊ែ​ប៊ី ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០០០ ក៏បាន​ទទួលមរណភាព​ដោយសារ​រោគរាតត្បាត​នេះ​នៅ​ក្រុង Belgrade​។ 
 
​លោក Blazic ដែល​រៀន​ចប់​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ បាន​ស្លាប់​នៅ​ចំ​ថ្ងៃ​ប្រារព្ធ​ខួបកំណើត​អាយុ​៦៣​ឆ្នាំ​របស់ខ្លួន​៕

© រក្សាសិទ្ធិដោយ thmeythmey.com