កងទ័ពជើងទឹកអាមេរិក កំពុងរៀបចំជម្លៀសនាវិករាប់ពាន់នាក់ នៅលើនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអែរ USS Theodore Roosevelt នៅកោះហ្គាម( Guam ) បន្ទាប់ពីទទួលបានបានព្រមានពីការគម្រាមកំហែងដល់ជិវិតរបស់នាវិកឯទៀត។ នៅលើនាវានេះ មានយោធាផ្ទុក COVID-19 ។
បន្ទាប់ពីមានអ្នកឆ្លងជំងឺ COVID-19រាប់សិបនាក់មក មន្ត្រីជាន់ខ្ពស់នៃកងទ័ពជើងទឹកអាមេរិកកំពុងប្រញាប់ប្រញាល់រៀបចំសណ្ឋាគារនៅលើកោះហ្គាមដើម្បីជម្លៀសនាវិកជាង ៤ពាន់នាក់ចេញពីនាវា USS Theodore Roosevelt និងរៀបចំក្រុមតូចមួយដើម្បីឲ្យនាវាបន្តដំណើរការ។
ចំពោះបញ្ហានេះ មន្ត្រីនៅមន្ទីរបញ្ជកោណទទួលស្គាល់ថា ស្ថានការណ៍នៅលើនាវា Theodore Roosevelt ជាបញ្ហាប្រឈមក្នុងការប្រុងប្រៀបរបស់កងទ័ព ដោយកត់សម្គាល់ថា កងការពារជាតិនៅទូទាំងពិភពលោកប្រឈមទៅនឹងជំងឺរាមត្បាតនេះដូចគ្នា។
«ផែនការនៅពេលនេះ គឺត្រូវជម្លៀសមនុស្សចេញពីនាវាឲ្យកាន់តែច្រើន តាមតែអាចធ្វើទៅបាន និងទុកមនុស្សមួយក្រុមតូចឲ្យប្រចាំការនៅលើនាវាដើម្បីរក្សាប្រតិបត្តិការ»។ នេះជាការលើកឡើងរបស់ ឧត្តមនាវីទោ John Menoni និងមេបញ្ជាការតំបន់ Marianas ប្រាប់អ្នកសារព័ត៍មាននៅកោះហ្គាមកាលពីថ្ងៃទី១ ខែមេសា។
កាលពីដើមសប្តាហ៍នេះ មន្ត្រីលើនាវានេះ បានប្រាប់មន្ទីរបញ្ចកោណពីការរាតត្បាតនៃជំងឺដែលមិនអាចគ្រប់គ្រងបាន នឹងបានស្នើសុំជំនួយបន្ទាន់ដើម្បីដាក់នាវិករបស់ខ្លួនឲ្យនៅដាច់ពីគេ។
ក្នុងសំបុត្រទៅកាន់ថ្នាក់លើ លោក Brett Crozier បានលើកឡើងថា៖ « ការឆ្លងជំងឺកំពុងបន្ត និងបន្ថែមល្បឿន»។ លោកន្ថែមទៀតថា ការជម្លៀសមួយភាគធំចេញពីនាវា និងដាក់ពួកគេឲ្យនៅដាច់ដោយឡែករយៈពេល២សប្តាហ៍មិនមែនជាបេសកកម្មធម្មតាទេ។ តែជាគ្រោះថ្នាក់ដែលចាំបាច់នឹងប្រឈម។
ខណៈពេលនេះនាវិកទាំងអស់ កំពុងរងចាំការមកដល់របសកងម៉ារីនពិសេសចំនួន៤០នាក់ ដែលមានជំនួញខាងសុខាភិបាល ដើម្បីធ្វើតេស្ត ហើយនាវិកដែលមានសុខភាពល្អទើបអនុញ្ញាតឲ្យចាកចេញពីបន្ទាយនៅលើកោះហ្គាម។
លោក Crozier មិនបានប្រាប់ពីចំនួននាវិកដែលឆ្លងCOVID-19ទេ ខណៈកងទ័ពជើងទឹកក៏មិនអាចផ្តល់ទិន្ន័យបានដែរក្រោមហេតុផលសន្តិសុខ។ប៉ុន្តែប្រភពក្រៅផ្លូវការ ពីមន្ត្រីម្នាក់បានឲ្យដឹងថា អ្នកឆ្លងមានចំនួនក្រោម១០០នាក់។
យោងតាមមន្ទីរបញ្ជកោណ មកទល់ពេលនេះ មន្ត្រីក្រសួងការពារជាតិអាមេរិកចំនួន ១៤០០ នាក់បានឆ្លងជំងឺ COVID-19 ក្នុងនោះមាន ៧៧១ នាក់ជាកងទ័ព។
គូរបញ្ជាក់ផងដែរថា នាវាផ្ទុកយន្តហោះUSS Theodore Roosevelt បានចូលចតក្នុងកំពង់ផែកោះហ្គាមតាំងតែពីថ្ងៃទី២៨ ខែមីនា មកម្ល៉េះ។ នាវាផ្ទុកយន្តហោះ USS Ronald Reagan ដែលកំពុងស្ថិតក្នុងកំពង់ផែប្រទេសជប៉ុន ក៏មានការឆ្លងជំងឺ COVID-19 លើនាវាផងដែរ៕