អត្ថបទ៖ ស៊ីធី
មុនពេល Danny «The King» Kingad ចូលប្រឡូកនៅសង្វៀន ONE Championship និង ក្លាយជាតារាល្បីនាពេលបច្ចុប្បន្ន រូបគេជាក្មេងម្នាក់ចូលចិត្តការកម្សាន្តផ្សេងៗនៅទីក្រុង Baguio City ប្រទេសហ្វីលីពីន។ រូបគេបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្រួសារបានល្អ លេងកម្សាន្តជាមួយមិត្តភ័ក្ដិ និងបានទស្សនាខ្សែភាពយន្តតុក្កតាជប៉ុន ឬ ហៅថា Japanese anime ជាច្រើនរឿងតាមរយៈកញ្ចក់ទូរទស្សន៍។
កីឡាករវ័យ ២៤ ឆ្នាំរូបនេះតាមដានរឿងតុក្កតាជារឿយៗក្រោយត្រលប់មកពីសាលាវិញ។ ក្ដីស្រលាញ់របស់ Kingad លើភាពយន្តតុក្កតា anime គឺពេលខ្លះមិនបានគេងឆ្អែតក៏មាន។ កីឡាករមកពី Baguio City រវល់ច្រើននាពេលបច្ចុប្បន្ន ប៉ុន្តែ ក៏នៅឆ្លៀតពេលនឹកភ្នកដល់គ្រាកុមារភាពដែរ។ កីឡាករទម្ងន់ Flyweight រំលឹកដូច្នេះ៖«ពេលខ្លះខ្ញុំនៅមើលវា។ ខ្ញុំក៏នឹកទៅរឿងអតីតកាល ប៉ុន្តែឥឡូវមិនសូវមានពេលច្រើនដូចមុនទេ»។ “The King” បានឆ្លៀតរំលឹករឿងតុក្កតាភាគជប៉ុន anime ចំនួន៥ រឿងដែលរូបគេចូលចិត្តដូចខាងក្រោម។
#1 Flame Of Recca
VIDEO
Flame Of Recca គឺជារឿងមួយនិទានអំពី កុមារម្នាក់ឈ្មោះ Recca Hanabishi។ សុបិនរបស់គេចង់ក្លាយជានិនចារ មួយរូបប៉ុន្តែបន្ទាប់មករូបគេត្រូវបានគេដឹងថាជាកូនប្រុសរបស់ Hokage ដែលជានិនចារដ៏មានឥទ្ធិពលម្នាក់ក្នុងពិភពគុន។ ប៉ុន្តែ Hokage បានបាត់ខ្លួនតាំងពីអតីតកាល។ ក្នុងរឿងនេះ ម្ដាយរបស់ Recca បានប្រើយុទ្ធសិល្ប៍បំបាំងកាយដើម្បីគេចពីការសម្លាប់របស់បក្សសម្ព័ន្ធ។ ក្រោយមក ពេលចាប់ជាតិថ្មី Recca បានគ្រប់គ្រងនគរ Flame Dragons ចំនួន៨ ដែលធ្វើឲ្យរូបគេក្លាយជាអ្នកដឹកនាំដូចលោកឳពុក Hokage អីចឹង។ Kingad បានចាត់ទុករឿងនេះជាការពេញចិត្តលំដាប់ទី១។ «ចំណោមទាំង ៥ រឿង Flame Of Recca គឺខ្ញុំពេញចិត្តជាងគេបង្អស់។ ខ្ញុំចាំបានថាសាក់របស់ [Recca] ជាអក្សរចិនក៏មានឫទ្ធិអំណាចសម្រាប់នគរដែរ»។
#2 Slam Dunk
VIDEO
ក្មេងៗកើតនៅហ្វីលីពីនតែងតែស្គាល់ Hanamichi Sakuragi និង Shohoku។ រឿងនេះផ្ដោតខ្លាំងលើថាមពលក្នុងការលេងបាល់បោះ។ វាស្រដៀងទៅនឹងរឿងជាច្រើនដែល Kingad បានផ្លាស់ប្ដូរគ្រប់បែបយ៉ាងដើម្បីក្លាយជាកីឡាករលំដាប់ពិភពលោកអីចឹងដែរ។ «ខ្ញុំស្រលាញ់រឿងSlam Dunk។ ខ្ញុំស្រលាញ់សាច់រឿង និងតួអង្គកំប្លែង សើចគួរស្រលាញ់។ ហើយក៏មានតួ Sakuragi គឺជាតួអង្គដឹកនាំសំខាន់ផងដែរ»។
#3 Baki The Grappler
VIDEO
វាជារឿងលំដាប់ទី៣សម្រាប់ Kingad។ តួឯកសំខាន់ក្នុងរឿងនេះ គឺ Baki Hanma ដែលគេដើរតាមគន្លងឳពុកកាលនៅវិទ្យាល័យរហូតក្លាយកីឡាករល្បីម្នាក់លំដាប់ពិភពលោក។ Baki ឡើងប្រកួតដោយប្រើដៃទល់ដៃហើយគ្មានក្បួនច្បាប់ក្នុងការប្រកួតច្បាស់នោះឡើយ។ ស្រដៀងគ្នានេះ Kingad បានក្លាយជាកីឡាករគុនចម្រុះអាជីព និង ជាកំពូលកីឡាករម្នាក់របស់ ONE Championship ក្នុងទម្ងន់ flyweight។ Kingad ចូលចិត្តមើលរឿងនេះ។ «យើងទទួលបានក្ដីស្រលាញ់ចំពោះតួ Baki។ ពួកគេប្រកួតចំបាប់ ដែលមើលទៅរំភើបណាស់។ ឥឡូវខ្ញុំក្លាយជាកីឡាករអាជីព ប៉ុន្តែខ្ញុំមិនប្រាកដថាកាន់អាជីពនេះទៅថ្ងៃអនាគតទេ។ ប៉ុន្តែខ្ញុំចូលចិត្តចំពោះការតស៊ូក្នុងសាច់រឿងនេះ»។ បុរសមកពីក្លិប Team Lakay រំលឹកបែបនេះ។
#4 Dragon Ball Z
VIDEO
Dragon Ball ត្រូវបានបញ្ចាំងតាមទូរទស្សន៍ធំៗចំនួន៤, តាមវិបសាយ និង តាមរោងកុនផង។ Dragon Ball Z គឺជាការឆ្លុះបញ្ចាំងអំពីតួអង្គដឹកនាំកំពូល Son Goku មុនក្លាយជាជើងខ្លាំងម្នាក់ក្នុងចំណោម Saiyans មិនធ្លាប់មានពីមុន និងការពារចក្រវាលមិនឲ្យមានការគំរាមកំហែងនានា។ រឿងនេះ មានតួអង្គច្រើន សាច់រឿងចាប់ចិត្ត និងមានឈុតវ៉ៃកាប់ចាក់សឹងមិនគួរជឿ។
«Dragon Ball មានការសម្ដែងប្រកបដោយថាមពលខ្លាំង។ ពួកគេក៏មានតួនាគរាជ (Shenron)។ ដូច្នេះ ពេលក្មេងៗ ទស្សនាវា នោះទទួលអារម្មណ៍ជក់ចិត្តណាស់»។
#5 One Piece
VIDEO
One Piece ថ្លែងអំពីតួអង្គវ័យក្មេងម្នាក់ឈ្មោះ Monkey D. Luffy និងក្រុមការងាររបស់គេស្វែងរក «one piece» ឬ ហៅថាបំណែកតូចមួយ ដែលជារបស់ដ៏មានតម្លៃ។ មិនដូចតួអង្គខ្លះទេ ប៉ុន្តែ Monkey D. Luffy មានកម្លាំងខ្លាំងមហាសាល។ បន្ទាប់ញុំា “Devil Fruit” ឬ ផ្លែឈើបិសាច រាងកាយរបស់គេប្រែក្លាយទៅជាជ័រកៅស៊ូ ដែលធ្វើឲ្យយឺតដូចប្លាស្ទិក។ ដូចទៅនឹង Dragon Ball រឿង One Piece ស្ថិតក្នុងលំដាប់ល្អមួយនៃរឿងភាគតុក្កតាជប៉ុន។ «វារឿងអស្ចារ្យមួយ គឺ One Piece។ ខ្សែរឿងនិយាយអំពីចោរប្លន់ពេលធ្វើដំណើរ។ តួអង្គសុទ្ធតែមានថាមពលខ្លាំងជាពិសេសកម្លាំងដៃ បញ្ចេញថាមពល»។ Kingad រៀបរាប់បែបនេះ៕